ហើយនៅពេលរកឃើញ គាត់ក៏នាំសូលមកអាន់ទីយ៉ូក។ ដូច្នេះ អ្នកទាំងពីរក៏ជួបជុំជាមួយក្រុមជំនុំ ហើយបង្រៀនហ្វូងមនុស្សមួយក្រុមធំ ក្នុងរយៈពេលពេញមួយឆ្នាំ។ នៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា “គ្រីស្ទាន” ជាលើកដំបូង។
កិច្ចការ 14:20 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលពួកសិស្សមកចោមរោមគាត់ គាត់ក៏ក្រោកឡើងចូលទៅក្នុងទីក្រុងវិញ។ នៅថ្ងៃបន្ទាប់ គាត់ចេញដំណើរទៅឌើបេជាមួយបារណាបាស។ Khmer Christian Bible ប៉ុន្ដែពេលពួកសិស្សមកចោមរោមគាត់ គាត់ក៏ក្រោកឡើង ហើយចូលទៅក្នុងក្រុងវិញ។ នៅថ្ងៃបន្ទាប់ គាត់ក៏ចេញដំណើរជាមួយលោកបារណាបាសទៅក្រុងឌើបេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលពួកសិស្សនាំគ្នាឈរជុំវិញលោក លោកក៏ក្រោកឡើង ហើយចូលទៅក្នុងទីក្រុងវិញ។ ស្អែកឡើង លោកក៏បន្តដំណើរជាមួយលោកបាណាបាសទៅក្រុងឌើបេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ក្រុមសិស្ស*នាំគ្នាមកជុំវិញលោក លោកក៏ក្រោកឡើង វិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើង លោកចេញដំណើរទៅក្រុងឌើបេជាមួយលោកបារណាបាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ពួកសិស្សមកចោមព័ទ្ធគាត់ រួចគាត់ក្រោកឡើងចូលទៅក្នុងទីក្រុងវិញ ហើយដល់ថ្ងៃស្អែក គាត់នឹងបាណាបាស ក៏ចេញទៅឯឌើបេ អាល់គីតាប ប៉ុន្ដែ ក្រុមសិស្សនាំគ្នាមកជុំវិញគាត់ គាត់ក៏ក្រោកឡើង វិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើង គាត់ចេញដំណើរទៅក្រុងឌើបេជាមួយលោកបារណាបាស។ |
ហើយនៅពេលរកឃើញ គាត់ក៏នាំសូលមកអាន់ទីយ៉ូក។ ដូច្នេះ អ្នកទាំងពីរក៏ជួបជុំជាមួយក្រុមជំនុំ ហើយបង្រៀនហ្វូងមនុស្សមួយក្រុមធំ ក្នុងរយៈពេលពេញមួយឆ្នាំ។ នៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា “គ្រីស្ទាន” ជាលើកដំបូង។
ដូច្នេះ ពួកសិស្សបានសម្រេចចិត្តផ្ញើជំនួយទៅបងប្អូនដែលរស់នៅយូឌា តាមសមត្ថភាពរៀងៗខ្លួន។
ពេត្រុសក៏ធ្វើសញ្ញាដោយដៃឲ្យពួកគេនៅស្ងៀម ហើយប្រាប់ពួកគេអំពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក រួចនិយាយថា៖ “សូមប្រាប់ការទាំងនេះដល់យ៉ាកុប និងពួកបងប្អូនផង”។ បន្ទាប់មក គាត់ក៏ចេញដំណើរទៅកន្លែងផ្សេងទៀត។
ហើយពង្រឹងចិត្តរបស់ពួកសិស្ស ទាំងលើកទឹកចិត្តពួកគេឲ្យកាន់ខ្ជាប់នូវជំនឿ ដោយនិយាយថា៖ “យើងត្រូវតែឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីចូលទៅក្នុងអាណាចក្ររបស់ព្រះ”។
អ្នកទាំងពីរបានដឹង ក៏គេចទៅទីក្រុងនានាក្នុងលូកៅនា គឺលីស្ត្រា និងឌើបេ ព្រមទាំងតំបន់ជុំវិញ
ប៉ូលបានទៅដល់ឌើបេ រួចទៅដល់លីស្ត្រា។ ពេលនោះ មើល៍! មានសិស្សម្នាក់ឈ្មោះធីម៉ូថេនៅទីនោះ គាត់ជាកូនប្រុសរបស់ស្ត្រីជនជាតិយូដាដែលជាអ្នកជឿ រីឯឪពុករបស់គាត់ជាជនជាតិក្រិក។
ប៉ូល និងស៊ីឡាសក៏ចេញពីគុកចូលទៅផ្ទះលីឌា ហើយជួបបងប្អូន ក៏លើកទឹកចិត្តពួកគេ រួចចេញដំណើរទៅ៕
ក្រោយពីចលាចលនេះបានស្ងប់ហើយ ប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ត រួចលាពួកគេ ហើយចេញដំណើរទៅម៉ាសេដូន។
ហាក់ដូចជាគ្មានអ្នកណាស្គាល់ ប៉ុន្តែត្រូវគេស្គាល់ច្បាស់; ហាក់ដូចជាជិតស្លាប់ ប៉ុន្តែមើល៍! យើងនៅរស់; ហាក់ដូចជារងទណ្ឌកម្ម ប៉ុន្តែមិនត្រូវបានសម្លាប់;