Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 36:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ព្រះ​បាទ​បេឡា​សុគត​ទៅ រួច​ព្រះ​បាទ​យ៉ូបាប់ ជា​បុត្រ​របស់​លោក​សេរ៉ាស ពីក្រុង​បុសរ៉ា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 បេឡា​ក៏​សោយទិវង្គត នោះ​យ៉ូបាប់​បុត្រ​របស់​សេរ៉ាស​ពី​បុសរ៉ា​បាន​ឡើងសោយរាជ្យ​ជំនួស​ទ្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 លុះ​ព្រះ‌បាទ​បេឡា​បាន​សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​យ៉ូបាប ជា​បុត្រ​របស់​លោក​សេ‌រ៉ាស អ្នក​ក្រុង​បូសរ៉ា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 បេឡា​ក៏​សុគត​ទៅ រួច​យ៉ូបាប់​ជា​កូន​សេរ៉ាស​ពី​បុសរ៉ា បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

33 លុះ​ស្តេច​បេឡា​បាន​ស្លាប់​ទៅ ស្តេច​យ៉ូបាប ជា​កូន​របស់​សេរ៉ាស អ្នក​ក្រុង​បូសរ៉ា​បាន​ឡើង​គ្រង​រាជ្យ​ជំនួស។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 36:33
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺព្រះ​បាទ​បេឡា ជា​បុត្រ​របស់​លោក​បេអ៊រ បាន​សោយ​រាជ្យ​នៅ​ស្រុក​អេដុម ហើយ​ទី​ក្រុង​របស់​ស្ដេច គឺ​ឌីន‌ហា‌បា។


ព្រះ​បាទ​យ៉ូបាប់​សុគត​ទៅ រួច​ព្រះ​បាទ​ហ៊ូសាម​ពី​ស្រុក​ពួក​ថេម៉ាន បាន​ឡើង​គ្រង​រាជ្យ​ជំនួស។


ដាវ​របស់​ព្រះ‌យេហូវ៉ា​បាន​ប្រឡាក់​ឈាម​ដាប ក៏​ជោក​ដោយ​ខ្លាញ់ គឺ​ដោយ​ឈាម​កូន​ចៀម និង​ពពែ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នៅ​អង្គញ់​នៃ​ចៀម​ឈ្មោល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​មាន​ការ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្រុង​បុសរ៉ា ក៏​មាន​ការសម្លាប់​យ៉ាង​សម្បើម​នៅ​ក្នុង​ស្រុក​អេដុម។


តើ​អ្នក​ណា​ហ្ន៎ ដែល​មក​ពី​ស្រុក​អេដុម ស្លៀក‌ពាក់​ដោយ​សំពត់​ពណ៌​ពី​ក្រុង​បុសរ៉ា គឺ​អ្នក​នោះ​ដែល​មាន​សម្លៀក‌បំពាក់​រុងរឿង ហើយ​ក៏​ដើរ​មក​ដោយ​ឫទ្ធិ​យ៉ាង​ខ្លាំង គឺ​យើង​នេះ​ដែល​និយាយ​ដោយ​សេចក្ដី​សុចរិត ជា​អ្នក​ពូកែ​នឹង​សង្គ្រោះ។


ហើយ​លើកេរីយ៉ុត បុសរ៉ា និង​អស់​ទាំង​ទី​ក្រុង នៅ​ស្រុក​ម៉ូអាប់​ទាំង​ជិត​ទាំង​ឆ្ងាយ។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ស្បថ​នឹង​ខ្លួន​យើង​ថា ក្រុង​បុសរ៉ា​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ត្មះ‌តិះ‌ដៀល ជា​ទី​ខូច‌បង់ ហើយ​ជា​ទី​ផ្ដាសា ឯ​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ​នឹង​ទៅ​ជា​កន្លែង​ខូច‌បង់​នៅ​អស់‌កល្ប​តទៅ»។


គេ​នឹង​ឡើង​មក ទាំង​ហើរ​ដូច​ជា​ឥន្ទ្រី គេ​ត្រដាង​ស្លាប​លើ​ក្រុង​បុសរ៉ា នៅ​ថ្ងៃ​នោះ ចិត្ត​របស់​មនុស្ស​ខ្លាំង​ពូកែ​នៅ​ស្រុក​អេដុម​នឹង​ឈឺ​ចាប់​ដូចជា​ស្រី​ដែល​ហៀប​នឹង​សម្រាល​កូន។


យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើ​ក្រុង​ថេម៉ាន ហើយ​ភ្លើង​នោះ​ឆេះ​បំផ្លាញ​ទី​មាំ​មួន​របស់​ក្រុង​បុសរ៉ា។


ឱ​យ៉ាកុប​អើយ យើង​នឹង​កៀរ​ប្រមូល​ឯង​រាល់​គ្នា​មក​វិញ យើង​នឹង​នាំ​សំណល់​ពួក​អ៊ីស្រា‌អែល​មក​ប្រជុំ​គ្នា យើង​នឹង​ដាក់​គេ​ឲ្យ​នៅ​ជា‌មួយ​គ្នា ដូច​ជា​ហ្វូង​ចៀម​ពី​ស្រុក​បុសរ៉ា គឺ​ដូច​ជា​សត្វ​មួយ​ហ្វូង​នៅ​កណ្ដាល​វាល​ស្មៅ គេ​នឹង​បព្ចោញ​សូរ​អ៊ូអរ​ជា​ខ្លាំង​ដោយ​មាន​គ្នា​ច្រើន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម