កិច្ចការ 13:49 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយទៅក្នុងស្រុកនោះទាំងមូល។ Khmer Christian Bible ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ឮពាសពេញតំបន់នោះទាំងមូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបន្ទូលរបស់ព្រះអម្ចាស់ បានឮសុសសាយ ពេញតំបន់នោះទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយក្នុងស្រុកនោះទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះបន្ទូលនៃព្រះអម្ចាស់ បានផ្សាយសុសសាយទួទៅពេញក្នុងស្រុកនោះ អាល់គីតាប បន្ទូលរបស់អុលឡោះជាអម្ចាស់បានឮសុសសាយ ក្នុងស្រុកនោះទាំងមូល។ |
នៅពេលឃើញការដែលបានកើតឡើង អភិបាលក៏ជឿ ព្រោះលោកស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់។
គាត់បានបន្តធ្វើដូច្នេះក្នុងអំឡុងពីរឆ្នាំ ធ្វើឲ្យអស់អ្នកដែលរស់នៅអាស៊ីបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់ ទាំងជនជាតិយូដា និងជនជាតិក្រិក។
ប៉ុន្តែអ្នករាល់គ្នាបានទាំងឃើញ ទាំងឮថា ប៉ូលម្នាក់នេះបានបញ្ចុះបញ្ចូល និងបង្វែរប្រជាជនជាច្រើន មិនគ្រាន់តែនៅក្រុងអេភេសូរប៉ុណ្ណោះទេ គឺស្ទើរតែនៅអាស៊ីទាំងមូល ដោយនិយាយថា: ‘អ្វីៗដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ’។
ដូច្នេះ ព្រះបន្ទូលរបស់ព្រះបានចម្រើនឡើង ហើយចំនួនសិស្សនៅយេរូសាឡិមក៏កាន់តែកើនឡើងយ៉ាងច្រើន ថែមទាំងមានបូជាចារ្យជាច្រើនបានប្រតិបត្តិតាមជំនឿនេះដែរ។