Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 14:20 - អាល់គីតាប

20 ប៉ុន្ដែ ក្រុម​សិស្ស​នាំ​គ្នា​មក​ជុំ‌វិញ​គាត់ គាត់​ក៏​ក្រោក​ឡើង វិល​ចូល​ទៅ​ទី‌ក្រុង​វិញ។ លុះ​ស្អែក​ឡើង គាត់​ចេញ​ដំណើរ​ទៅ​ក្រុង​ឌើបេ​ជា​មួយ​លោក​បារណា‌បាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ប៉ុន្តែ​នៅពេល​ពួក​សិស្ស​មក​ចោមរោម​គាត់ គាត់​ក៏​ក្រោកឡើង​ចូលទៅ​ក្នុង​ទីក្រុង​វិញ​។ នៅ​ថ្ងៃបន្ទាប់ គាត់​ចេញដំណើរ​ទៅ​ឌើបេ​ជាមួយ​បារណាបាស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ប៉ុន្ដែ​ពេល​ពួក​សិស្ស​មក​ចោមរោម​គាត់​ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​វិញ។​ នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ចេញ​ដំណើរ​ជាមួយ​លោក​បារណាបាស​ទៅ​ក្រុង​ឌើបេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ប៉ុន្តែ ពេល​ពួក​សិស្ស​នាំ​គ្នា​ឈរ​ជុំ​វិញ​លោក លោកក៏​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។ ស្អែកឡើង លោកក៏​បន្ត​ដំណើរជាមួយ​លោក​បា‌ណា‌បាស​ទៅ​ក្រុង​ឌើបេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ប៉ុន្តែ ក្រុម​សិស្ស*​នាំ​គ្នា​មក​ជុំ‌វិញ​លោក លោក​ក៏​ក្រោក​ឡើង វិល​ចូល​ទៅ​ទីក្រុង​វិញ។ លុះ​ស្អែក​ឡើង លោក​ចេញ​ដំណើរ​ទៅ​ក្រុង​ឌើបេ​ជា​មួយ​លោក​បារណា‌បាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ប៉ុន្តែ ពួក​សិស្ស​មក​ចោម​ព័ទ្ធ​គាត់ រួច​គាត់​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ ហើយ​ដល់​ថ្ងៃ​ស្អែក គាត់​នឹង​បា‌ណា‌បាស ក៏​ចេញ​ទៅ​ឯ​ឌើបេ

សូមមើលជំពូក ចម្លង




កិច្ចការ 14:20
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​បាន​ជួប​ហើយ គាត់​ក៏​នាំ​សូល​មក​ក្រុង​អន់‌ទី‌យ៉ូក។ អ្នក​ទាំង​ពីរ​បាន​រស់​នៅ​ជា​មួយ​ក្រុម‌ជំអះ អស់​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ​បង្រៀន​បណ្ដា‌ជន​ជា​ច្រើន​ផង។ នៅ​ក្រុង​អន់‌ទី‌យ៉ូក​នោះ​ហើយ ដែល​គេ​ហៅ​ពួក​សិស្ស ជា​លើក​ទី​មួយ​ថា «អូមាត់‌អ៊ីសា»។


ពួក​សិស្ស​នាំ​គ្នា​សម្រេច​ចិត្ដ​ផ្ញើ​ជំនួយ តាម​សមត្ថភាព​រៀងៗ​ខ្លួន ទៅ​ជូន​បង​ប្អូន​នៅ​ស្រុក​យូដា។


ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​អំពី​របៀប​ដែល​អុលឡោះ‌ជាអម្ចាស់​បាន​ជួយ​គាត់ ឲ្យ​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។ គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​យក​ដំណឹង​នេះ​ទៅ​ជម្រាប​យ៉ាកកូប និង​ពួក​បង​ប្អូន​ផង»។ បន្ទាប់​មក គាត់​បាន​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។


លោក​ដាស់‌តឿន​ពួក​សិស្ស​ឲ្យ​តាំង​ចិត្ដ​មាំ‌មួន និង​លើក​ទឹក​ចិត្ដ​គេ​ឲ្យ​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​នគរ​របស់​អុលឡោះ»។


បន្ទាប់​មក អ្នក​ទាំង​ពីរ​ស្នាក់​នៅ​ទី​នោះ ជា​មួយ​ពួក​សិស្ស​អស់​រយៈ​ពេល​ជា​យូរ​ក្រែល។


លោក​ប៉ូល និង​លោក​បារណា‌បាស​យល់​ថា​សភាព‌ការណ៍​មិន​ស្រួល ក៏​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​លូកៅនា គឺ​ទៅ​ក្រុង​លីស្ដ្រា និង​ក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ


លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ឌើបេ រួច​ទៅ​ដល់​ក្រុង​លីស្ដ្រា។ នៅ​ក្រុង​លីស្ដ្រា​នោះ មាន​សិស្ស​មួយ​នាក់​ឈ្មោះ​ធីម៉ូ‌ថេ ជា​កូន​របស់​ស្ដ្រី​សាសន៍​យូដា​ម្នាក់​ជា​អ្នក​ជឿ ឪពុក​គាត់​ជា​សាសន៍​ក្រិក


អ្នក​ទាំង​ពីរ​ចេញ​ពី​ទី​ឃុំ‌ឃាំង ចូល​ទៅ​ផ្ទះ​របស់​នាង​លីឌា ហើយ​បាន​ជួប​ពួក​បង​ប្អូន ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ដ​គេ​ទៀត​ផង រួច​ទើប​គាត់​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ទៅ។


លុះ​ចលាចល​នេះ​បាន​ស្ងប់​ទៅ​វិញ​ហើយ លោក​ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​លើក​ទឹក​ចិត្ដ រួច​ជម្រាប​លា​គេ ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន។


គេ​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដែល​គ្មាន​នរណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​ស្គាល់​យើង​យ៉ាង​ច្បាស់។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​ហៀប​នឹង​ស្លាប់ តែ​យើង​ពិត​ជា​នៅ​មាន​ជីវិត។ គេ​ធ្វើ​ទារុណ‌កម្ម​យើង តែ​យើង​គ្មាន​ទោស​ដល់​ស្លាប់​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម