Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 7:42 - ព្រះគម្ពីរខ្មែរសាកល

42 ដូច្នេះ ព្រះ​បាន​បែរចេញ ហើយ​ប្រគល់​ពួកគេ​ឲ្យ​បម្រើ​ពលបរិវារ​នៃមេឃ ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​របស់​ព្យាការី​ថា​: ‘ពូជពង្ស​អ៊ីស្រាអែល​អើយ​! ក្នុងអំឡុង​សែសិប​ឆ្នាំ​នៅ​ទីរហោស្ថាន អ្នករាល់គ្នា​បាន​ថ្វាយ​សត្វពិឃាត និង​យញ្ញបូជា មិនមែន​ដល់​យើង​ទេ មែនទេ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

42 ដូច្នេះ​ព្រះជាម្ចាស់​ក៏​បែរ​ព្រះភក្ដ្រ​ចេញ​ពី​ពួកគេ​ ហើយ​បាន​ប្រគល់​ពួកគេ​ឲ្យ​ទៅ​បម្រើ​ពល​បរិវារ​នៅ​លើ​មេឃ​ ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល​ថា​ ឱ​ពូជពង្ស​អ៊ីស្រាអែល​អើយ!​ រយៈ​ពេល​សែសិប​ឆ្នាំ​នៅ​ទីរហោឋាន​នោះ​ តើ​អ្នក​រាល់គ្នា​បាន​យក​សត្វ​តង្វាយ​ និង​យញ្ញបូជា​មក​ថ្វាយ​ដល់​យើង​ដែរ​ឬ​ទេ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ប៉ុន្ដែ ព្រះ​បាន​បែរ​ចេញ ហើយ​ប្រគល់​គេ​ឲ្យ​គោរព​ថ្វាយ​បង្គំ​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ ដូច​មាន​សេចក្តី​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​ហោរា​ថា "ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ រយៈ​ពេល​សែ​សិប​ឆ្នាំ​នៅ​ទីរហោស្ថាន តើ​អ្នក​រាល់​គ្នា​បាន​សម្លាប់​សត្វ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដល់​យើង​ឬទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ពេល​នោះ ព្រះ‌ជាម្ចាស់​ឈប់​រវី‌រវល់​នឹង​គេ ព្រះអង្គ​បណ្ដោយ​គេ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង‌ឡាយ​នៅ​លើ​មេឃ ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​ថា: “ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​អើយ! ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នៅ​វាល​រហោ‌ស្ថាន តើ​អ្នក​រាល់​គ្នា​ដែល​បាន​យក​សត្វ ឬ​យញ្ញ‌បូជា​អ្វី​មក​ឲ្យ​យើង​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 នោះ​ព្រះ‌ទ្រង់​ផ្លាស់​ប្រែ​ទៅ​ជា​បញ្ជូន​គេ ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ​វិញ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​គម្ពីរ​ពួក​ហោរា​ថា «ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ដែល​ឯង​រាល់​គ្នា​បាន​សំឡាប់​សត្វ​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ទី​រហោ‌ស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

42 ពេល​នោះ អុលឡោះ​ឈប់​រវី‌រវល់​នឹង​គេ ទ្រង់​បណ្ដោយ​គេ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង‌ឡាយ​នៅ​លើ​មេឃ ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ណាពី​ថាៈ “ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល​អើយ! ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នៅ​វាល​រហោ‌ស្ថាន តើ​អ្នក​រាល់​គ្នា​ដែល​បាន​យក​សត្វ ឬ​គូរបាន​អ្វី​មក​ឲ្យ​យើង​ឬ​ទេ?។

សូមមើលជំពូក ចម្លង




កិច្ចការ 7:42
26 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ស្អប់ខ្ពើម​ជំនាន់​នោះ​អស់រយៈពេល​សែសិប​ឆ្នាំ ហើយ​ពោលថា​: ‘ពួកគេ​ជា​ប្រជារាស្ត្រ​ដែល​មាន​ចិត្ត​វង្វេង ពួកគេ​មិន​បាន​ស្គាល់​មាគ៌ា​របស់យើង​សោះ’


អ្នក​មិន​បាន​នាំ​ចៀម​នៃ​តង្វាយដុត​របស់អ្នក​មក​ថ្វាយ​យើង​ទេ ក៏​មិន​បាន​លើកតម្កើងសិរីរុងរឿង​ដល់​យើង​ដោយ​យញ្ញបូជា​របស់អ្នក​ដែរ​! យើង​មិន​បាន​ដាក់បន្ទុក​លើ​អ្នក​ដោយ​តង្វាយធញ្ញជាតិ​ទេ ក៏​មិន​បាន​ធ្វើឲ្យ​អ្នក​នឿយហត់​ដោយ​កំញាន​ដែរ​។


ប៉ុន្តែ​ពួកគេ​បាន​បះបោរ ហើយ​ធ្វើឲ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់ព្រះអង្គ​ព្រួយព្រះហឫទ័យ ដូច្នេះ​ព្រះអង្គ​បាន​ត្រឡប់ជា​សត្រូវ​ដល់​ពួកគេ គឺ​អង្គទ្រង់ផ្ទាល់​បាន​ច្បាំង​នឹង​ពួកគេ​។


ដូច្នេះ យើង​នឹង​ជ្រើសរើស​ការធ្វើទុក្ខ​សម្រាប់​ពួកគេ ហើយ​នាំ​អ្វីដែល​ពួកគេ​ភ័យខ្លាច​មកលើ​ពួកគេ​។ ដ្បិត​យើង​បាន​ហៅ ប៉ុន្តែ​គ្មានអ្នកណា​ឆ្លើយ យើង​បាន​និយាយ ប៉ុន្តែ​ពួកគេ​មិន​បាន​ស្ដាប់តាម ផ្ទុយទៅវិញ ពួកគេ​បាន​ធ្វើ​អំពើ​អាក្រក់​ក្នុង​ភ្នែក​របស់យើង ក៏​បាន​ជ្រើសរើស​អ្វីដែល​យើង​មិន​ពេញចិត្ត”។


ក្នុង​គម្ពីរ​ព្យាការី​មាន​សរសេរ​ទុកមក​ថា​:‘ពួកគេ​ទាំងអស់គ្នា​នឹង​ទទួលការ​បង្រៀន​ពី​ព្រះ’។អស់អ្នក​ដែល​បាន​ឮ ហើយ​រៀន​ពី​ព្រះ​បិតា ក៏​មករក​ខ្ញុំ​។


ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​សេចក្ដី​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​បាន​កើតមានដល់​អ្នករាល់គ្នា ដែលថា​:


គឺ​ម្នាក់នេះ ដែល​នាំ​ពួកគេ​ចេញ ដោយ​បាន​ធ្វើ​ការអស្ចារ្យ និង​ទីសម្គាល់​នានា​នៅ​ដែនដី​អេហ្ស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​ទីរហោស្ថាន​ក្នុងរយៈពេល​សែសិប​ឆ្នាំ។


នៅទីនោះ ដូនតា​របស់អ្នករាល់គ្នា​បាន​ល្បងល​យើង ទាំង​សាក​យើង ហើយ​បាន​ឃើញ​កិច្ចការ​របស់យើង​អស់រយៈពេល​សែសិប​ឆ្នាំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម