Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 2:18 - Khmer Christian Bible

18 «ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ធាទេរ៉ា​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដែល​មាន​ព្រះនេត្រ​ដូច​ជា​អណ្ដាត​ភ្លើង​ និង​បាទា​ដូច​ជា​លង្ហិន​ដ៏​ភ្លឺ​រលោង​ មាន​បន្ទូល​ដូច្នេះ​ថា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 “ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ធាទេរ៉ា​ថា​: ‘ព្រះបុត្រារបស់ព្រះ ដែល​មាន​ព្រះនេត្រ​ដូច​អណ្ដាតភ្លើង ហើយ​ព្រះបាទា​ស្រដៀងនឹង​លង្ហិនដ៏ភ្លឺរលោង មានបន្ទូល​ដូច្នេះ​:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 «ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ធា‌ទេរ៉ា​ថា៖ ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​មាន​ព្រះ‌នេត្រ​ដូច​អណ្ដាត​ភ្លើង ហើយ​ព្រះ‌បាទ​ដូច​លង្ហិន ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុម‌ជំនុំ​នៅ​ក្រុង​ធាទេ‌រ៉ា ដូច​ត​ទៅ​នេះ៖ ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ គឺ​ព្រះអង្គ​ដែល​មាន​ព្រះ‌នេត្រ​ភ្លឺ​ដូច​អណ្ដាត​ភ្លើង និង​ព្រះ‌បាទា​ដូច​លង្ហិន ទ្រង់​មាន​ព្រះ‌បន្ទូល​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ធាទេរ៉ា​ថា ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​មាន​ព្រះ‌នេត្រ​ដូច​ជា​អណ្តាត​ភ្លើង ហើយ​ព្រះ‌បាទ​ដូច​ជា​លង្ហិន​រលីង ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

18 «ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​ធាទេរ៉ា ដូច​ត​ទៅ​នេះ៖ បុត្រា​របស់​អុលឡោះ គឺ​គាត់​ដែល​មាន​ភ្នែក​ភ្លឺ​ដូច​អណ្ដាត​ភ្លើង និង​ជើង​ដូច​លង្ហិន គាត់​ប្រាប់​ថាៈ

សូមមើលជំពូក ចម្លង




វិវរណៈ 2:18
22 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​ពេត្រុស​កំពុង​និយាយ​នៅ​ឡើយ​ នោះ​ក៏​មាន​ពពក​ដ៏​ភ្លឺ​ចិញ្ចាច​គ្រប​បាំង​ពួកគេ​ ហើយ​មាន​សំឡេង​និយាយ​ចេញ​ពី​ពពក​មក​ថា៖​ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ត​នឹង​ព្រះអង្គ​ណាស់​ ចូរ​ស្ដាប់​ព្រះអង្គ​ចុះ»​


កាល​នាយ​ទាហាន​ និង​ពួក​អ្នក​នៅ​យាម​ព្រះយេស៊ូ​ជាមួយ​គាត់​បាន​ឃើញ​ផែនដី​រញ្ជួយ​ និង​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក៏​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ ទាំង​និយាយ​ថា៖​ «អ្នក​នេះ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ពិត​មែន»។​


នោះ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ដ​នឹង​បុត្រ​នេះ​ណាស់»។​


ទេវតា​ឆ្លើយ​តប​ទៅ​នាង​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង​ ហើយ​អំណាច​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​នឹង​គ្របបាំង​នាង​ដោយ​ស្រមោល។​ ដូច្នេះ​គេ​នឹង​ហៅ​បុត្រ​តូច​ដ៏​បរិសុទ្ធ​ដែល​នឹង​កើត​មក​នោះ​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​


ព្រះបន្ទូល​បាន​ត្រលប់​ជា​សាច់ឈាម ​គង់​នៅ​ក្នុង​ចំណោម​យើង​ ហើយ​យើង​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ដែល​ជា​សិរី​រុងរឿង​នៃ​ព្រះរាជ​បុត្រា​តែ​មួយ​គត់​មកពី​ព្រះ​វរ​បិតា​ ដែល​ពេញ​ដោយ​ព្រះគុណ​ និង​សេចក្ដី​ពិត។​


លោក​ណាថាណែល​ក៏​ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ!​ លោក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ និង​ជា​ស្តេច​របស់​អ៊ីស្រា​អែល​មែន​ហើយ»។​


