លោកប៉ូលបានទៅដល់ក្រុងឌើបេ និងក្រុងលីស្ដ្រាដែរ ហើយនៅទីនោះ មានសិស្សម្នាក់ឈ្មោះធីម៉ូថេ ជាកូនប្រុសរបស់ស្ដ្រីជនជាតិយូដាម្នាក់ជាអ្នកជឿ ប៉ុន្ដែឪពុកជាជនជាតិក្រេក
១ ថែស្សាឡូនីច 3:6 - Khmer Christian Bible ឥឡូវនេះ ធីម៉ូថេបានត្រលប់ពីអ្នករាល់គ្នា មកឯយើងវិញហើយ ព្រមទាំងនាំដំណឹងល្អប្រាប់យើងអំពីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយថាអ្នករាល់គ្នាតែងតែនឹកចាំយ៉ាងល្អអំពីយើងជានិច្ច ដោយចង់ជួបយើងដូចជាយើងចង់ជួបអ្នករាល់គ្នាដែរ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឥឡូវនេះ ធីម៉ូថេបានចេញពីអ្នករាល់គ្នាមកដល់យើងវិញហើយ ព្រមទាំងនាំដំណឹងដ៏ល្អដល់យើង អំពីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាទៀតផង ហើយប្រាប់យើងថាអ្នករាល់គ្នាមានអនុស្សាវរីយ៍ល្អអំពីយើងជានិច្ច ទាំងចង់ជួបយើងយ៉ាងខ្លាំង ដូចដែលយើងចង់ជួបអ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ឥឡូវនេះ ធីម៉ូថេបានវិលត្រឡប់ពីអ្នករាល់គ្នា មកដល់យើងវិញហើយ ទាំងនាំដំណឹងល្អអំពីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាមកប្រាប់យើង។ គាត់ប្រាប់យើងថា អ្នករាល់គ្នានឹកចាំពីយើងដោយអំណរជានិច្ច ហើយចង់ជួបយើង ដូចជាយើងចង់ជួបអ្នករាល់គ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន មកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូននៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញយ៉ាងខ្លាំង ដូចយើងចង់ជួបបងប្អូនដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឥឡូវនេះ ដែលធីម៉ូថេបានចេញពីអ្នករាល់គ្នា ទៅដល់យើងខ្ញុំ ព្រមទាំងនាំដំណឹងល្អពីសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាទៅប្រាប់យើងខ្ញុំវិញ ហើយពីដំណើរដែលអ្នករាល់គ្នានឹកចាំពីយើងខ្ញុំ ដោយអំណរជានិច្ច ទាំងរឭកចង់ឃើញយើងខ្ញុំផង ដូចជាយើងខ្ញុំរឭកដល់អ្នករាល់គ្នាដែរ អាល់គីតាប ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនមកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូន នៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញយ៉ាងខ្លាំង ដូចយើងចង់ជួបបងប្អូនដែរ។ |
លោកប៉ូលបានទៅដល់ក្រុងឌើបេ និងក្រុងលីស្ដ្រាដែរ ហើយនៅទីនោះ មានសិស្សម្នាក់ឈ្មោះធីម៉ូថេ ជាកូនប្រុសរបស់ស្ដ្រីជនជាតិយូដាម្នាក់ជាអ្នកជឿ ប៉ុន្ដែឪពុកជាជនជាតិក្រេក
រួចកាលលោកស៊ីឡាស និងលោកធីម៉ូថេបានចុះពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ជាប់មមាញឹកក្នុងការប្រកាសព្រះបន្ទូល និងធ្វើបន្ទាល់ដល់ជនជាតិយូដាថា ព្រះយេស៊ូជាព្រះគ្រិស្ដ
ហើយខ្ញុំសូមសរសើរអ្នករាល់គ្នា ដែលអ្នករាល់គ្នានឹកចាំពីខ្ញុំនៅក្នុងគ្រប់ការទាំងអស់ ព្រមទាំងធ្វើតាមសេចក្ដីបង្រៀនដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នាយ៉ាងខ្ជាប់ខ្ជួន
ដូច្នេះឥឡូវនេះ មានសេចក្ដីបីដែលនៅគង់វង្ស គឺជំនឿ សង្ឃឹម និងសេចក្ដីស្រឡាញ់ ប៉ុន្ដែក្នុងចំណោមទាំងបីនេះ សេចក្ដីស្រឡាញ់វិសេសជាងគេ។
ព្រោះក្នុងព្រះគ្រិស្ដយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកគ្មានអ្វីសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺជាជំនឿដែលប្រពឹ្រត្ដដោយសេចក្ដីស្រឡាញ់។
ព្រះជាម្ចាស់ជាសាក្សីរបស់ខ្ញុំថា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យសន្ដោសរបស់ព្រះគ្រិស្ដយេស៊ូ។
ព្រោះយើងបានឮអំពីជំនឿរបស់អ្នករាល់គ្នាលើព្រះគ្រិស្ដយេស៊ូ និងអំពីសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះពួកបរិសុទ្ធទាំងអស់
ខ្ញុំប៉ូលសរសេរពាក្យជម្រាបសួរនេះដោយផ្ទាល់ដៃ ហើយសូមអ្នករាល់គ្នានឹកចាំអំពីការជាប់ចំណងរបស់ខ្ញុំផង។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។
នៅចំពោះព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ អំពីការនឿយហត់ដែលអ្នករាល់គ្នាបានធ្វើដោយសេចក្ដីស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់អ្នករាល់គ្នាដោយសេចក្ដីសង្ឃឹមលើព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
រីឯយើងវិញ បងប្អូនអើយ! ទោះបីយើងឃ្លាតពីអ្នករាល់គ្នាមួយរយៈមែន ប៉ុន្ដែយើងឃ្លាតតែរូបកាយប៉ុណ្ណោះ មិនបានឃ្លាតចិត្តទេ ដូច្នេះធ្វើឲ្យយើងកាន់តែសង្វាតចង់ជួបមុខអ្នករាល់គ្នាយ៉ាងខ្លាំង
បងប្អូនអើយ! អ្នករាល់គ្នាពិតជានៅចាំអំពីការលំបាក និងការនឿយហត់របស់យើងមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នា យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងត្រលប់ជាបន្ទុកដល់អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ។
ដូច្នេះ បងប្អូនអើយ! នៅក្នុងពេលយើងមានទុក្ខព្រួយ និងសេចក្ដីវេទនាគ្រប់បែបយ៉ាង នោះយើងបានទទួលសេចក្ដីកម្សាន្ដចិត្ដពីអ្នករាល់គ្នាដោយសារជំនឿរបស់អ្នករាល់គ្នា
បងប្អូនអើយ! យើងត្រូវអរព្រះគុណព្រះជាម្ចាស់ជានិច្ចអំពីអ្នករាល់គ្នា ដ្បិតជាការស័ក្តសមណាស់ ពីព្រោះជំនឿរបស់អ្នករាល់គ្នាចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះគ្នាទៅវិញទៅមក ក៏ចម្រើនឡើងដែរ។
គោលបំណងរបស់សេចក្ដីបង្គាប់នេះ គឺឲ្យមានសេចក្ដីស្រឡាញ់ដែលកើតចេញពីចិត្ដបរិសុទ្ធ ពីមនសិការល្អ និងពីជំនឿដ៏ឥតពុតត្បុត
ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំបម្រើដោយមនសិការបរិសុទ្ធដូចជាពួកបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំទាំងយប់ ទាំងថ្ងៃ
ដ្បិតខ្ញុំបានឮអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់អ្នកដែលមានចំពោះព្រះអម្ចាស់យេស៊ូ និងចំពោះពួកបរិសុទ្ធទាំងអស់
ចូរនឹកចាំពីអស់អ្នកដែលជាប់ឃុំឃាំងទុកដូចជាជាប់ឃុំឃាំងជាមួយគេដែរ ហើយចូរនឹកចាំពីអស់អ្នកដែលត្រូវគេធ្វើបាប ទុកដូចជានៅក្នុងរូបកាយនោះដែរ។
ចូរនឹកចាំពីពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាដែលបាននិយាយប្រាប់អ្នករាល់គ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូរសង្កេតមើលលទ្ធផលនៃការប្រព្រឹត្ដិរបស់ពួកគេ ហើយត្រាប់តាមជំនឿរបស់ពួកគេចុះ។
នេះជាបញ្ញត្ដិរបស់ព្រះអង្គ គឺឲ្យយើងជឿលើព្រះនាមព្រះរាជបុត្រារបស់ព្រះអង្គ ដែលជាព្រះយេស៊ូគ្រិស្ដ ហើយឲ្យស្រឡាញ់គ្នាទៅវិញទៅមកតាមបញ្ញត្ដិដែលព្រះអង្គបានប្រទានដល់យើង។