កិច្ចការ 15:38 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប៉ូលគិតថា មិនគួរយកម្នាក់នេះទៅជាមួយទេ ពីព្រោះគាត់បានចាកចោលពួកគេនៅប៉ាមភីលា ហើយមិនបានទៅធ្វើការជាមួយពួកគេឡើយ។ Khmer Christian Bible ប៉ុន្ដែលោកប៉ូលយល់ឃើញថា មិនគួរយកម្នាក់នេះទៅជាមួយឡើយ ព្រោះអ្នកនេះបានដកខ្លួនចេញពីពួកគាត់ កាលនៅស្រុកប៉ាមភីលា ហើយមិនបានធ្វើការងារជាមួយពួកគាត់ទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកប៉ុលយល់ថា មិនគួរយកគាត់ទៅជាមួយទេ ព្រោះពេលមុន គាត់បានចាកចោលពួកលោក កាលពីនៅស្រុកប៉ាមភីលា មិនបានទៅធ្វើការជាមួយពួកលោកទេ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកលោកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកលោកទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែប៉ុលមិនចូលចិត្តនឹងយកគាត់ទៅទេ ពីព្រោះជាន់មុន គាត់បានចាកចោលគេ ពីកាលនៅស្រុកប៉ាមភីលាម្តងហើយ មិនបានទៅធ្វើការជាមួយគ្នាតទៅឡើយ អាល់គីតាប ប៉ុន្ដែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកអ្នកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកអ្នកទេ។ |
ការទុកចិត្តលើមនុស្សក្បត់ក្នុងថ្ងៃនៃទុក្ខវេទនា ប្រៀបដូចជាធ្មេញដែលបាក់ ឬជើងដែលញញីញញ័រ។
មានម្នាក់ទៀតទូលថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំនឹងទៅតាមព្រះអង្គ ប៉ុន្តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាអ្នកផ្ទះរបស់ទូលបង្គំជាមុនសិន”។
ប៉ូល និងអ្នករួមដំណើរបានចុះសំពៅចេញពីប៉ាផុស ហើយទៅដល់ពើកាក្នុងប៉ាមភីលា។ ពេលនោះ យ៉ូហានម៉ាកុសបានចាកចេញពីពួកគេត្រឡប់ទៅយេរូសាឡិមវិញ។
ព្រីគា ប៉ាមភីលា អេហ្ស៊ីប និងតំបន់ក្នុងលីប៊ី ដែលនៅក្បែរគីរេន ព្រមទាំងមានអ្នកដំណើរពីរ៉ូម