ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 1:26 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ពួកគេ​ក៏​ចាប់ឆ្នោត​ឲ្យ​ពីរនាក់នោះ ហើយ​ឆ្នោត​ត្រូវ​លើ​ម៉ាត់ធាស ដូច្នេះ​គាត់​ក៏​ត្រូវបាន​រាប់បញ្ចូល​ជាមួយ​សាវ័ក​ទាំង​ដប់មួយ​នាក់​៕

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់មក​ពួកគេ​ក៏​ចាប់​ឆ្នោត​ ហើយ​ចាប់​ចំ​លោក​ម៉ាត់ធាស​ ដូច្នេះ​ពួកគេ​ក៏​រាប់​បញ្ចូល​លោក​ម៉ាត់ធាស​ជាមួយ​ពួក​សាវក​ទាំង​ដប់មួយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​ចាប់​ឆ្នោត ហើយ​ត្រូវ​ចំ​លើ​រូប​ម៉ាត់‌ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា‌មួយ​ពួក​សាវក​ទាំង​ដប់​មួយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សិស្ស​នាំ​គ្នា​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​ម៉ាត់‌ធាស ហើយ​លោក​ម៉ាត់‌ធាស​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​សាវ័ក​ដប់​មួយ​រូប​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​រូប​ម៉ាត់ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា​មួយ​នឹង​ពួក​សាវក​ទាំង​១១​នាក់។

សូមមើលជំពូក

អាល់គីតាប

សិស្ស​នាំ​គ្នា​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​ម៉ាត់ធាស ហើយ​លោក​ម៉ាត់ធាស​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​សាវ័ក​ដប់​មួយ​នាក់​ទៀត។

សូមមើលជំពូក



កិច្ចការ 1:26
15 ការដាក់ឲ្យឆ្លើយតបគ្នា  

សុភនិច្ឆ័យ​ជា​ប្រភពទឹក​នៃ​ជីវិត​ដល់​អ្នកដែលមាន​វា រីឯ​ការវាយប្រដៅ​ដល់​មនុស្សល្ងីល្ងើ ជា​ភាពល្ងីល្ងើ​។


ឆ្នោត​ត្រូវបាន​បោះ​ទៅលើ​ភ្លៅ ប៉ុន្តែ​ការសម្រេច​ទាំងអស់​មកពី​ព្រះយេហូវ៉ា​៕


ពួក​សាវ័ក​បាន​ជួបជុំគ្នា​នៅមុខ​ព្រះយេស៊ូវ ហើយ​ទូល​ព្រះអង្គ​អំពី​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​បាន​ធ្វើ និង​អ្វីៗដែល​ពួកគេ​បាន​បង្រៀន​។


ដូច្នេះ ពួកគេ​បាន​លើកឈ្មោះ​ពីរ​នាក់ គឺ​យ៉ូសែប​ដែល​គេ​ហៅថា​បារសាបាស​ផង​យូស្ទុសផង និង​ម្នាក់ទៀត​គឺ​ម៉ាត់ធាស​។


ក្រោយពី​បំផ្លាញ​ប្រជាជាតិ​ទាំង​ប្រាំពីរ​នៅ​ដែនដី​កាណាន ព្រះអង្គ​បាន​ប្រទាន​ទឹកដី​នោះ​ដល់​ពួកគេ​ជាមរតក​។


ពេលនោះ ពេត្រុស​ក្រោកឈរ​ជាមួយ​សាវ័ក​ទាំង​ដប់មួយ​នាក់ ហើយ​បន្លឺ​សំឡេង​និយាយ​ទៅ​បណ្ដាជន​ថា​៖ “អស់លោក​ដែលជា​ជនជាតិយូដា និង​អស់លោក​ដែល​រស់នៅ​យេរូសាឡិម​អើយ! ចូរ​ឲ្យ​អ្នករាល់គ្នា​ដឹង​ការនេះ ហើយ​ចូរ​ស្ដាប់​ពាក្យ​របស់ខ្ញុំ​ចុះ


រីឯ​កំពែងក្រុង​មាន​គ្រឹះ​ដប់ពីរ ហើយ​នៅលើ​គ្រឹះទាំងនោះ មាន​ឈ្មោះ​ដប់ពីរ​របស់​សាវ័ក​ទាំង​ដប់ពីរ​នៃ​កូនចៀម​។