Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ភីលេម៉ូន 1:5 - Khmer Christian Bible

5 ដ្បិត​ខ្ញុំ​បាន​ឮ​អំពី​សេចក្ដី​ស្រឡាញ់​ និង​ជំនឿ​របស់​អ្នក​ដែល​មាន​ចំពោះ​ព្រះអម្ចាស់​យេស៊ូ​ និង​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ដោយ​បាន​ឮ​អំពី​សេចក្ដីស្រឡាញ់ និង​ជំនឿ​របស់អ្នក ដែល​អ្នក​មាន​ចំពោះ​ព្រះអម្ចាស់​យេស៊ូវ និង​ចំពោះ​វិសុទ្ធជន​ទាំងអស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រោះ​ខ្ញុំ​បាន​ឮ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់ និង​ពី​ជំនឿ​របស់​អ្នក​ដល់​ព្រះ‌អម្ចាស់‌យេស៊ូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដ្បិត​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ប្អូន​ចំពោះ​ព្រះ‌អម្ចាស់​យេស៊ូ និង​ចំពោះ​ប្រជា‌ជន​ដ៏វិសុទ្ធ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដោយ​បាន​ឮ​និយាយ​ពី​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​ជំនឿ ដែល​អ្នក​មាន​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ដ្បិត​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ប្អូន ចំពោះ​អ៊ីសា‌ជាអម្ចាស់ និង​ចំពោះ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់។

សូមមើលជំពូក ចម្លង




ភីលេម៉ូន 1:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​យើង​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់គ្នា​លើ​ព្រះគ្រិស្ដ​យេស៊ូ​ និង​អំពី​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់គ្នា​មាន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​


ហេតុ​នេះ​ហើយ​ នៅ​ពេល​ខ្ញុំ​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់គ្នា​លើ​ព្រះអម្ចាស់​យេស៊ូ​ និង​អំពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​


ចំពោះ​ការ​រៃអង្គាស​សម្រាប់​ពួក​បរិសុទ្ធ​ ចូរ​អ្នក​រាល់គ្នា​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​កាឡាទី​ចុះ​


នេះ​ជា​បញ្ញត្ដិ​របស់​ព្រះអង្គ​ គឺ​ឲ្យ​យើង​ជឿ​លើ​ព្រះនាម​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ជា​ព្រះយេស៊ូ​គ្រិស្ដ​ ហើយ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​បញ្ញត្ដិ​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​យើង។​


ប្អូន​អើយ!​ ខ្ញុំ​មាន​អំណរ​ និង​បាន​ទទួល​ការ​លើក​ទឹកចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ ពី​ព្រោះ​ពួក​បរិសុទ្ធ​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ដោយសារ​អ្នក។​


ព្រោះ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ការ​កាត់ស្បែក​ ឬ​មិន​កាត់ស្បែក​គ្មាន​អ្វី​សំខាន់​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​ជា​ជំនឿ​ដែល​ប្រពឹ្រត្ដ​ដោយ​សេចក្ដី​ស្រឡាញ់។​


ចូរ​ផ្គត់ផ្គង់​ពួក​បរិសុទ្ធ​ដែល​មាន​សេចក្ដី​ត្រូវការ​ ហើយ​ត្រូវ​ចេះ​ទទួល​ភ្ញៀវ​ដោយ​រាក់ទាក់​ផង។​


ទាំង​ធ្វើ​បន្ទាល់​ប្រាប់​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​អំពី​ការ​ប្រែចិត្ត​មក​ឯ‍​ព្រះជាម្ចាស់​ និង​អំពី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូ​នៃ​យើង​


ឥឡូវ​នេះ​ ធីម៉ូថេ​បាន​ត្រលប់​ពី​អ្នក​រាល់គ្នា​ មក​ឯ​យើង​វិញ​ហើយ​ ព្រមទាំង​នាំ​ដំណឹង​ល្អ​ប្រាប់​យើង​អំពី​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​ ហើយ​ថា​អ្នក​រាល់គ្នា​តែងតែ​នឹកចាំ​យ៉ាង​ល្អ​អំពី​យើង​ជានិច្ច​ ដោយ​ចង់​ជួប​យើង​ដូច​ជា​យើង​ចង់​ជួប​អ្នក​រាល់គ្នា​ដែរ‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម