ចូរនៅផ្ទះដដែលនោះចុះ ទាំងបរិភោគ និងផឹកអ្វីៗដែលគេឲ្យផង ព្រោះអ្នកធ្វើការស័ក្តិសមនឹងទទួលបានឈ្នួលរបស់ខ្លួន ហើយកុំប្ដូរពីផ្ទះមួយទៅផ្ទះមួយឲ្យសោះ។
១ ថែស្សាឡូនីច 5:12 - Khmer Christian Bible ប៉ុន្ដែបងប្អូនអើយ! យើងសូមអង្វរអ្នករាល់គ្នា ចូរគោរពអស់អ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នា ទាំងដឹកនាំអ្នករាល់គ្នាក្នុងព្រះអម្ចាស់ និងដាស់តឿនអ្នករាល់គ្នា ព្រះគម្ពីរខ្មែរសាកល បងប្អូនអើយ យើងសូមអង្វរអ្នករាល់គ្នាឲ្យទទួលស្គាល់អ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នា ហើយនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ព្រមទាំងទូន្មានអ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្អូនអើយ យើងសូមអង្វរអ្នករាល់គ្នាឲ្យគោរពអស់អ្នកដែលខំធ្វើការនឿយហត់ ក្នុងចំណោមអ្នករាល់គ្នា និងអ្នកនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយទូន្មានអ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនអើយ យើងសូមអង្វរបងប្អូនឲ្យចេះគោរពអស់អ្នកដែលធ្វើការនឿយហត់ ក្នុងចំណោមបងប្អូន ជាអ្នកនាំមុខបងប្អូនក្នុងមាគ៌ាព្រះអម្ចាស់ និងអប់រំបងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបងប្អូនអើយ យើងខ្ញុំអង្វរអ្នករាល់គ្នាថា ចូរចំណាំឲ្យស្គាល់ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នា នឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយនឹងពួកអ្នកដែលទូន្មានដែរ អាល់គីតាប បងប្អូនអើយ យើងសូមអង្វរបងប្អូនឲ្យចេះគោរពអស់អ្នកដែលធ្វើការនឿយហត់ ក្នុងចំណោមបងប្អូន ជាអ្នកនាំមុខបងប្អូនក្នុងមាគ៌ាអ៊ីសាជាអម្ចាស់ និងអប់រំបងប្អូន។ |
ចូរនៅផ្ទះដដែលនោះចុះ ទាំងបរិភោគ និងផឹកអ្វីៗដែលគេឲ្យផង ព្រោះអ្នកធ្វើការស័ក្តិសមនឹងទទួលបានឈ្នួលរបស់ខ្លួន ហើយកុំប្ដូរពីផ្ទះមួយទៅផ្ទះមួយឲ្យសោះ។
ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូតចម្រូត ដែលអ្នករាល់គ្នាមិនបានបញ្ចេញកម្លាំងសោះ គឺមានអ្នកផ្សេងទៀតបានបញ្ចេញកម្លាំង ហើយអ្នករាល់គ្នាបានចូលរួមនៅក្នុងការងាររបស់ពួកគេ»។
ចូរអ្នករាល់គ្នារក្សាខ្លួន និងហ្វូងចៀមទាំងអស់ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រគល់ឲ្យអ្នករាល់គ្នាមើលខុសត្រូវ ដើម្បីថែទាំក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានទិញដោយឈាមរបស់ព្រះអង្គផ្ទាល់។
ខ្ញុំបានបង្ហាញអ្នករាល់គ្នាសព្វគ្រប់ហើយថា អ្នករាល់គ្នាត្រូវខំធ្វើការដូច្នេះដែរ ដើម្បីជួយអ្នកទន់ខ្សោយ ព្រមទាំងនឹកចាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូ ដែលព្រះអង្គបានមានបន្ទូលថា ការដែលឲ្យ មានពរច្រើនជាងការដែលទទួល»។
សូមជម្រាបសួរដល់នាងទ្រីភែន និងនាងទ្រីផូសដែលធ្វើការនឿយហត់នៅក្នុងព្រះអម្ចាស់ និងសូមជម្រាបសួរដល់នាងពើស៊ីសជាទីស្រឡាញ់ដែលបានធ្ចើការនឿយហត់យ៉ាងច្រើននៅក្នុងព្រះអម្ចាស់។
នៅក្នុងក្រុមជំនុំ ព្រះជាម្ចាស់បានតាំងឲ្យមានពួកសាវកជាមុន ទីពីរឲ្យមានពួកអ្នកនាំព្រះបន្ទូល ទីបីឲ្យមានពួកគ្រូ បន្ទាប់មកឲ្យមានអ្នកធ្វើការអស្ចារ្យ បន្ទាប់មកទៀត អំណោយទាននៃការប្រោសឲ្យជា អ្នកជំនួយការ អ្នកបម្រើការ និងអ្នកនិយាយភាសាចម្លែកអស្ចារ្យ។
ប៉ុន្ដែដែលខ្ញុំបានត្រលប់ជាដូចសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ហើយព្រះគុណដែលព្រះអង្គបានផ្ដល់មកខ្ញុំ នោះមិនមែនឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការយ៉ាងច្រើនលើសអ្នកទាំងនោះទៅទៀត ប៉ុន្ដែមិនមែនខ្ញុំទេ គឺជាព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំវិញ។
ដូច្នេះចូរអ្នករាល់គ្នាចុះចូលនឹងមនុស្សបែបនេះដែរចុះ ព្រមទាំងមនុស្សទាំងអស់ដែលចូលរួមជួយ និងធ្វើការយ៉ាងនឿយហត់។
ហើយពួកគេបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំ និងវិញ្ញាណរបស់អ្នករាល់គ្នាធូរស្បើយ ដូច្នេះ ចូរទទួលស្គាល់មនុស្សបែបនេះចុះ។
ដ្បិតយើងជាអ្នកធ្វើការរួមគ្នា រីឯអ្នករាល់គ្នាជាស្រែរបស់ព្រះជាម្ចាស់ និងជាដំណាក់របស់ព្រះជាម្ចាស់។
តើពួកគេជាអ្នកបម្រើព្រះគ្រិស្ដឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតថា ខ្ញុំលើសពួកគេទៅទៀត ខ្ញុំបានធ្វើការនឿយហត់យ៉ាងលើសលប់ ជាប់ឃុំឃាំងជាញឹកញាប់ ត្រូវគេវាយជាញឹកញាប់ ហើយជិតស្លាប់ជាច្រើនលើកច្រើនសា
ដូច្នេះហើយមិនថា នៅក្ដី ឬចាកចេញទៅក្ដី យើងមានបំណងឲ្យគាប់ព្រះហឫទ័យព្រះអង្គណាស់
ដោយយើងធ្វើការជាមួយព្រះជាម្ចាស់ យើងសូមដាស់តឿនអ្នករាល់គ្នាដែរថា កុំទទួលព្រះគុណរបស់ព្រះអង្គដោយឥតប្រយោជន៍ឡើយ
ចំពោះអ្នករាល់គ្នា ខ្ញុំខ្លាចតែខ្ញុំធ្វើការនឿយហត់សម្រាប់អ្នករាល់គ្នាឥតប្រយោជន៍។
ទាំងកាន់តាមព្រះបន្ទូលនៃជីវិតយ៉ាងខ្ជាប់ខ្ជួន ដើម្បីឲ្យខ្ញុំមានអំនួតនៅថ្ងៃរបស់ព្រះគ្រិស្ដថា ខ្ញុំមិនបានរត់ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍ទេ។
ខ្ញុំសង្ឃឹមនៅក្នុងព្រះអម្ចាស់យេស៊ូថា នឹងចាត់ធីម៉ូថេឲ្យមកជួបអ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យខ្ញុំសប្បាយចិត្ដនៅពេលដឹងអំពីអ្នករាល់គ្នា
ហើយសម្រាប់ការនេះ ខ្ញុំធ្វើការនឿយហត់ ទាំងតយុទ្ធដោយអានុភាពរបស់ព្រះអង្គដែលធ្វើការយ៉ាងមានអំណាចនៅក្នុងខ្ញុំ។
បងប្អូនអើយ! អ្នករាល់គ្នាពិតជានៅចាំអំពីការលំបាក និងការនឿយហត់របស់យើងមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នា យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងត្រលប់ជាបន្ទុកដល់អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ។
ទីបញ្ចប់នេះ បងប្អូនអើយ! អ្នករាល់គ្នាបានទទួលសេចក្ដីបង្រៀនពីយើងអំពីរបៀបរស់នៅឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យរួចហើយ ហើយអ្នករាល់គ្នាបានរស់នៅដូច្នោះមែន។ ឥឡូវនេះ យើងសូមអង្វរ ហើយដាស់តឿនអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូថា ចូររស់នៅដូច្នេះឲ្យកាន់តែប្រសើរទៀតចុះ
បងប្អូនអើយ! យើងសូមដាស់តឿនអ្នករាល់គ្នាថា ចូរព្រមានអស់អ្នកដែលគ្មានសណ្ដាប់ធ្នាប់ ចូរលើកទឹកចិត្ដអស់អ្នកដែលបាក់ទឹកចិត្ដ ចូរជួយទ្រទ្រង់អស់អ្នកដែលខ្សោយ និងមានចិត្ដអត់ធ្មត់ចំពោះមនុស្សទាំងអស់។
មិនត្រូវស្ដីបន្ទោសប្រុសចាស់ៗឡើយ ផ្ទុយទៅវិញ ដាស់តឿនគាត់ដូចជាឪពុក ហើយប្រុសក្មេងៗដូចជាបងប្អូនប្រុស
