ព្រះអង្គហៅសិស្សទាំងដប់ពីរនាក់មក ហើយប្រទានឲ្យគេមានសិទ្ធិអំណាចលើពួកវិញ្ញាណអាក្រក់ រួចក៏ចាប់ផ្ដើមចាត់គេឲ្យចេញទៅពីរៗនាក់
យ៉ូហាន 17:22 - Khmer Christian Bible សិរីរុងរឿងដែលព្រះអង្គបានប្រទានឲ្យខ្ញុំ ខ្ញុំបានឲ្យពួកគេ ដើម្បីឲ្យពួកគេបានត្រលប់ជាតែមួយដូចយើងជាតែមួយដែរ ព្រះគម្ពីរខ្មែរសាកល សិរីរុងរឿងដែលព្រះអង្គបានផ្ដល់ឲ្យទូលបង្គំ ទូលបង្គំបានផ្ដល់ឲ្យពួកគេហើយ ដើម្បីឲ្យពួកគេរួមគ្នាតែមួយ ដូចដែលយើងជាអង្គមួយដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯសិរីល្អដែលព្រះអង្គបានប្រទានមកទូលបង្គំ ទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចយើងក៏រួមតែមួយដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ទៅឲ្យគេហើយ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសិរីល្អដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចជាយើងក៏រួមតែមួយដែរ អាល់គីតាប រីឯសិរីរុងរឿងដែលអុលឡោះប្រទានមកខ្ញុំ ខ្ញុំបានប្រគល់ទៅឲ្យគេហើយ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ |
ព្រះអង្គហៅសិស្សទាំងដប់ពីរនាក់មក ហើយប្រទានឲ្យគេមានសិទ្ធិអំណាចលើពួកវិញ្ញាណអាក្រក់ រួចក៏ចាប់ផ្ដើមចាត់គេឲ្យចេញទៅពីរៗនាក់
ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុជាមួយខ្ញុំក្នុងនគររបស់ខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្កជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។
ព្រះបន្ទូលបានត្រលប់ជាសាច់ឈាម គង់នៅក្នុងចំណោមយើង ហើយយើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ដែលជាសិរីរុងរឿងនៃព្រះរាជបុត្រាតែមួយគត់មកពីព្រះវរបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
យើងទាំងអស់គ្នាបានទទួលពីសេចក្ដីពោរពេញរបស់ព្រះអង្គដែលជាព្រះគុណថែមលើព្រះគុណ
រួចនៅថ្ងៃនោះអ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។
ឱព្រះវរបិតាអើយ! ខ្ញុំច ង់ឲ្យអស់អ្នកដែលព្រះអ ង្គបានប្រទានឲ្យខ្ញុំ នៅជាមួយខ្ញុំក្នុងកន្លែងដែលខ្ញុំនៅដើម្បីឲ្យពួកគេឃើញសិរីរុងរឿងដែលព្រះអង្គបានប្រទានឲ្យខ្ញុំ ដ្បិតព្រះអង្គបានស្រឡាញ់ខ្ញុំតាំងពីមុនកំណើតលោកិយ។
ពេលនោះ ពួកសាវកបានចេញពីអង្គប្រជុំរបស់ក្រុមប្រឹក្សាកំពូល ទាំងអរសប្បាយចំពោះការដែលត្រូវបានគេរាប់ថាជាអ្នកស័ក្ដិសមទទួលសេចក្ដីដំណៀល ដោយព្រោះព្រះនាមរបស់ព្រះអង្គ
ហើយអស់អ្នកដែលព្រះអង្គបានតម្រូវទុកជាស្រេចទាំងនេះ ព្រះអង្គក៏បានត្រាស់ហៅ ហើយអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ ព្រះអង្គក៏រាប់ជាសុចរិត ហើយអស់អ្នកដែលព្រះអង្គបានរាប់ជាសុចរិត ព្រះអង្គក៏លើកតម្កើងឡើង។
ដូច្នេះយើងទាំងអស់គ្នាកំពុងឆ្លុះឲ្យឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ដោយគ្មានស្បៃបាំងមុខ យើងត្រូវបានផ្លាស់ប្រែពីសិរីរុងរឿងទៅសិរីរុងរឿងឲ្យមានរូបរាងដូចព្រះអង្គ នេះគឺមកពីព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។
ហេតុនេះយើងជាទូតរបស់ព្រះគ្រិស្ដហាក់ដូចជាព្រះជាម្ចាស់កំពុងដាស់តឿនតាមរយៈយើង ដូច្នេះយើងតំណាងឲ្យព្រះគ្រិស្ដ សូមអង្វរថា ចូរផ្សះផ្សាជាមួយព្រះជាម្ចាស់ចុះ
ដោយយើងធ្វើការជាមួយព្រះជាម្ចាស់ យើងសូមដាស់តឿនអ្នករាល់គ្នាដែរថា កុំទទួលព្រះគុណរបស់ព្រះអង្គដោយឥតប្រយោជន៍ឡើយ
ហើយអ្នករាល់គ្នាត្រូវបានសង់លើគ្រឹះរបស់ពួកសាវក និងពួកអ្នកនាំព្រះបន្ទូល ដែលព្រះគ្រិស្ដយេស៊ូផ្ទាល់ជាថ្មជ្រុងដ៏សំខាន់
ពីព្រោះការនេះត្រូវបានប្រទានមកអ្នករាល់គ្នាដោយសារព្រះគ្រិស្ដ គឺមិនគ្រាន់តែឲ្យអ្នករាល់គ្នាជឿព្រះអង្គប៉ុណ្ណោះទេ ថែមទាំងឲ្យរងទុក្ខលំបាកដោយព្រោះព្រះអង្គដែរ
ឥឡូវនេះ ខ្ញុំមានអំណរនឹងការរងទុក្ខលំបាករបស់ខ្ញុំដោយព្រោះអ្នករាល់គ្នា ដ្បិតខ្ញុំកំពុងបំពេញក្នុងរូបសាច់របស់ខ្ញុំនូវភាពខ្វះខាតនៃការរងទុក្ខលំបាករបស់ព្រះគ្រិស្ដសម្រាប់រូបកាយរបស់ព្រះអង្គដែលជាក្រុមជំនុំ
ដូច្នេះ អ្វីដែលយើងបានឃើញ និងបានឮនោះ យើងប្រកាសប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបជាមួយយើងដែរ ហើយសេចក្ដីប្រកបរបស់យើងជាសេចក្ដីប្រកបជាមួយព្រះវរបិតា និងជាមួយព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។
អ្នកណាដែលកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ អ្នកនោះនៅជាប់ក្នុងព្រះអង្គ ព្រះអង្គក៏នៅជាប់ក្នុងអ្នកនោះ ហើយដោយរបៀបនេះយើងដឹងថា ព្រះអង្គគង់នៅក្នុងយើងដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានដល់យើង។
ដោយរបៀបនេះ សេចក្ដីស្រឡាញ់បានគ្រប់លក្ខណ៍នៅក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជម្រះ ដ្បិតដែលព្រះអង្គជាយ៉ាងណា យើងក៏ដូចជាព្រះអង្គដែរនៅក្នុងលោកិយនេះ។
រីឯកំផែងរបស់ក្រុងនោះមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះមានឈ្មោះទាំងដប់ពីររបស់សាវកទាំងដប់ពីររបស់កូនចៀម។