តើមិនមែនជាការតមអាហារយ៉ាងនេះទេឬ ដែលយើងជ្រើសរើសយក? គឺដោះច្រវាក់នៃសេចក្ដីអាក្រក់ ស្រាយចំណងនឹម ហើយដោះលែងអ្នកដែលត្រូវបានសង្កត់សង្កិនឲ្យមានសេរីភាព ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។
កិច្ចការ 16:30 - ព្រះគម្ពីរខ្មែរសាកល រួចនាំអ្នកទាំងពីរចេញមកខាងក្រៅ និយាយថា៖ “លោកម្ចាស់ តើខ្ញុំត្រូវតែធ្វើអ្វី ដើម្បីបានសង្គ្រោះ?”។ Khmer Christian Bible ក្រោយពីនាំពួកគាត់ចេញមកដល់ខាងក្រៅហើយ ឆ្មាំគុកនោះបានសួរថា៖ «លោកម្ចាស់! តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីបានទទួលសេចក្ដីសង្គ្រោះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គាត់នាំលោកទាំងពីរចេញមកក្រៅ សួរថា៖ «លោកម្ចាស់! តើខ្ញុំប្របាទត្រូវធ្វើដូចម្តេចដើម្បីឲ្យបានសង្គ្រោះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់នាំលោកទាំងពីរចេញមកក្រៅ ពោលថា៖ «លោកម្ចាស់! តើខ្ញុំប្របាទត្រូវធ្វើយ៉ាងណា ដើម្បីឲ្យបានទទួលការសង្គ្រោះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់នាំគេចេញទៅក្រៅសួរថា លោកម្ចាស់អើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេចឲ្យបានសង្គ្រោះផង អាល់គីតាប គាត់នាំអ្នកទាំងពីរចេញមកក្រៅពោលថា៖ «លោកអើយ! តើខ្ញុំត្រូវធ្វើយ៉ាងណា ដើម្បីឲ្យបានទទួលការសង្គ្រោះ?»។ |
តើមិនមែនជាការតមអាហារយ៉ាងនេះទេឬ ដែលយើងជ្រើសរើសយក? គឺដោះច្រវាក់នៃសេចក្ដីអាក្រក់ ស្រាយចំណងនឹម ហើយដោះលែងអ្នកដែលត្រូវបានសង្កត់សង្កិនឲ្យមានសេរីភាព ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។
បើធ្វើដូច្នេះ ពេលអ្នកស្រែកហៅ ព្រះយេហូវ៉ានឹងឆ្លើយតប ពេលអ្នកស្រែករកជំនួយ ព្រះអង្គនឹងមានបន្ទូលថា: ‘មើល៍! យើងនៅទីនេះ’។ ប្រសិនបើអ្នកដកនឹម ការចង្អុលដាក់គេ និងការពោលពាក្យទុច្ចរិត ចេញពីកណ្ដាលចំណោមអ្នក
ទាំងស្រែកថា៖ “អ្នករាល់គ្នាអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? ពួកយើងក៏ជាមនុស្សដូចអ្នករាល់គ្នាដែរ! ពួកយើងកំពុងប្រកាសដំណឹងល្អដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបែរចេញពីការឥតខ្លឹមសារទាំងនេះមករកព្រះដែលមានព្រះជន្មរស់វិញគឺជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ។
នាងដើរតាមប៉ូល និងយើង ទាំងស្រែកថា៖ “អ្នកទាំងនេះជាបាវបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសមាគ៌ានៃសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា!”។
នៅពេលទទួលបញ្ជាដូច្នេះ ឆ្មាំគុកក៏ដាក់ពួកគេទៅក្នុងគុកជ្រៅ ហើយដាក់ខ្នោះជើងពួកគេ។
នៅពេលប្រជាជនបានឮដូច្នេះ ពួកគេក៏ត្រូវបានចាក់ទម្លុះដល់ចិត្ត ហើយសួរពេត្រុស និងសាវ័កឯទៀតថា៖ “បងប្អូនអើយ តើយើងគួរធ្វើដូចម្ដេច?”។
“ខ្ញុំនិយាយថា: ‘ព្រះអម្ចាស់ តើទូលបង្គំត្រូវធ្វើដូចម្ដេច?’។ “ព្រះអម្ចាស់មានបន្ទូលនឹងខ្ញុំថា:‘ចូរក្រោកឡើង ចូលទៅដាម៉ាស់ចុះ ហើយនៅទីនោះ គេនឹងប្រាប់អ្នកនូវអ្វីៗទាំងអស់ដែលបានកំណត់ឲ្យអ្នកធ្វើ’។
ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុងចុះ! នោះគេនឹងប្រាប់អ្នកនូវអ្វីដែលអ្នកត្រូវតែធ្វើ”។
ជាការពិត ការជំនុំជម្រះគ្មានសេចក្ដីមេត្តាចំពោះអ្នកដែលមិនសម្ដែងសេចក្ដីមេត្តា។ សេចក្ដីមេត្តាតែងតែឈ្នះលើការជំនុំជម្រះ។