យ៉ូអាសមានបុត្រ ព្រះនាមថាអ័ម៉ាស៊ា អ័ម៉ាស៊ាមានបុត្រ ព្រះនាមថាអ័សារា អ័សារាមានបុត្រព្រះនាមថាយ៉ូថាម
២ របាក្សត្រ 27:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះបាទយ៉ូថាមឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់ប្រាំមួយឆ្នាំ មាតាទ្រង់ព្រះនាមថាយេរូសា ជាបុត្រីសាដុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូថាមឡើងសោយរាជ្យ ក្នុងជន្មាយុម្ភៃប្រាំព្រះវស្សា ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេរូសា ជាកូនរបស់លោកសាដុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ូថាមចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យេរូសា ជាបុត្រីសាដុក អាល់គីតាប ស្តេចយ៉ូថាមឡើងសោយរាជ្យ ក្នុងអាយុម្ភៃប្រាំឆ្នាំ គាត់សោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា យេរូសា ជាកូនរបស់អ៊ីមុាំសាដុក។ |
យ៉ូអាសមានបុត្រ ព្រះនាមថាអ័ម៉ាស៊ា អ័ម៉ាស៊ាមានបុត្រ ព្រះនាមថាអ័សារា អ័សារាមានបុត្រព្រះនាមថាយ៉ូថាម
ព្រះបាទអូសៀសមានរោគឃ្លង់រហូតដល់ថ្ងៃសុគត ក៏គង់នៅក្នុងរោងដាច់ពីគេ ដោយព្រោះកើតឃ្លង់ ដ្បិតទ្រង់បានត្រូវកាត់ចេញពីព្រះវិហារព្រះយេហូវ៉ា រួចយ៉ូថាម ជាបុត្រាក៏ត្រួតលើព្រះរាជវាំង ព្រមទាំងជំនុំជម្រះពួកអ្នកស្រុកផង។
ព្រះបាទអូសៀសផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅទីបញ្ចុះសពរបស់ពួកស្តេច ជាមួយបុព្វបុរសរបស់ទ្រង់ទៅ ដ្បិតគេថាទ្រង់មានរោគឃ្លង់ រួចយ៉ូថាម ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
ពេលទ្រង់ឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំព្រះវស្សា ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់ប្រាំមួយឆ្នាំ។
នេះជានិមិត្តដែលលោកអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម ក្នុងរាជ្យអ៊ូសៀស យ៉ូថាម អេហាស និងហេសេគា ជាស្តេចស្រុកយូដា។
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលមកដល់ហូសេ ជាកូនប្អេរី ក្នុងរជ្ជកាលព្រះបាទអូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្តេចស្រុកយូដា និងក្នុងគ្រាដែលព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែល។
ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលបានថ្លែងមកមីកាជាពួកម៉ូរ៉ាស៊ីត នៅក្នុងរាជ្យនៃយ៉ូថាម អេហាស និងហេសេគា ជាស្តេចយូដា ជាសេចក្ដីដែលលោកបានឃើញពីដំណើរក្រុងសាម៉ារី និងក្រុងយេរូសាឡិម។