ចុះ​ទម្រាំ​ព្រះ​មួយ​អង្គ​ដែល​ព្រះ​វរ​បិតា​ញែក​ជា​បរិសុទ្ធ​ ហើយ​បាន​ចាត់​ឲ្យ​មក​ក្នុង​ពិភពលោក​នេះ​វិញ​ តើ​អ្នក​រាល់គ្នា​ស្ដី​ឲ្យ​ខ្ញុំ​ថា​ អ្នក​ប្រមាថ​ព្រះជាម្ចាស់​ ដោយ​ព្រោះ​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់‍​ឬ?​


ដ្បិត​ព្រះជា​ម្ចាស់ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា​នោះ មិន​​ត្រូវ​​វិនាស​ឡើយ គឺ​ឲ្យមាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ​


ហើយ​​អស់​​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា អ្នក​នោះ​មិន​ជាប់​ទោស​ឡើយ ប៉ុន្ដែ​អស់​អ្នក​ដែល​មិន​ជឿ អ្នក​នោះ​ជាប់ទោសហើយ ​​​ដោយ​ព្រោះ​មិន​បាន​ជឿ​លើ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​ជា​​ម្ចាស់


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពេល​នេះ​ហើយ​ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ហើយ​អស់​អ្នក​ដែល​ឮ​នឹង​មាន​ជីវិត។​


រួច​មាន​ស្ដ្រី​ម្នាក់​ឈ្មោះ​លីឌា​ ជា​អ្នក​លក់​ក្រណាត់​ពណ៌​ស្វាយ​នៅ​ក្រុង​ធាទេរ៉ា​ ហើយ​ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់។​ ពេល​គាត់​កំពុង​ស្ដាប់​ ព្រះអម្ចាស់​បាន​បើក​ចិត្ដ​របស់​គាត់​ឲ្យ​យក​ចិត្ដ​ទុកដាក់​នឹង​សេចក្ដី​ទាំងឡាយ​ដែល​លោក​ប៉ូល​កំពុង​និយាយ។​


ពេល​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ពួកគេ​ក៏​មក​ដល់​កន្លែង​មួយ​មាន​ទឹក។​ មនុស្ស​កម្រៀវ​នោះ​ក៏​ប្រាប់​ថា៖​ «មើល៍​ នៅ​ទីនេះ​មាន​ទឹក!​ តើ​មាន​អ្វី​រារាំង​ខ្ញុំ​មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹក​បាន?​»


ត្រូវ​បាន​តែង​តាំង​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដោយ​ព្រះ​ចេស្ដា​របស់​ព្រះវិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ​ បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ គឺ​ជា​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​


ព្រះអង្គ​ដែល​មិន​បាន​សំចៃ​ទុក​សូម្បី​តែ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​បញ្ជូន​មក​សម្រាប់​យើង​ទាំង​អស់​គ្នា​ តើ​ព្រះអង្គ​នឹង​មិន​ប្រោស​ប្រទាន​អ្វីៗ​ទាំង​អស់​ដល់​យើង​ជាមួយ​ព្រះរាជ​បុត្រា​ដែរ​ទេ​ឬ?​


បន្លឺ​ឡើង​ថា៖​ «អ្វី​ដែល​អ្នក​ឃើញ​ ចូរ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ​ ហើយ​ផ្ញើ​ទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​ដែល​នៅ​ក្រុង​អេភេសូរ​ ក្រុង​ស្មឺណា​ ក្រុង​ពើការម៉ុស​ ក្រុង​ធាទេរ៉ា​ ក្រុង​សើដេស​ ក្រុង​ភីឡាដិលភា​ និង​ក្រុង​ឡៅឌីសេ»។​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​អេភេសូរ​ថា​ ព្រះអង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះហស្ដ​ស្ដាំ​ ហើយ​ដែល​យាង​ដើរ​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​ មាន​បន្ទូល​ដូច្នេះ​ថា​


ប៉ុន្ដែ​អ្នក​ផ្សេង​ទៀត​ក្នុង​ចំណោម​អ្នក​រាល់គ្នា​នៅ​ក្រុង​ធាទេរ៉ា​ដែល​មិន​បាន​កាន់​តាម​សេចក្ដី​បង្រៀន​នោះ​ គឺ​ដែល​មិន​បាន​ស្គាល់​សេចក្ដី​ជ្រៅជ្រះ​របស់​អារក្ស​សាតាំង​ដូច​ដែល​គេ​ហៅ​ យើង​ប្រាប់​អ្នក​រាល់គ្នា​ថា​ យើង​នឹង​មិន​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់គ្នា​ទេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម