ដូច្នេះ ក្រុមជំនុំជូនដំណើរពួកគេ ពួកគេក៏ធ្វើដំណើរឆ្លងកាត់ហ្វេនីស៊ី និងសាម៉ារី ទាំងរៀបរាប់ប្រាប់យ៉ាងលម្អិតអំពីការកែប្រែចិត្តរបស់សាសន៍ដទៃ ធ្វើឲ្យបងប្អូនទាំងអស់មានអំណរយ៉ាងខ្លាំង។
កិច្ចការ 17:15 - ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលជូនដំណើរប៉ូល បាននាំគាត់ទៅរហូតដល់អាថែន។ ក្រោយពីទទួលពាក្យផ្ដែផ្ដាំឲ្យស៊ីឡាស និងធីម៉ូថេមករកគាត់យ៉ាងលឿនបំផុត ពួកគេក៏ត្រឡប់ទៅវិញ។ Khmer Christian Bible ពួកអ្នកជូនដំណើរលោកប៉ូលបានទៅជាមួយលោកប៉ូលរហូតដល់ក្រុងអាថែន ហើយបានត្រលប់មកវិញ ក្រោយពីទទួលពាក្យបណ្ដាំឲ្យលោកស៊ីឡាស និងលោកធីម៉ូថេទៅតាមលោកប៉ូលជាប្រញាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកដែលជូនដំណើរលោកប៉ុល បានមកជាមួយលោកត្រឹមក្រុងអាថែន ហើយក្រោយពីបានទទួលពាក្យផ្ដាំផ្ញើពីលោកប៉ុល ដែលផ្តាំទៅលោកស៊ីឡាស និងលោកធីម៉ូថេ ឲ្យមកជួបលោកជាប្រញាប់រួចហើយ គេក៏ត្រឡប់ទៅវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកជូនដំណើរលោកប៉ូលបានមកជាមួយលោក រហូតដល់ក្រុងអាថែន ទើបត្រឡប់ទៅវិញ ទាំងនាំពាក្យផ្ដែផ្ដាំពីលោកប៉ូល ទៅជម្រាបលោកស៊ីឡាស និងលោកធីម៉ូថេ ឲ្យមកតាមលោកយ៉ាងប្រញាប់បំផុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលជូនប៉ុលទៅ គេនាំទៅឯក្រុងអាថែនវិញ រួចកាលគេទទួលពាក្យ ដែលគាត់ផ្តាំទៅស៊ីឡាស នឹងធីម៉ូថេ ឲ្យគេមកជួបនឹងគាត់ជាប្រញាប់ នោះគេនាំគ្នាត្រឡប់វិលទៅវិញ។ អាល់គីតាប ពួកអ្នកជូនដំណើរលោកប៉ូល បានមកជាមួយលោករហូតដល់ក្រុងអាថែន ទើបត្រឡប់ទៅវិញ ទាំងនាំពាក្យផ្ដែផ្ដាំពីលោកប៉ូល ទៅជម្រាបលោកស៊ីឡាស និងលោកធីម៉ូថេ ឲ្យមកតាមលោកយ៉ាងប្រញាប់បំផុត។ |
ដូច្នេះ ក្រុមជំនុំជូនដំណើរពួកគេ ពួកគេក៏ធ្វើដំណើរឆ្លងកាត់ហ្វេនីស៊ី និងសាម៉ារី ទាំងរៀបរាប់ប្រាប់យ៉ាងលម្អិតអំពីការកែប្រែចិត្តរបស់សាសន៍ដទៃ ធ្វើឲ្យបងប្អូនទាំងអស់មានអំណរយ៉ាងខ្លាំង។
ដូច្នេះ ពួកបងប្អូនក៏ឲ្យប៉ូលចេញទៅភ្លាម រហូតដល់សមុទ្រ រីឯស៊ីឡាស និងធីម៉ូថេនៅតែស្នាក់នៅបេរា។
ខណៈដែលប៉ូលកំពុងរង់ចាំអ្នកទាំងពីរនៅអាថែន វិញ្ញាណរបស់គាត់ខឹងពុះកញ្ជ្រោលយ៉ាងខ្លាំងក្នុងគាត់ ដោយឃើញមានរូបបដិមាករពេញនៅទីក្រុងនោះ។
ជាការពិត អ្នកអាថែនទាំងអស់ និងពួកជនបរទេសដែលរស់នៅទីនោះ មិនចំណាយពេលនឹងអ្វីផ្សេងទៀត ក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗប៉ុណ្ណោះ។
ដូច្នេះ ប៉ូលក្រោកឈរនៅកណ្ដាលសភាអើរីយ៉ូសប៉ាគូស ហើយនិយាយថា៖ “អស់លោកជាអ្នកអាថែនអើយ ខ្ញុំយល់ឃើញថាអស់លោកខ្ជាប់ខ្ជួននឹងសាសនា ក្នុងគ្រប់ជំពូក។
ប៉ុន្តែកាលស៊ីឡាស និងធីម៉ូថេចុះមកពីម៉ាសេដូន ប៉ូលចាប់ផ្ដើមចំណាយពេលទាំងស្រុងនឹងព្រះបន្ទូល ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ដល់ជនជាតិយូដាថាព្រះយេស៊ូវជាព្រះគ្រីស្ទ។
កាលណាខ្ញុំចាត់អើតេម៉ាស ឬទីឃីកុសឲ្យមកជួបអ្នក សូមព្យាយាមមករកខ្ញុំនៅនីកូប៉ូលី ដ្បិតខ្ញុំបានសម្រេចចិត្តស្នាក់នៅទីនោះរហូតដល់ផុតរដូវរងា។