ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 13:40 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​សេចក្ដី​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​បាន​កើតមានដល់​អ្នករាល់គ្នា ដែលថា​:

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​ពួក​អ្នក​នាំ​ព្រះបន្ទូល​កើត​មាន​ដល់​អ្នក​រាល់គ្នា​ឡើយ​ គឺ​ថា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ត្រូវ​ប្រយ័ត្ន ក្រែង​អ្នក​រាល់​គ្នា​កើត​មាន​សេចក្តី​ដែល​ពួក​ហោរា​បាន​ថ្លែង​ទុក​មក​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​សូម​បងប្អូន​ប្រយ័ត្ន ក្រែង​ត្រូវ​តាម​សេចក្ដី​ដែល​ព្យាការី*​ថ្លែង​ទុក​មក​ថា:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ត្រូវ​ប្រយ័ត ក្រែង​អ្នក​រាល់​គ្នា​កើត​មាន​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​ថា

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ​សូម​បង​ប្អូន​ប្រយ័ត្ន ក្រែង​ត្រូវ​តាម​សេចក្ដី​ដែល​ណាពី​ថ្លែង​ទុក​មក​ថា:

សូមមើលជំពូក



កិច្ចការ 13:40
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ មើល៍! យើង​នឹង​ធ្វើឲ្យ​ប្រជាជន​នេះ​ស្ញែង​ម្ដងទៀត ដោយ​ការអស្ចារ្យ​ដ៏ចម្លែក នោះ​ប្រាជ្ញា​របស់​មនុស្ស​មានប្រាជ្ញា​ក្នុងចំណោម​ពួកគេ នឹង​ត្រូវបាន​បំផ្លាញ ហើយ​ការយល់ដឹង​របស់​មនុស្ស​មានការយល់ច្បាស់ នឹង​ត្រូវបាន​បំបាំង”។


ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក តើ​នរណា​អាច​ទ្រាំ​បាន​? នៅពេល​ព្រះអង្គ​លេចមក តើ​នរណា​អាច​នៅឈរ​បាន​? ដ្បិត​ព្រះអង្គ​ប្រៀបដូចជា​ភ្លើង​របស់​ជាងទង និង​ដូចជា​សាប៊ូ​របស់​អ្នក​បោកគក់​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! ថ្ងៃ​នោះ​នឹង​មកដល់​ដូចជា​ឡ​ដែល​កំពុង​ឆេះ នោះ​អស់អ្នក​ដែល​ក្អេងក្អាង និង​អស់អ្នក​ដែល​ធ្វើ​អាក្រក់​នឹង​ក្លាយជា​ជញ្រ្ជាំង ហើយ​ពួកគេ​នឹង​ត្រូវបាន​បញ្ឆេះ​នៅ​ថ្ងៃ​ដែល​នឹង​មកដល់​នោះ ឥត​សល់​ឫស ឬ​មែក​របស់​ពួកគេ​ឡើយ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ទាំងនេះ​ជា​ពាក្យ​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា កាល​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​នៅឡើយ គឺថា​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​អំពី​ខ្ញុំ ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ គម្ពីរ​ព្យាការី និង​គម្ពីរ​ទំនុកតម្កើង ត្រូវតែ​បាន​បំពេញឲ្យសម្រេច”។


ក្នុង​គម្ពីរ​ព្យាការី​មាន​សរសេរ​ទុកមក​ថា​:‘ពួកគេ​ទាំងអស់គ្នា​នឹង​ទទួលការ​បង្រៀន​ពី​ព្រះ’។អស់អ្នក​ដែល​បាន​ឮ ហើយ​រៀន​ពី​ព្រះ​បិតា ក៏​មករក​ខ្ញុំ​។


រីឯ​ពាក្យ​របស់​បណ្ដា​ព្យាការី​ក៏​ស្របនឹង​ការនេះ​ដែរ ដូចដែល​មាន​សរសេរ​ទុកមក​ថា​:


ដូច្នេះ ព្រះ​បាន​បែរចេញ ហើយ​ប្រគល់​ពួកគេ​ឲ្យ​បម្រើ​ពលបរិវារ​នៃមេឃ ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​របស់​ព្យាការី​ថា​: ‘ពូជពង្ស​អ៊ីស្រាអែល​អើយ​! ក្នុងអំឡុង​សែសិប​ឆ្នាំ​នៅ​ទីរហោស្ថាន អ្នករាល់គ្នា​បាន​ថ្វាយ​សត្វពិឃាត និង​យញ្ញបូជា មិនមែន​ដល់​យើង​ទេ មែនទេ​?


ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​អ្នករាល់គ្នា​បដិសេធ​ព្រះអង្គ​ដែល​មានបន្ទូល​ឡើយ ដ្បិត​ប្រសិនបើ​អ្នកទាំងនោះ​គេចផុត​មិនបាន កាល​ពួកគេ​បដិសេធ​អ្នក​ដែល​បាន​ដាស់តឿន​ពួកគេ​នៅលើ​ផែនដី​ទៅហើយ ចុះ​ព្រះអង្គ​ដែល​ដាស់តឿនយើង​ពី​ស្ថានសួគ៌​វិញ តើ​យើង​រឹតតែ​បែរចេញ​ពីព្រះអង្គមិនបាន​អម្បាលម៉ាន​ទៅទៀត​!


តើ​យើង​នឹង​គេចផុត​យ៉ាងដូចម្ដេច​បាន ប្រសិនបើ​យើង​ធ្វើព្រងើយ​នឹង​សេចក្ដីសង្គ្រោះ​ដ៏ធំយ៉ាងនេះ​? សេចក្ដីសង្គ្រោះនេះ​ត្រូវបាន​ប្រកាស​តាមរយៈ​ព្រះអម្ចាស់​ជាមុន ‍រួចមក​ត្រូវបាន​បញ្ជាក់​ដល់​យើង​តាមរយៈ​ពួក​អ្នក​ដែល​បាន​ឮ​។


បងប្អូន​អើយ ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​មាន​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មាន​ចិត្ត​អាក្រក់​ដោយ​ភាពឥតជំនឿ រហូតដល់​ដកខ្លួនចេញ​ពី​ព្រះ​ដ៏​មានព្រះជន្មរស់​។