Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 3:7 - Khmer Christian Bible

7 ដូច្នេះ​ បងប្អូន​អើយ!​ នៅ​ក្នុង​ពេល​យើង​មាន​ទុក្ខព្រួយ​ និង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ នោះ​យើង​បាន​ទទួល​សេចក្ដី​កម្សាន្ដ​ចិត្ដ​ពី​អ្នក​រាល់គ្នា​ដោយសារ​ជំនឿ​របស់​អ្នក​រាល់គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 បងប្អូន​អើយ ហេតុនេះហើយបានជា ក្នុង​អស់ទាំង​ការលំបាក និង​ទុក្ខវេទនា​របស់យើង យើង​ទទួល​ការ​កម្សាន្តចិត្ត​ដោយសារតែ​អ្នករាល់គ្នា តាមរយៈ​ជំនឿ​របស់អ្នករាល់គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ហេតុ​នេះ បង‌ប្អូន​អើយ ក្នុង​គ្រប់​ទាំង​ទុក្ខ​ព្រួយ និង​ការ​លំបាក​ទាំង​ប៉ុន្មាន​របស់​យើង នោះ​យើង​បាន​ក្សាន្ត​ចិត្ត​ឡើង​វិញ​អំពី​ដំណើរ​អ្នក​រាល់​គ្នា ដោយ‌សារ​អ្នក​រាល់​គ្នា​មាន​ជំនឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ហេតុ​នេះ បងប្អូន​អើយ ជំនឿ​របស់​បងប្អូន​បាន​ធ្វើ​ឲ្យ​ចិត្ត​យើង​បែរ​ជា​ធូរ​ស្រាល​វិញ ទោះ​បី​យើង​ពិបាក​ចិត្ត​គ្រប់​យ៉ាង និង​មាន​ទុក្ខ​វេទនា​យ៉ាង​ណា​ក្ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ បង​ប្អូន​អើយ ក្នុង​ខណ​ដែល​យើង​ខ្ញុំ​កំពុង​តែ​មាន​សេចក្ដី​ទុក្ខ​ព្រួយ នឹង​សេចក្ដី​លំបាក​ជា​ច្រើន នោះ​យើង​ខ្ញុំ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត ពី​ដំណើរ​អ្នក​រាល់​គ្នា​ឡើង​វិញ ដោយ‌សារ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ហេតុ​នេះ បង​ប្អូន​អើយ ជំនឿ​របស់​បង​ប្អូន​បាន​ធ្វើ​ឲ្យ​ចិត្ដ​យើង​បែរ​ជា​ធូរ​ស្រាល​វិញ ទោះ​បី​យើង​ពិបាក​ចិត្ដ​គ្រប់​យ៉ាង និង​មាន​ទុក្ខ​វេទនា​យ៉ាង​ណា​ក្ដី។

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 3:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ព្រះ​ដែល​កម្សាន្ដ​ចិត្ដ​យើង​ក្នុង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ ដើម្បី​ឲ្យ​យើង​អាច​កម្សាន្ដ​ចិត្ដ​អស់​អ្នក​ដែល​ជួប​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​បាន​ តាមរយៈ​ការ​កម្សាន្ដ​ចិត្ដ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់​


ខ្ញុំ​ត្រេកអរ​ខ្លាំង​ណាស់​ ដោយ​បាន​ឃើញ​កូនៗ​មួយ​ចំនួន​របស់​លោក​ស្រី​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត​ស្របតាម​បញ្ញត្ដិ​ដែល​យើង​បាន​ទទួល​ពី​ព្រះវរបិតា​មក។​


​ដោយ​ព្រោះ​ការ​នេះ​ យើង​ត្រូវ​បាន​កម្សាន្ដ​ចិត្ដ​ ប៉ុន្ដែ​លើស​ពី​ការ​កម្សាន្ដ​ចិត្ដ​នេះ​ យើង​កាន់​តែ​ត្រេកអរ​ថែម​ទៀត​ចំពោះ​អំណរ​របស់​លោក​ទីតុស​ ដ្បិត​អ្នក​ទាំង​អស់​គ្នា​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​គាត់​ធូរស្បើយ។​


ឥឡូវ​នេះ​ ធីម៉ូថេ​បាន​ត្រលប់​ពី​អ្នក​រាល់គ្នា​ មក​ឯ​យើង​វិញ​ហើយ​ ព្រមទាំង​នាំ​ដំណឹង​ល្អ​ប្រាប់​យើង​អំពី​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​ ហើយ​ថា​អ្នក​រាល់គ្នា​តែងតែ​នឹកចាំ​យ៉ាង​ល្អ​អំពី​យើង​ជានិច្ច​ ដោយ​ចង់​ជួប​យើង​ដូច​ជា​យើង​ចង់​ជួប​អ្នក​រាល់គ្នា​ដែរ‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម