Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:57 - Khmer Christian Bible

57 ប៉ុន្ដែ​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ជ័យជម្នះ​ដល់​យើង​តាមរយៈ​ព្រះយេស៊ូគ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

57 ប៉ុន្តែ​សូម​អរព្រះគុណ​ដល់​ព្រះ ដែល​ព្រះអង្គ​បាន​ប្រទាន​ជ័យជម្នះ​ដល់​យើង តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

57 តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ជ័យ​ជម្នះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

57 សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ព្រោះ​ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជម្នះ ដោយ‌សារ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

57 តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យ‌ជំនះ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង

សូមមើលជំពូក ចម្លង

អាល់គីតាប

57 សូម​អរ​គុណ​អុលឡោះ ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជំនះ ដោយ‌សារ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:57
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​តែងតែ​នាំ​យើង​ចូល​ក្នុង​ក្បួន​ជ័យជម្នះ​របស់​ព្រះគ្រិស្ដ​ជានិច្ច​ ហើយ​ព្រះអង្គ​សាយភាយ​ក្លិន​ដែល​នាំ​ឲ្យ​ស្គាល់​ព្រះអង្គ​ នៅ​គ្រប់ទី​កន្លែង​តាមរយៈ​យើង​


ប៉ុន្ដែ​ទោះបី​នៅ​ក្នុង​សេចក្ដី​ទាំង​នេះ​ក៏ដោយ​ ក៏​យើង​មាន​ជ័យជម្នះ​លើស​ពី​អ្នក​មាន​ជ័យជម្នះ​ទៅ​ទៀត​តាមរយៈ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង។​


ពួកគេ​បាន​ឈ្នះ​វា​ដោយសារ​ឈាម​របស់​កូនចៀម​ និង​ដោយសារ​ពាក្យ​នៃ​សេចក្ដី​បន្ទាល់​របស់​ពួកគេ​ ដ្បិត​ពួកគេ​មិន​បាន​ស្រឡាញ់​ជីវិត​របស់​ខ្លួន​រហូត​ដល់​ស្លាប់។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​សុខសាន្ត​ដោយសារ​ខ្ញុំ។​ អ្នក​រាល់គ្នា​មាន​សេចក្ដី​វេទនា​នៅ​ក្នុង​លោកិយ​នេះ​មែន​ ប៉ុន្ដែ​ចូរ​អរ​សប្បាយ​ឡើង​ ដ្បិត​ខ្ញុំ​ឈ្នះ​លោកិយ​នេះ​ហើយ»។​


សូម​អរព្រះគុណ​ព្រះជាម្ចាស់​ចំពោះ​អំណោយទាន​ដ៏​រក​ថ្លែង​ពុំ​បាន​របស់​ព្រះអង្គ។​


ហើយ​អរព្រះគុណ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ជានិច្ច​សម្រាប់​គ្រប់​ការ​ទាំង​អស់​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​


សូម​អរព្រះគុណ​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ ដូច្នេះ​ខាង​គំនិត​របស់​ខ្ញុំ​ ខ្ញុំ​បម្រើ​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ ឯ​ខាង​សាច់ឈាមរបស់​ខ្ញុំ​ ខ្ញុំ​បម្រើ​គោលការណ៍​របស់​បាប។​


អ្នក​រាល់គ្នា​ក៏​រួម​ចំណែក​ជួយ​យើង​ដែរ​តាមរយៈ​ការ​ទូលអង្វរ​ ហើយ​តាមរយៈ​ការ​ទូលអង្វរ​របស់​មនុស្ស​ជាច្រើន​ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​អរព្រះគុណ​ជំនួស​យើង​ សម្រាប់​អំណោយទាន​ដែល​បាន​ផ្ដល់​ឲ្យ​យើង។​


មើល៍​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​អាថ៌កំបាំង​មួយ​ថា​ យើង​ទាំង​អស់​គ្នា​នឹង​មិន​ស្លាប់​ទេ​ ព្រោះ​យើង​នឹង​ត្រូវ​ផ្លាស់ប្រែ​ទាំង​អស់​គ្នា​


ពេល​និយាយ​ដូច្នេះ​រួច​ គាត់​ក៏​យក​នំប៉័ង​មក​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​នៅ​មុខ​មនុស្ស​ទាំង​អស់​គ្នា​ ហើយ​ចាប់ផ្ដើម​កាច់​បរិភោគ។​


ដូច្នេះ​ ដោយ​ព្រោះ​កូនៗ​មាន​ចំណែក​នៅ​ក្នុង​សាច់​ និង​ឈាម​ នោះ​ព្រះអង្គ​ក៏​ទទួល​ចំណែក​ដូច្នោះ​ដែរ​ ដើម្បី​បំផ្លាញ​អារក្ស​សាតាំង​ជា​អ្នក​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់​តាមរយៈ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​


ព្រះអង្គ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ​ ហើយ​នឹង​លែង​មាន​សេចក្ដី​ស្លាប់​ ទុក្ខព្រួយ​ សម្រែក​ទ្រហោយំ​ ឬ​ការ​ឈឺចាប់​ទៀត​ហើយ​ ដ្បិត​អ្វីៗ​កាល​ពី​មុន​បាន​បាត់​អស់​ទៅ​ហើយ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម