គឺជាកូនដែលមិនមែនកើតមកពីឈាម ឬពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។
១ យ៉ូហាន 5:4 - Khmer Christian Bible ដ្បិតអស់អ្នកដែលកើតពីព្រះជាម្ចាស់ឈ្នះលោកិយនេះ ហើយនេះជាជ័យជម្នះដែលឈ្នះលោកិយនេះ គឺជំនឿរបស់យើង។ ព្រះគម្ពីរខ្មែរសាកល ដ្បិតអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលើពិភពលោក។ នេះហើយ ជាជ័យជម្នះដែលឈ្នះលើពិភពលោក គឺជំនឿរបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលោកីយ៍នេះ ឯជ័យជម្នះដែលបានឈ្នះលោកីយ៍ នោះគឺជំនឿរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះអស់អ្នកដែលកើតមកពីព្រះជាម្ចាស់សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយហើយ ឯជ័យជំនះដែលឈ្នះលោកីយ នោះគឺជាសេចក្ដីជំនឿរបស់យើង អាល់គីតាប ព្រោះអស់អ្នកដែលកើតមកពីអុលឡោះ សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។ |
គឺជាកូនដែលមិនមែនកើតមកពីឈាម ឬពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។
ខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តដោយសារខ្ញុំ។ អ្នករាល់គ្នាមានសេចក្ដីវេទនានៅក្នុងលោកិយនេះមែន ប៉ុន្ដែចូរអរសប្បាយឡើង ដ្បិតខ្ញុំឈ្នះលោកិយនេះហើយ»។
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា បើអ្នកណាមិនកើតជាថ្មី អ្នកនោះមិនអាចឃើញនគរព្រះជាម្ចាស់បានទេ»។
ប៉ុន្ដែអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានជ័យជម្នះដល់យើងតាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។
បើអ្នករាល់គ្នាដឹងថាព្រះអង្គសុចរិត នោះអ្នករាល់គ្នាក៏ដឹងដែរថា អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីសុចរិត អ្នកទាំងនោះកើតពីព្រះអង្គ។
អស់អ្នកដែលកើតពីព្រះជាម្ចាស់ នោះមិនប្រព្រឹត្ដបាបឡើយ ព្រោះពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ ដូច្នេះហើយបានជាមិនអាចប្រព្រឹត្ដបាបបានឡើយ ដ្បិតគេកើតពីព្រះជាម្ចាស់
កូនតូចៗអើយ! អ្នករាល់គ្នាមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាក៏ឈ្នះពួកគេដែរ ព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នាធំជាងម្នាក់ដែលនៅក្នុងលោកិយនេះ។
អស់អ្នកដែលជឿថា ព្រះយេស៊ូជាព្រះគ្រិស្ដ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអស់អ្នកដែលស្រឡាញ់ព្រះអង្គដែលបានបង្កើតខ្លួនមក ក៏ស្រឡាញ់អ្នកដែលកើតពីព្រះអង្គដែរ។
យើងដឹងថា អស់អ្នកដែលកើតពីព្រះជាម្ចាស់ នោះមិនប្រព្រឹត្ដបាបឡើយ ព្រោះព្រះអង្គដែលប្រសូតពីព្រះជាម្ចាស់បានការពារអ្នកនោះ ហើយអារក្សសាតាំងមិនប៉ះពាល់អ្នកនោះឡើយ។
តើអ្នកណាជាអ្នកឈ្នះលោកិយនេះ? គឺជាអ្នកដែលជឿថា ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។
ពួកគេបានឈ្នះវាដោយសារឈាមរបស់កូនចៀម និងដោយសារពាក្យនៃសេចក្ដីបន្ទាល់របស់ពួកគេ ដ្បិតពួកគេមិនបានស្រឡាញ់ជីវិតរបស់ខ្លួនរហូតដល់ស្លាប់។
ខ្ញុំបានឃើញមានដូចជាសមុទ្រកែវលាយជាមួយភ្លើង ហើយពួកអ្នកដែលបានឈ្នះសត្វសាហាវនោះ និងរូបចម្លាក់របស់វា ព្រមទាំងលេខឈ្មោះរបស់វាកំពុងឈរនៅលើសមុទ្រកែវនោះ ទាំងកាន់ពិណរបស់ព្រះជាម្ចាស់
អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជំនះ សេចក្ដីស្លាប់ទីពីរនឹងធ្វើទុក្ខអ្នកនោះមិនបានឡើយ»។
អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យនំម៉ាណាដែលបានលាក់ទុកដល់អ្នកនោះ ហើយយើងនឹងឲ្យក្រួសសមួយដល់អ្នកនោះ នៅលើក្រួសនោះមានសរសេរឈ្មោះថ្មីមួយ ដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកដែលបានទទួលប៉ុណ្ណោះ»។
អ្នកណាមានជ័យជម្នះ ហើយបំពេញកិច្ចការរបស់យើងរហូតដល់ទីបញ្ចប់ យើងនឹងឲ្យអ្នកនោះមានសិទ្ធិអំណាចលើជនជាតិទាំងឡាយ
អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះបរិភោគពីដើមជីវិត ដែលនៅស្ថានសួគ៌ជាស្ថានរបស់ព្រះជាម្ចាស់»។
អ្នកណាមានជ័យជម្នះ យើងនឹងតាំងអ្នកនោះឲ្យធ្វើជាសសរទ្រូងនៅក្នុងព្រះវិហារនៃព្រះរបស់យើង ហើយអ្នកនោះនឹងមិនចេញពីព្រះវិហារនេះទៀតឡើយ។ យើងនឹងសរសេរព្រះនាមនៃព្រះរបស់យើង និងឈ្មោះក្រុងនៃព្រះរបស់យើងនៅលើអ្នកនោះ ជាក្រុងយេរូសាឡិមថ្មីដែលចុះមកពីស្ថានសួគ៌ គឺមកពីព្រះរបស់យើង ហើយយើងក៏នឹងសរសេរឈ្មោះថ្មីរបស់យើងនៅលើអ្នកនោះដែរ។
អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះអង្គុយជាមួយយើងនៅលើបល្ល័ង្ករបស់យើង ដូចដែលយើងមានជ័យជម្នះ ហើយបានអង្គុយជាមួយព្រះវរបិតារបស់យើងនៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។
អ្នកណាមានជ័យជម្នះ អ្នកនោះនឹងបានស្លៀកពាក់ពណ៌សដូច្នោះដែរ យើងនឹងមិនលប់ឈ្មោះរបស់អ្នកនោះចេញពីបញ្ជីជីវិតឡើយ យើងនឹងទទួលស្គាល់ឈ្មោះរបស់អ្នកនោះនៅចំពោះមុខព្រះវរបិតារបស់យើង និងនៅចំពោះមុខពួកទេវតារបស់ព្រះអង្គដែរ។