អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
កិច្ចការ 10:8 - ព្រះគម្ពីរខ្មែរសាកល ហើយរៀបរាប់ប្រាប់ហេតុការណ៍ទាំងអស់ដល់ពួកគេ រួចចាត់ពួកគេឲ្យទៅយ៉ុបប៉េ។ Khmer Christian Bible ក្រោយពីបានប្រាប់ពួកគេអំពីហេតុការណ៍ទាំងឡាយរួចហើយ គាត់ក៏ចាត់ពួកគេឲ្យទៅក្រុងយ៉ុបប៉េ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក្រោយពីបានរៀបរាប់ហេតុការណ៍ប្រាប់ពួកគេរួចហើយ លោកក៏ចាត់គេឲ្យទៅក្រុងយ៉ុបប៉េ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់ពួកគេ រួចចាត់ឲ្យទៅក្រុងយ៉ុបប៉េ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចប្រាប់រឿងរ៉ាវសព្វគ្រប់ ហើយប្រើឲ្យទៅឯយ៉ុបប៉េ។ អាល់គីតាប លោកបានរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់ពួកគេ រួចចាត់ឲ្យទៅក្រុងយ៉ុបប៉េ។ |
អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
ខណៈដែលពេត្រុសកំពុងវល់គំនិតក្នុងចិត្តថា និមិត្តដែលគាត់ឃើញនេះមានន័យដូចម្ដេច មើល៍! ពួកអ្នកដែលត្រូវបានចាត់ពីកូនេលាសបានមកសួររកផ្ទះរបស់ស៊ីម៉ូន ហើយឈរនៅមាត់ទ្វារ
ដូច្នេះ ខ្ញុំក៏ចាត់គេឲ្យទៅឯលោកភ្លាម ហើយជាការល្អណាស់ដែលលោកបានអញ្ជើញមក។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាបានមកដល់ទីនេះនៅចំពោះព្រះ ដើម្បីស្ដាប់គ្រប់ទាំងសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់មកលោក”។
នៅពេលទូតសួគ៌ដែលនិយាយនឹងកូនេលាសចាកចេញទៅហើយ លោកក៏ហៅអ្នកបម្រើពីរនាក់ និងទាហានម្នាក់ដែលមានជំនឿស៊ប់ ពីក្នុងចំណោមអ្នកដែលចាំបម្រើលោកមក
“ដូច្នេះ ព្រះបាទអ័គ្រីប៉ាអើយ ខ្ញុំព្រះបាទមិនបានជំទាស់នឹងនិមិត្តនៃស្ថានសួគ៌នេះទេ។
នៅយ៉ុបប៉េមានសិស្សម្នាក់ឈ្មោះតេប៊ីថា (តេប៊ីថា មានអត្ថន័យប្រែថា ក្ដាន់)។ នាងបានពេញដោយអំពើល្អ និងការចែកទាន ដែលនាងតែងតែធ្វើ។
លីដានៅជិតយ៉ុបប៉េ ដូច្នេះនៅពេលពួកសិស្សឮថាពេត្រុសនៅទីនោះ ពួកគេក៏ចាត់បុរសពីរនាក់ឲ្យទៅរកគាត់ អង្វរថា៖ “សូមមកឯពួកយើងកុំបង្អង់ឡើយ!”។
បន្ទាប់មក ពេត្រុសស្នាក់នៅយ៉ុបប៉េជាយូរថ្ងៃ ជាមួយជាងសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូន៕
បើកសម្ដែងព្រះបុត្រារបស់ព្រះអង្គនៅក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំបានប្រកាសព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ នោះខ្ញុំមិនបានប្រឹក្សាភ្លាមជាមួយមនុស្សឡើយ