Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 9:38 - ព្រះគម្ពីរខ្មែរសាកល

38 លីដា​នៅ​ជិត​យ៉ុបប៉េ ដូច្នេះ​នៅពេល​ពួក​សិស្ស​ឮ​ថា​ពេត្រុស​នៅ​ទីនោះ ពួកគេ​ក៏​ចាត់​បុរស​ពីរ​នាក់​ឲ្យទៅ​រក​គាត់ អង្វរ​ថា​៖ “សូម​មក​ឯ​ពួកយើង​កុំ​បង្អង់​ឡើយ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 ពេល​ពួក​សិស្ស​បាន​ឮ​ថា​ លោក​ពេត្រុស​នៅ​ក្នុង​ក្រុង​លីដា​ ហើយ​ដោយសារ​ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុបប៉េ​ ដូច្នេះ​ពួកគេ​ក៏​ចាត់​មនុស្ស​ពីរ​នាក់​ឲ្យ​ទៅ​អង្វរ​គាត់​ថា៖​ «សូម​មក​កន្លែង​របស់​យើង​ កុំ​បង្អង់​ឡើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ដោយ​ព្រោះ​ក្រុង​លីដា នៅ​ជិត​ក្រុង​យ៉ុប‌ប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា លោក​ពេត្រុស​នៅ​ទី​នោះ គេ​ក៏​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ ដោយ​បង្ខំ​លោក​ថា៖ «សូម​មក​ឯ​យើង​ខ្ញុំ​កុំ​បង្អង់ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុប‌ប៉េ។ កាល​ពួក​សិស្ស​ឮ​ដំណឹង​ថា លោក​ពេត្រុស​ស្ថិត​នៅ​ឯ​ក្រុង​លីដា​នោះ គេ​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ​អញ្ជើញ​លោក​ថា៖ «សូម​លោក​មេត្តា​ប្រញាប់​ធ្វើ​ដំណើរ​បង្ហួស​ទៅ​កន្លែង​យើង​ខ្ញុំ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 រួច​ដោយ​ព្រោះ​ភូមិ​លីដា​នៅ​ជិត​យ៉ុបប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា ពេត្រុស​នៅ​ទី​នោះ បាន​ជា​គេ​ប្រើ​២​នាក់​ឲ្យ​ទៅ​រក​គាត់ ដើម្បី​នឹង​សូម​អង្វរ​ឲ្យ​មក​ឯ​គេ​ដោយ​ឥត​បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុប‌ប៉េ។ កាល​ពួក​សិស្ស​ឮ​ដំណឹង​ថា ពេត្រុស​ស្ថិត​នៅ​ឯ​ក្រុង​លីដា​នោះ គេ​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ​អញ្ជើញ​គាត់​ថា៖ «សូម​លោក​មេត្ដា​ប្រញាប់​ធ្វើ​ដំណើរ​បង្ហួស​ទៅ​កន្លែង​យើង​ខ្ញុំ​ផង»។

សូមមើលជំពូក ចម្លង




កិច្ចការ 9:38
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវនេះ ចូរ​ចាត់​គេ​ឲ្យទៅ​យ៉ុបប៉េ ហើយ​អញ្ជើញ​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​គេ​ហៅថា​ពេត្រុស​មក​ចុះ​។


ហើយ​រៀបរាប់ប្រាប់​ហេតុការណ៍​ទាំងអស់​ដល់​ពួកគេ រួច​ចាត់​ពួកគេ​ឲ្យទៅ​យ៉ុបប៉េ​។


គាត់​រៀបរាប់ប្រាប់​យើង​អំពី​របៀប​ដែល​គាត់​បាន​ឃើញ​ទូតសួគ៌​ឈរ​នៅក្នុង​ផ្ទះ​របស់​គាត់ ហើយ​និយាយ​នឹង​គាត់​ថា​: ‘ចូរ​ចាត់​គេ​ឲ្យទៅ​យ៉ុបប៉េ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​គេ​ហៅថា​ពេត្រុស​មក​ចុះ​។


ហើយ​នៅពេល​រកឃើញ គាត់​ក៏​នាំ​សូល​មក​អាន់ទីយ៉ូក​។ ដូច្នេះ អ្នកទាំងពីរ​ក៏​ជួបជុំ​ជាមួយ​ក្រុមជំនុំ ហើយ​បង្រៀន​ហ្វូងមនុស្ស​មួយក្រុម​ធំ ក្នុងរយៈពេល​ពេញ​មួយ​ឆ្នាំ​។ នៅ​អាន់ទីយ៉ូក​នេះឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា “គ្រីស្ទាន” ជា​លើក​ដំបូង​។


“កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្រុង​យ៉ុបប៉េ ខ្ញុំ​ក៏​លង់ស្មារតី​ឃើញ​និមិត្ត​មួយ​: មាន​អ្វី​មួយ​ដូចជា​ក្រណាត់​ធំ​ចុះមក ដោយ​ត្រូវ​ចង​ជ្រុង​ទាំង​បួន​សម្រូត​ពី​លើមេឃ​មកដល់​ខ្ញុំ​។


ហើយ​ហូបអាហារ ក៏​មានកម្លាំងឡើងវិញ​។ សូល​បាន​ស្នាក់នៅ​ជាមួយ​ពួក​សិស្ស​នៅ​ដាម៉ាស់​រយៈពេល​ប៉ុន្មានថ្ងៃ


កាលមួយ ពេត្រុស​កំពុង​ដើរចុះឡើង​តាម​តំបន់​ទាំងអស់ គាត់​ក៏​ចុះទៅ​ជួប​វិសុទ្ធជន​ដែល​រស់នៅ​លីដា​ដែរ​។


នៅ​យ៉ុបប៉េ​មាន​សិស្ស​ម្នាក់​ឈ្មោះ​តេប៊ីថា (​តេប៊ីថា មានអត្ថន័យប្រែថា ក្ដាន់​)​។ នាង​បាន​ពេញ​ដោយ​អំពើល្អ និង​ការចែកទាន ដែល​នាង​តែងតែ​ធ្វើ​។


ការនេះ​បាន​ឮសុសសាយ​នៅ​យ៉ុបប៉េ​ទាំងមូល ហើយ​មនុស្ស​ជាច្រើន​បាន​ជឿលើ​ព្រះអម្ចាស់។


បន្ទាប់មក ពេត្រុស​ស្នាក់នៅ​យ៉ុបប៉េ​ជាយូរ​ថ្ងៃ ជាមួយ​ជាងសម្លាប់ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម