ក្រោយពីបានឃើញហេតុការណ៍នេះកើតឡើង លោកអភិបាលក៏ជឿ ហើយមានសេចក្ដីអស្ចារ្យចំពោះសេចក្ដីបង្រៀនអំពីព្រះអម្ចាស់។
កិច្ចការ 19:38 - Khmer Christian Bible ប៉ុន្ដែបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានបណ្ដឹងនឹងនរណាម្នាក់ នោះសាលាក្ដីមានស្រាប់ ហើយអស់លោកអភិបាលក៏មានដែរ ចូរឲ្យគេប្ដឹងគ្នាចុះ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ប្រសិនបើដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់ មានបណ្ដឹងទាស់នឹងអ្នកណា នោះមានសាលាក្ដីបើកស្រាប់ ហើយអភិបាលក៏នៅដែរ ដូច្នេះចូរឲ្យពួកគេប្ដឹងគ្នាចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលមកជាមួយគាត់ មានរឿងអ្វីទាស់នឹងអ្នកណា នោះមានសាលាក្តីបើកចំហស្រាប់ ហើយមានទាំងលោកអភិបាលជាតិរ៉ូមផង ត្រូវឲ្យគេដាក់ពាក្យបណ្ដឹងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្តិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើសិនជាដេមេទ្រាស នឹងពួកជាងដែលមកជាមួយគ្នានេះ មានរឿងអ្វីនឹងអ្នកណា នោះមានទីសំរាប់ជំនុំជំរះក្តីស្រាប់ ហើយមានទាំងពួកចៅក្រមផង ត្រូវឲ្យគេប្តឹងប្តល់គ្នាទៅចុះ អាល់គីតាប ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្ដិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ!។ |
ក្រោយពីបានឃើញហេតុការណ៍នេះកើតឡើង លោកអភិបាលក៏ជឿ ហើយមានសេចក្ដីអស្ចារ្យចំពោះសេចក្ដីបង្រៀនអំពីព្រះអម្ចាស់។
ដែលបាននៅជាមួយលោកអភិបាលម្នាក់ឈ្មោះស៊ើរគាសប៉ូឡូសជាមនុស្សដ៏ឈ្លាសវៃ លោកអភិបាលនោះបានអញ្ជើញលោកបារណាបាស និងលោកសុលឲ្យមកជួប ព្រោះគាត់ចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ប៉ុន្ដែ គ្រូមន្ដអាគមអេលីម៉ាស់ (ដ្បិតឈ្មោះរបស់គាត់ប្រែថាដូច្នេះ) បានប្រឆាំងពួកគាត់ដោយខិតខំបង្វែរលោកអភិបាលចេញពីជំនឿ
ប៉ុន្ដែ ពេលលោកប៉ូលបម្រុងនិយាយ លោកកាលីយ៉ូបាននិយាយទៅជនជាតិយូដាថា៖ «ឱជនជាតិយូដាអើយ! បើបញ្ហានេះជាបទល្មើស ឬបទឧក្រិដ្ឋ នោះសមឲ្យខ្ញុំស្ដាប់អ្នករាល់គ្នា
ដ្បិតមានបុរសម្នាក់ឈ្មោះដេមេទ្រាស ជាជាងប្រាក់ដែលធ្វើខ្ទមសក្ការព្រះនាងឌីអានអំពីប្រាក់ គាត់បានផ្ដល់កម្រៃយ៉ាងច្រើនដល់ពួកជាង។
ប៉ុន្ដែបើបងប្អូនចង់បានអ្វីលើសនេះ នោះត្រូវដោះស្រាយនៅក្នុងអង្គប្រជុំតាមច្បាប់
បើអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាមានជម្លោះជាមួយអ្នកដទៃ ម្ដេចក៏ហ៊ានឲ្យគេជំនុំជម្រះនៅចំពោះមុខមនុស្សទុច្ចរិត ប៉ុន្ដែមិនហ៊ាននៅចំពោះមុខពួកបរិសុទ្ធដូច្នេះ