Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:24 - Khmer Christian Bible

24 ដ្បិត​មាន​បុរស​ម្នាក់​ឈ្មោះ​ដេមេទ្រាស​ ជា​ជាង​ប្រាក់​ដែល​ធ្វើ​ខ្ទម​សក្ការ​ព្រះនាង​ឌីអាន​អំពី​ប្រាក់​ គាត់​បាន​ផ្ដល់​កម្រៃ​យ៉ាង​ច្រើន​ដល់​ពួក​ជាង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ពោលគឺ មាន​ជាងប្រាក់​ម្នាក់​ឈ្មោះ​ដេមេទ្រាស បាន​ធ្វើឲ្យមាន​ចំណូល​មិន​តិច​ទេ​ដល់​ពួក​ជាង តាមរយៈ​ការ​ធ្វើ​រូបវិហារ​ព្រះម៉ែ​អរតេមីស​ពី​ប្រាក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 មាន​បុរស​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ជា​ជាង​ចម្លាក់ ដែល​ធ្វើ​អាស្រម​ព្រះ‌នាង​ឌីអាន​ពី​ប្រាក់ គាត់​ជួយ​ពួក​ជាង​ទាំង​ប៉ុន្មានឲ្យ​បាន​កម្រៃ​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 មាន​ជាង​ចម្លាក់​ម្នាក់​ឈ្មោះ ដេមេ‌ទ្រាស ដែល​បាន​ធ្វើ​រូប​វិហារ​របស់​ព្រះ‌នាង​ឌីអាន​ពី​ប្រាក់ ហើយ​គាត់​បាន​ផ្ដល់​កម្រៃ​ជា​ច្រើន​ដល់​ពួក​កូន​ជាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដ្បិត​មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ជា​ជាង​ប្រាក់ ដែល​ធ្វើ​អាស្រម​ព្រះ‌ឌីអាន​ពី​ប្រាក់ គាត់​ជួយ​ដល់​ពួក​ជាង​ទាំង​ប៉ុន្មាន ឲ្យ​បាន​កំរៃ​ជា​ច្រើន

សូមមើលជំពូក ចម្លង

អាល់គីតាប

24 មាន​ជាង​ចម្លាក់​ម្នាក់​ឈ្មោះ​ដេមេទ្រាស ដែល​បាន​ធ្វើ​រូប​វិហារ​របស់​នាង​ឌីអាន ពី​ប្រាក់ ហើយ​គាត់​បាន​ផ្ដល់​កំរៃ​ជា​ច្រើន​ដល់​ពួក​កូន​ជាង។

សូមមើលជំពូក ចម្លង




កិច្ចការ 19:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយមក​ ពេល​យើង​កំពុង​ចេញ​ទៅ​កន្លែង​អធិស្ឋាន​ មាន​ក្មេង​ស្រី​បម្រើ​ម្នាក់​ដែល​មាន​វិញ្ញាណ​អារក្ស​ចេះ​ទាយ​ បាន​មក​ឯ​យើង។​ នាង​រក​កម្រៃ​ឲ្យ​ពួក​ម្ចាស់​នាង​បាន​ច្រើន​ណាស់​ ដោយសារ​ការ​ទាយ​នេះ។​


ហើយ​ពេល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា​ គ្មាន​សង្ឃឹម​រក​កម្រៃ​បាន​ទៀត​ ពួកគេ​ក៏​ចាប់​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ពួក​អាជ្ញាធរ​ក្នុង​ទី​ប្រជុំជន‍។​


គាត់​បាន​ប្រមូល​ពួក​ជាង​ និង​ពួក​អ្នក​ដែល​ប្រកប​របរ​បែប​នេះ​ដែរ​ មក​ប្រាប់​ថា៖​ «បងប្អូន​អើយ!​ បងប្អូន​ដឹង​ហើយ​ថា​ យើង​មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​ច្រើន​ដោយសារ​មុខរបរ​នេះ​


ប៉ុន្ដែ​បើ​លោក​ដេមេទ្រាស​ និង​ពួក​ជាង​ដែល​នៅ​ជាមួយ​គាត់​មាន​បណ្ដឹង​នឹង​នរណា​ម្នាក់​ នោះ​សាលា​ក្ដី​មាន​ស្រាប់​ ហើយ​អស់​លោក​អភិបាល​ក៏​មាន​ដែរ​ ចូរ​ឲ្យ​គេ​ប្ដឹង​គ្នា​ចុះ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម