Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 36:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ព្រះ​បាទ​បាល-ហាណាន់ ជា​បុត្រ​របស់​លោក​អ័កបោរ​សុគត​ទៅ រួចព្រះ​បាទ​ហាដារ បាន​ឡើង​គ្រង​‌រាជ្យ​ជំនួស។ ទី​ក្រុង​របស់​ស្ដេច គឺ​ប៉ាវ ហើយ​ភរិយា​របស់​ស្ដេច​មាន​នាម​ថា មហេថា‌បែល ជា​បុត្រី​របស់​លោក​ម៉ាតរ៉េឌ និង​ជា​ចៅ​របស់​លោក​មេសា‌ហាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 បាល-ហាណាន់​បុត្រ​របស់​អ័កបោរ​ក៏​សោយទិវង្គត នោះ​ហាដារ​បាន​ឡើងសោយរាជ្យ​ជំនួស​ទ្រង់​។ ឈ្មោះ​ទីក្រុង​របស់ទ្រង់ គឺ​ប៉ាវ រីឯ​នាម​របស់​មហេសី​ទ្រង់ គឺ​មហេថាបែល ជា​បុត្រី​របស់​ម៉ាតរេឌ​ដែលជា​បុត្រី​របស់​មេសាហាប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ព្រះ‌បាទ​បាល‌ហាណាន់ ជា​បុត្រ​របស់​លោក​អក‌បោរ សោយ​ទិវង្គត​ទៅ ព្រះ‌បាទ​ហាដារ ជា​អ្នក​ក្រុង​ប៉ាវ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ មហេសី​របស់​ស្ដេច​មាន​នាម​ថា មហេ‌ថា‌បែល ជា​បុត្រី​របស់​លោក​ម៉ាត‌រេឌ និង​ជា​ចៅ​របស់​លោក​ម៉េសា‌ហាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 បាល-ហាណាន់​ជា​កូន​អ័កបោរ​ក៏​សុគត​ទៅ រួច​ហាដារ​បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទី​ក្រុង​ទ្រង់​ហៅ​ថា ប៉ាវ ហើយ​ភរិយា​ទ្រង់​នាម​ជា​មហេថា‌បែល ជា​កូន​ម៉ាត‌រ៉េឌ ដែល​ជា​កូន​មេសា‌ហាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

39 ស្តេច​បាល‌ហា‌ណាន់ ជា​បុត្រ​របស់​អកបោរ ស្លាប់​ទៅ ស្តេច​ហាដារ ជា​អ្នក​ក្រុង​ប៉ាវ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ ប្រពន្ធ​របស់​ស្តេច មាន​នាម​ថា មហេ‌ថា‌បែល ជា​បុត្រី​របស់​ម៉ាតរេឌ និង​ជា​ចៅ​របស់​ម៉េសា‌ហាប់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 36:39
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាដាឌ ថេម៉ា យេធើរ ណាភីស និង​កេតម៉ា។


ព្រះ​បាទ​សូល​សុគត​ទៅ រួច​ព្រះ​បាទ​បាល-ហាណាន់ ជា​បុត្រ​របស់​លោក​អ័កបោរ បាន​ឡើង​គ្រង​‌រាជ្យ​ជំនួស។


នេះ​ជា​ឈ្មោះ​នៃ​ពូជ​អំបូរ​ដែល​កើត​ពី​លោក​អេសាវ​មក តាម​អំបូរ តាម​ស្រុក តាម​ឈ្មោះ​របស់​គេ គឺ​ធីម‌ណា អាលវ៉ា យេថេត


ពេល​បាល-ហាណាន់​សុគត​ទៅ ព្រះបាទ​ហាដាឌ​បាន​ឡើង​សោយ‌រាជ្យ​ជំនួស។ ទី​ក្រុង​របស់​ទ្រង់​ឈ្មោះ ប៉ាវ ហើយ​មហេសី​ព្រះ‌នាម​ថា មហេ‌ថាបែល ជា​បុត្រី​ម៉ាត‌រេឌ ដែល​ជា​កូន​មេសា‌ហាប់។


ពួក​មេ​នៃ​សាសន៍​អេដុម​មាន​សេចក្ដី​ភាន់​ភាំង ពួក​ខ្លាំង​ពូកែ​នៅ​ស្រុក​ម៉ូអាប់​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​មនុស្ស​ទាំង​អស់ ដែល​នៅ​ស្រុក​កាណាន​ក៏​ស្លុត​ចិត្ត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម