ជាការពិត ព្រះគ្រីស្ទជាចុងបញ្ចប់នៃក្រឹត្យវិន័យ ដើម្បីឲ្យអស់អ្នកដែលជឿត្រូវបានរាប់ជាសុចរិត។
កាឡាទី 3:24 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ក្រឹត្យវិន័យជាអ្នកបង្រៀនយើង រហូតដល់ព្រះគ្រីស្ទបានយាងមក ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ។ Khmer Christian Bible ដូច្នេះ គម្ពីរវិន័យជាអ្នកមើលថែយើងដែលនាំយើងទៅឯព្រះគ្រិស្ដ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារជំនឿ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ក្រឹត្យវិន័យជាអ្នកមើលថែយើង រហូតដល់ព្រះគ្រីស្ទយាងមក ដើម្បីឲ្យយើងបានរាប់ជាសុចរិតដោយសារជំនឿ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ក្រឹត្យវិន័យមាននាទីណែនាំយើងទៅកាន់ព្រះគ្រិស្ត ដើម្បីឲ្យយើងបានសុចរិតដោយសារជំនឿ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាក្រិត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ ដើម្បីឲ្យយើងបានរាប់ជាសុចរិត ដោយអាងសេចក្ដីជំនឿ អាល់គីតាប ដូច្នេះហ៊ូកុំមាននាទីណែនាំយើងទៅកាន់អាល់ម៉ាហ្សៀស ដើម្បីឲ្យយើងបានសុចរិតដោយសារជំនឿ។ |
ជាការពិត ព្រះគ្រីស្ទជាចុងបញ្ចប់នៃក្រឹត្យវិន័យ ដើម្បីឲ្យអស់អ្នកដែលជឿត្រូវបានរាប់ជាសុចរិត។
បើដូច្នេះ តើយើងត្រូវនិយាយដូចម្ដេច? សាសន៍ដទៃដែលមិនបានស្វែងរកសេចក្ដីសុចរិត ទទួលបានសេចក្ដីសុចរិត គឺសេចក្ដីសុចរិតដែលមកពីជំនឿ
តាមពិត ទោះបីជាអ្នករាល់គ្នាមានអ្នកបង្រៀនរាប់ម៉ឺននាក់ក្នុងព្រះគ្រីស្ទក៏ដោយ ក៏គ្មានឪពុកច្រើនទេ ដ្បិតខ្ញុំបានផ្ដល់កំណើតដល់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវតាមរយៈដំណឹងល្អ។
ប៉ុន្តែយើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ គឺតាមរយៈជំនឿក្នុងព្រះយេស៊ូវគ្រីស្ទវិញ។ ហេតុនេះហើយបានជាយើងជឿលើព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿក្នុងព្រះគ្រីស្ទ គឺមិនមែនដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ដ្បិតគ្មានអ្នកណាម្នាក់នឹងត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។
ជាការពិត ខ្ញុំបានស្លាប់ខាងក្រឹត្យវិន័យដោយសារតែក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំបានរស់ខាងព្រះវិញ។ ខ្ញុំត្រូវបានឆ្កាងជាមួយព្រះគ្រីស្ទហើយ