រីឯអ្នកដែលប្រព្រឹត្ដបាប ចូរស្ដីបន្ទោសអ្នកនោះនៅចំពោះមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកផ្សេងទៀតខ្លាចដែរ។
ប៉ុន្ដែនៅពេលកំណត់ ព្រះអង្គបានបង្ហាញឲ្យឃើញព្រះបន្ទូលរបស់ព្រះអង្គតាមរយៈការប្រកាសដំណឹងល្អដែលខ្ញុំបានទទួលការផ្ទុកផ្ដាក់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះរបស់យើង។
ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រេតសម្រាប់ការនេះ គឺដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឲ្យបានរៀបរយ ព្រមទាំងតែងតាំងឲ្យមានចាស់ទុំនៅគ្រប់ក្រុង ដូចដែលខ្ញុំបានបង្គាប់អ្នក
ចូរប្រាប់អំពីទាំងនេះ ទាំងដាស់តឿន និងស្ដីបន្ទោសពួកគេដោយសិទ្ធិអំណាចគ្រប់បែបយ៉ាង។ កុំឲ្យអ្នកណាម្នាក់មើលងាយអ្នកឡើយ។
ចូរស្ដាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងអ្នកទាំងនោះចុះ ដ្បិតពួកគេមើលថែព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នកដែលត្រូវរាយរាប់ប្រាប់ព្រះជាម្ចាស់។ ចូរអ្នករាល់គ្នាស្ដាប់បង្គាប់ពួកគេ ដើម្បីឲ្យពួកគេបំពេញមុខងារនេះដោយអំណរ មិនមែនដោយថ្ងូរឡើយ បើមិនដូច្នោះទេ គ្មានប្រយោជន៍សម្រាប់អ្នករាល់គ្នាឡើយ។
ចូរនឹកចាំពីពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាដែលបាននិយាយប្រាប់អ្នករាល់គ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូរសង្កេតមើលលទ្ធផលនៃការប្រព្រឹត្ដិរបស់ពួកគេ ហើយត្រាប់តាមជំនឿរបស់ពួកគេចុះ។
រីឯអាថ៌កំបាំងអំពីផ្កាយទាំងប្រាំពីរដែលអ្នកបានឃើញនៅដៃស្ដាំរបស់យើង និងជើងចង្កៀងមាសទាំងប្រាំពីរនោះ គឺដូច្នេះ ផ្កាយទាំងប្រាំពីរជាទេវតារបស់ក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរជាក្រុមជំនុំទាំងប្រាំពីរនោះហើយ»។
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងពើកាម៉ុសថាឋ ព្រះអង្គដែលមានដាវមុខពីរដ៏មុតឋ មានបន្ទូលដូច្នេះថា
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ាថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះនេត្រដូចជាអណ្ដាតភ្លើង និងបាទាដូចជាលង្ហិនដ៏ភ្លឺរលោង មានបន្ទូលដូច្នេះថា
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងស្មឺណាថា ព្រះដ៏ជាមុនគេ និងជាក្រោយគេ ដែលបានស្លាប់ ហើយរស់ឡើងវិញ មានបន្ទូលដូច្នេះថា
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងសើដេសថា ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងមានផ្កាយទាំងប្រាំពីរ មានបន្ទូលដូច្នេះថា យើងស្គាល់ការប្រព្រឹត្ដិរបស់អ្នកហើយ អ្នកឈ្មោះថារស់ ប៉ុន្ដែអ្នកស្លាប់ទេ។
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងឡៅឌីសេថា ព្រះអង្គដ៏ជាអាម៉ែន ជាសាក្សីដ៏ស្មោះត្រង់ និងដ៏ពិត ហើយជាដើមកំណើតនៃអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក មានបន្ទូលដូច្នេះថា
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ព្រះអង្គដ៏ពិត ព្រះអង្គដែលមានកូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មានអ្នកណាបិទបាន ហើយបើព្រះអង្គបិទ ក៏គ្មានអ្នកណាបើកបាន មានបន្ទូលដូច្នេះថា