“លុះដល់ពេលកំណត់ ទ្រង់នឹងត្រឡប់មកវិញ ហើយឈ្លានពានស្រុកខាងត្បូង ប៉ុន្តែលើកក្រោយនេះ មិនដូចលើកមុនទេ។
កាឡាទី 4:2 - ព្រះគម្ពីរខ្មែរសាកល គឺគាត់នៅក្រោមអ្នកមើលថែ និងអ្នកគ្រប់គ្រង រហូតដល់ពេលវេលាដែលឪពុកបានកំណត់ទុកមុន។ Khmer Christian Bible ប៉ុន្ដែគាត់ត្រូវស្ថិតនៅក្រោមមេការ និងអ្នកមើលការខុសត្រូវរហូតដល់ពេលដែលឪពុកបានកំណត់ទុក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែកូននោះស្ថិតនៅក្រោមការឃុំគ្រងរបស់អ្នកថែរក្សា និងអ្នកមើលខុសត្រូវ រហូតដល់ពេលដែលឪពុកបានកំណត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏កូននោះនៅក្រោមការឃុំគ្រងរបស់អ្នកអាណាព្យាបាល និងអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិ រហូតដល់ពេលដែលឪពុកបានកំណត់ទុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតត្រូវនៅក្នុងអំណាចភីលៀង នឹងអ្នកត្រួតត្រា ដរាបដល់វេលា ដែលឪពុកបានកំណត់ជាមុន អាល់គីតាប កូននោះនៅក្រោមការឃុំគ្រងរបស់អ្នកអាណាព្យាបាល និងអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិ រហូតដល់ពេលដែលឪពុកបានកំណត់ទុក។ |
“លុះដល់ពេលកំណត់ ទ្រង់នឹងត្រឡប់មកវិញ ហើយឈ្លានពានស្រុកខាងត្បូង ប៉ុន្តែលើកក្រោយនេះ មិនដូចលើកមុនទេ។
ប្រសិនបើអ្នករាល់គ្នាស្ថិតនៅក្នុងខ្ញុំ ហើយពាក្យរបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ចូរទូលសុំអ្វីក៏ដោយដែលអ្នករាល់គ្នាចង់បានចុះ នោះនឹងបានសម្រេចដល់អ្នករាល់គ្នា។
តាមពិត ទោះបីជាអ្នករាល់គ្នាមានអ្នកបង្រៀនរាប់ម៉ឺននាក់ក្នុងព្រះគ្រីស្ទក៏ដោយ ក៏គ្មានឪពុកច្រើនទេ ដ្បិតខ្ញុំបានផ្ដល់កំណើតដល់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវតាមរយៈដំណឹងល្អ។
ដូច្នេះ ក្រឹត្យវិន័យជាអ្នកបង្រៀនយើង រហូតដល់ព្រះគ្រីស្ទបានយាងមក ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ។
ខ្ញុំចង់និយាយដូច្នេះថា ដរាបណាអ្នកទទួលមរតកនៅក្មេង ទោះបីគាត់ជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ ក៏គាត់មិនខុសពីទាសករទេ
យើងក៏ដូច្នោះដែរ កាលយើងនៅក្មេង យើងបានជាប់ជាទាសករនៅក្រោមគោលការណ៍បឋមខាងលោកីយ៍។