អ័ប៉ុឡូសចាប់ផ្ដើមប្រកាសយ៉ាងក្លាហាននៅក្នុងសាលាប្រជុំ។ ពេលព្រីស៊ីឡា និងអ័គីឡាបានឮ ពួកគេក៏នាំគាត់មក ហើយពន្យល់ដល់គាត់អំពីមាគ៌ារបស់ព្រះឲ្យរឹតតែច្បាស់ថែមទៀត។
កិច្ចការ 19:23 - ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ មានការជ្រួលច្របល់មិនតិចទេ កើតឡើងអំពីមាគ៌ានេះ។ Khmer Christian Bible ហើយនៅគ្រានោះ កើតមានការជ្រួលច្របល់យ៉ាងខ្លាំងដែលទាក់ទងនឹងមាគ៌ានេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មានការច្រួលច្របល់កើតឡើងយ៉ាងខ្លាំងអំពីផ្លូវនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំង ព្រោះតែមាគ៌ារបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ កើតមានវឹកវរជាធំ ពីដំណើរផ្លូវនោះ អាល់គីតាប នៅគ្រានោះ មានកើតការបះបោរមួយយ៉ាងខ្លាំងព្រោះតែមាគ៌ារបស់អុលឡោះជាអម្ចាស់។ |
អ័ប៉ុឡូសចាប់ផ្ដើមប្រកាសយ៉ាងក្លាហាននៅក្នុងសាលាប្រជុំ។ ពេលព្រីស៊ីឡា និងអ័គីឡាបានឮ ពួកគេក៏នាំគាត់មក ហើយពន្យល់ដល់គាត់អំពីមាគ៌ារបស់ព្រះឲ្យរឹតតែច្បាស់ថែមទៀត។
លុះនៅពេលមានអ្នកខ្លះមានចិត្តរឹងរូស ហើយមិនព្រមជឿ ទាំងនិយាយអាក្រក់អំពីមាគ៌ានោះនៅមុខអង្គប្រជុំ ប៉ូលក៏ដកខ្លួនចេញពីពួកគេ ទាំងញែកយកពួកសិស្ស រួចជជែកនៅក្នុងសាលាទីរ៉ានុសជារៀងរាល់ថ្ងៃ។
យ៉ាងណាមិញ ខ្ញុំសូមសារភាពការនេះដល់លោកថា ខ្ញុំបានបម្រើព្រះនៃដូនតារបស់ខ្ញុំដូច្នេះ ស្របតាមមាគ៌ានេះដែលពួកគេហៅថានិកាយខុសឆ្គង ព្រមទាំងជឿសេចក្ដីទាំងអស់ស្របតាមក្រឹត្យវិន័យ និងអ្វីៗដែលមានសរសេរទុកមកក្នុងគម្ពីរព្យាការី
ដោយសារភេលីចស្គាល់អំពីមាគ៌ានេះយ៉ាងច្បាស់លាស់ លោកក៏ផ្អាករឿងនោះសិន ដោយមានប្រសាសន៍ថា៖ “កាលណាលូស៊ាមេបញ្ជាការចុះមក ខ្ញុំនឹងសម្រេចរឿងក្ដីរបស់អស់លោក”។
ហើយសុំពីលោកនូវលិខិតទៅកាន់សាលាប្រជុំនានានៅដាម៉ាស់ ដើម្បីបើគាត់រកឃើញអ្នកណានៅខាងមាគ៌ានោះ គាត់នឹងចងទាំងប្រុសទាំងស្រី យកមកយេរូសាឡិម។
ក្នុងការធ្វើដំណើរជាញឹកញាប់ ខ្ញុំរងគ្រោះថ្នាក់ពីទន្លេ គ្រោះថ្នាក់ពីចោរប្លន់ គ្រោះថ្នាក់ពីជនរួមជាតិ គ្រោះថ្នាក់ពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់ក្នុងសមុទ្រ និងគ្រោះថ្នាក់ពីបងប្អូនក្លែងក្លាយ;
ហាក់ដូចជាគ្មានអ្នកណាស្គាល់ ប៉ុន្តែត្រូវគេស្គាល់ច្បាស់; ហាក់ដូចជាជិតស្លាប់ ប៉ុន្តែមើល៍! យើងនៅរស់; ហាក់ដូចជារងទណ្ឌកម្ម ប៉ុន្តែមិនត្រូវបានសម្លាប់;