ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លោកុ‌ប្បត្តិ 36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
លោកុ‌ប្បត្តិ 36

តំណ​វង្ស​របស់​លោក​អេសាវ

1 នេះ​ជា​តំណ​វង្ស​របស់​លោក​អេសាវ (គឺ​អេដុម)។

2 លោក​អេសាវ​បាន​យក​ប្រពន្ធ​ពី​ពួក​កូន​ស្រី​ស្រុក​កាណាន គឺ​នាង​អ័ដា ជា​កូន​ស្រី​របស់​អេឡូន សាសន៍​ហេត នាង​អ័ហូលី‌បាម៉ា កូន​ស្រី​របស់​អ័ណា អ័ណា​ជា​កូន​ប្រុស របស់​ស៊ីបៀន សាសន៍​ហេវី

3 និង​នាង​បាសម៉ាត ជា​កូនស្រី​របស់​អ៊ីស‌ម៉ា‌អែល គឺ​ប្អូន​ស្រី​របស់​នេបា‌យ៉ូ​ត។

4 នាង​អ័ដា​បង្កើត​អេលី‌ផាស​ឲ្យ​លោក​អេសាវ នាង​បាសម៉ាត​បង្កើត​រេហួល

5 នាង​អ័ហូលី‌បាម៉ា​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។

6 បន្ទាប់​មក លោក​អេសាវ​នាំ​ប្រពន្ធ កូន​ប្រុស​កូន​ស្រី​របស់​គាត់ ព្រម​ទាំង​អស់​អ្នក​នៅ​ផ្ទះ​ទាំង​អស់ ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គាត់​រក​បាន​កាល​នៅ​ស្រុក​កាណាន ចេញ​ទៅ​នៅ​ស្រុក​មួយ​ឃ្លាត​ពី​លោក​យ៉ាកុប​ជា​ប្អូន

7 ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​ពួក‌គេ​មាន​ច្រើន​ពេក មិន​អាច​រស់​នៅ​ជា‌មួយ​គ្នា​បាន។ ស្រុក​ដែល​គេ​ស្នាក់​អាស្រ័យ​នៅ មិន​ល្មម​នឹង​ចិញ្ចឹម​គេ​បាន​ទេ ព្រោះ​តែ​ហ្វូង​សត្វ​របស់​គេ។

8 ដូច្នេះ លោក​អេសាវ​តាំង​ទី​លំនៅ​នៅ​ស្រុក​ភ្នំ​សៀរ (អេសាវ គឺ​អេដុម)។

9 នេះ​ជា​តំណ​វង្ស​របស់​លោក​អេសាវ ជា​បុព្វ‌បុរស​របស់​ពួក​សាសន៍​អេដុម នៅ​ស្រុក​ភ្នំ​សៀរ។

10 នេះ​ជា​ឈ្មោះ​កូន​ចៅ​របស់​លោក​អេសាវ គឺ​អេលី‌ផាស ជា​កូន​នាង​អ័ដា ប្រពន្ធ​លោក​អេសាវ និង​រេហួល ជា​កូន​នាង​បាសម៉ាត ប្រពន្ធ​លោក​អេសាវ។

11 កូន​ចៅ​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស។

12 (នាង​ធីម‌ណា ជា​ប្រពន្ធ​ចុង​របស់​អេលី‌ផាស កូន​លោក​អេសាវ នាង​បង្កើត​អាម៉ា‌ឡេក​ឲ្យ​អេលី‌ផាស) អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​អ័ដា ប្រពន្ធ​លោក​អេសាវ។

13 នេះ​ជា​កូន​ចៅ​របស់​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​បាសម៉ាត ប្រពន្ធ​លោក​អេសាវ។

14 នេះ​ជា​កូន​ចៅ​របស់​នាង​អ័ហូលី‌បាម៉ា ប្រពន្ធ​លោក​អេសាវ ដែល​ជា​កូន​ស្រី​របស់​អ័ណា ហើយ​ជា​ចៅ​របស់​ស៊ីបៀន។ នាង​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ​ឲ្យ​លោក​អេសាវ។

ពូជ​អំបូរ និ​ង​ស្ដេច​ស្រុក​អេដុម

15 នេះ​ជា​ពូជ​អំបូរ របស់​កូន​ចៅលោក​អេសាវ។ កូន​ចៅ​របស់​អេលី‌ផាស ជា​កូន​ច្បង​របស់​លោក​អេសាវ មាន​ថេម៉ាន អូម៉ារ សេផូរ កេណាស

16 កូរេ កាថាម និង​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​អេលី‌ផាស នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​កូន​ចៅ​របស់​នាង​អ័ដា។

17 នេះ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​រេហួល កូន​លោក​អេសាវ គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​រេហួល​នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​បាសម៉ាត ប្រពន្ធ​លោក​អេសាវ។

18 នេះ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​នាង​អ័ហូ‌លីបាម៉ា ប្រពន្ធ​លោក​អេសាវ គឺ​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​នាង​អ័ហូលី‌បាម៉ា ប្រពន្ធ​លោក​អេសាវ ហើយ​ជា​កូន​ស្រី​របស់​លោក​អ័ណា។

19 ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេសាវ (គឺ​អេដុម) ហើយ​ទាំង​នេះ​ជា​ពូជ​អំបូរ​របស់​គេ។

20 នេះ​ជា​កូន​ចៅ​របស់​សៀរ សាសន៍​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ណា

21 ឌីសុន អេស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​សាសន៍​ហូរី ជា​កូន​ចៅ​របស់​សៀរ នៅ​ក្នុង​ស្រុក​អេដុម។

22 កូន​ចៅរបស់​ឡូថាន គឺ​ហូរី ហេម៉ាន និង​ប្អូន​ស្រី​របស់​ឡូថាន គឺ​ធីម‌ណា។

23 នេះ​ជា​កូន​ចៅ​របស់​សូបាល គឺ​អាលវ៉ាន ម៉ាណា‌ហាត់ អេបាល សេផូរ និង​អូណាម។

24 នេះ​ជា​កូន​ចៅ​របស់​ស៊ីបៀន គឺ​អៃយ៉ា និង​អ័ណា។ អ័ណា​នេះ​ហើយ​ដែល​រក​ឃើញ​ក្បាល​ទឹក​ក្តៅ​នៅ​ទី​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​ស៊ីបៀន​ជា​ឪពុក។

25 នេះ​ជា​កូន​ចៅ​របស់​អ័ណា គឺ​ឌីសុន និង​នាង​អ័ហូលី‌បាម៉ា ជា​កូន​ស្រី​អ័ណា។

26 នេះ​ជា​កូន​ចៅ​របស់​ឌីសុន គឺ​ហែម​ដាន់ អែសបាន់ យីតរ៉ាន និង​កេរ៉ាន។

27 នេះ​ជា​កូន​ចៅ​របស់​អេស៊ើរ គឺ​ប៊ីលហាន សាវ៉ាន និង​យ៉ាកាន។

28 នេះ​ជា​កូន​របស់​ចៅ​ឌីសាន គឺ​អ៊ូស និង​អ័រ៉ាន។

29 នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​ពួក​ហូរី​មក គឺ​ឡូថាន សូបាល ស៊ីបៀន អ័ណា

30 ឌីសុន អេស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​ពួក​ហូរី នៅ​ក្នុង​ស្រុក​សៀរ តាម​ពូជ​អំបូរ​របស់​គេ។

31 នេះ​ជា​ពួក​ស្តេច​ដែល​សោយ‌រាជ្យ​នៅ​ស្រុក​អេដុម ក្នុង​គ្រា​មិន​ទាន់​មាន​ស្តេច​ណា​សោយ​រាជ្យ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ឡើយ

32 គឺព្រះ​បាទ​បេឡា ជា​បុត្រ​របស់​លោក​បេអ៊រ បាន​សោយ​រាជ្យ​នៅ​ស្រុក​អេដុម ហើយ​ទី​ក្រុង​របស់​ស្ដេច គឺ​ឌីន‌ហា‌បា។

33 ព្រះ​បាទ​បេឡា​សុគត​ទៅ រួច​ព្រះ​បាទ​យ៉ូបាប់ ជា​បុត្រ​របស់​លោក​សេរ៉ាស ពីក្រុង​បុសរ៉ា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។

34 ព្រះ​បាទ​យ៉ូបាប់​សុគត​ទៅ រួច​ព្រះ​បាទ​ហ៊ូសាម​ពី​ស្រុក​ពួក​ថេម៉ាន បាន​ឡើង​គ្រង​រាជ្យ​ជំនួស។

35 ព្រះ​បាទ​ហ៊ូសាម​សុគត​ទៅ រួច​ព្រះ​បាទ​ហាដាឌ ជា​បុត្រ​របស់​លោក​បេដាឌ ដែល​បាន​វាយ​ពួក​ម៉ាឌាន​នៅ​ស្រុក​ម៉ូអាប់ បាន​ឡើង​គ្រង​រាជ្យ​ជំនួស ហើយ​ទី​ក្រុង​របស់​ស្ដេច គឺ​អាវីត។

36 ព្រះ​បាទ​ហាដាឌ​សុគត​ទៅ រួច​ព្រះ​បាទ​សាំឡា​ពី​ស្រុក​ម៉ាស‌រេកា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។

37 ព្រះ​បាទ​សាំឡា​សុគត​ទៅ រួច​ព្រះ​បាទ​សូល​ពី​ក្រុង​រេហូ‌បូត ដែល​នៅ​ជាប់នឹង​ទន្លេអ៊ើប្រាត បានឡើងគ្រង​រាជ្យ​ជំនួស។

38 ព្រះ​បាទ​សូល​សុគត​ទៅ រួច​ព្រះ​បាទ​បាល-ហាណាន់ ជា​បុត្រ​របស់​លោក​អ័កបោរ បាន​ឡើង​គ្រង​‌រាជ្យ​ជំនួស។

39 ព្រះ​បាទ​បាល-ហាណាន់ ជា​បុត្រ​របស់​លោក​អ័កបោរ​សុគត​ទៅ រួចព្រះ​បាទ​ហាដារ បាន​ឡើង​គ្រង​‌រាជ្យ​ជំនួស។ ទី​ក្រុង​របស់​ស្ដេច គឺ​ប៉ាវ ហើយ​ភរិយា​របស់​ស្ដេច​មាន​នាម​ថា មហេថា‌បែល ជា​បុត្រី​របស់​លោក​ម៉ាតរ៉េឌ និង​ជា​ចៅ​របស់​លោក​មេសា‌ហាប់។

40 នេះ​ជា​ឈ្មោះ​នៃ​ពូជ​អំបូរ​ដែល​កើត​ពី​លោក​អេសាវ​មក តាម​អំបូរ តាម​ស្រុក តាម​ឈ្មោះ​របស់​គេ គឺ​ធីម‌ណា អាលវ៉ា យេថេត

41 អ័ហូ‌លី‌បាម៉ា អេឡា ពីណូន

42 កេណាស ថេម៉ាន មីបសា

43 ម៉ាកឌាល និង​អ៊ីរ៉ាម។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​នៃ​សាសន៍​អេដុម តាម​ទី​លំនៅ​គេ នៅ​ក្នុង​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​គេ (គឺ​លោក​អេសាវ​នេះ​ហើយ​ជា​បុព្វ‌បុរស​នៃ​ពួក​សាសន៍​អេដុម)។

© 2016 United Bible Societies

Bible Society in Cambodia