បន្ទាប់មក ត្រូវចាក់ប្រេងតាំងយេហ៊ូវ ជាកូននីមស៊ីឲ្យឡើងធ្វើជាស្តេច សោយរាជ្យលើស្រុកអ៊ីស្រាអែលដែរ ឯអេលីសេ ជាកូនសាផាត ដែលនៅអេបិល-មហូឡា ត្រូវចាក់ប្រេងតាំងឲ្យធ្វើជាហោរាជំនួសឯង។
២ ពង្សាវតារក្សត្រ 2:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលឆ្លងទៅផុតហើយ លោកអេលីយ៉ាបានប្រាប់អេលីសេថា៖ «ចូរអ្នកសូមអ្វីៗដែលចង់ឲ្យខ្ញុំធ្វើសម្រាប់អ្នក មុនពេលដែលព្រះលើកខ្ញុំឡើងទៅ»។ អេលីសេឆ្លើយថា៖ «សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំ មួយទ្វេជាពីរដង!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកទាំងពីរឆ្លងផុតហើយ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «បើអ្នកចង់បានអ្វីពីខ្ញុំ ចូរសុំឲ្យបានមុនពេលព្រះអម្ចាស់ លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក!»។ លោកអេលីសេឆ្លើយថា៖ «សូមមេត្តាឲ្យវិញ្ញាណដែលស្ថិតនៅលើលោក មកសណ្ឋិតលើខ្ញុំមួយជាទ្វេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានឆ្លងទៅផុតហើយ នោះអេលីយ៉ាប្រាប់អេលីសេថា ចូរឲ្យឯងសូមអ្វីៗដែលចង់ឲ្យអញធ្វើសំរាប់ឯង ក្នុងពេលមុនដែលព្រះបានលើកអញឡើងពីឯងទៅ អេលីសេឆ្លើយថា សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំ ដល់ទៅ២ភាគផង អាល់គីតាប កាលអ្នកទាំងពីរឆ្លងផុតហើយ អេលីយ៉េសមានប្រសាសន៍ទៅកាន់អេលីយ៉ាសាក់ថា៖ «បើអ្នកចង់បានអ្វីពីខ្ញុំ ចូរសុំឲ្យបានមុនពេលអុលឡោះតាអាឡា លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក!»។ អេលីយ៉ាសាក់ឆ្លើយថា៖ «សូមមេត្តាឲ្យរសដែលស្ថិតនៅលើអ្នក មកសណ្ឋិតលើខ្ញុំមួយជាទ្វេ!»។ |
បន្ទាប់មក ត្រូវចាក់ប្រេងតាំងយេហ៊ូវ ជាកូននីមស៊ីឲ្យឡើងធ្វើជាស្តេច សោយរាជ្យលើស្រុកអ៊ីស្រាអែលដែរ ឯអេលីសេ ជាកូនសាផាត ដែលនៅអេបិល-មហូឡា ត្រូវចាក់ប្រេងតាំងឲ្យធ្វើជាហោរាជំនួសឯង។
ដូច្នេះ សូមព្រះអង្គប្រទានឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានគ្នាច្រើនទាំងនេះបាន?»។
ឱព្រះអើយ សូមប្រទានឲ្យព្រះរាជា ចេះវិនិច្ឆ័យដូចព្រះអង្គ ហើយសូមឲ្យព្រះរាជបុត្រារបស់ព្រះរាជា បានប្រកបដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងការពារពួកអ្នកនៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នឹងបានដូចជាដាវីឌ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅមុខពួកគេ។
ឱពួកអ្នកជាប់គុក ដែលមានសង្ឃឹមអើយ ចូរវិលមកឯទីមាំមួនចុះ នៅថ្ងៃនេះ យើងប្រកាសថា យើងនឹងសងអ្នកមួយជាពីរ។
យើងនឹងចុះមកនិយាយជាមួយអ្នកនៅទីនោះ ហើយយើងនឹងយកវិញ្ញាណខ្លះ ដែលស្ថិតលើអ្នក ទៅដាក់លើគេ នោះគេនឹងជួយផ្ទុកបន្ទុកប្រជាជនទាំងនេះជាមួយអ្នក ដើម្បីកុំឲ្យអ្នកផ្ទុកបន្ទុកទាំងអស់នេះតែម្នាក់ឯង។
ពេលនោះ ព្រះយេហូវ៉ាយាងចុះមកក្នុងពពក ហើយមានព្រះបន្ទូលមកកាន់លោក រួចយកវិញ្ញាណខ្លះ ដែលសណ្ឋិតលើលោក ទៅដាក់លើចាស់ទុំទាំងចិតសិបនាក់។ កាលព្រះវិញ្ញាណបានសណ្ឋិតលើពួកគេ ពួកគេក៏ថ្លែងទំនាយ តែមិនបានថ្លែងតទៅទៀតទេ។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាតាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នា ដ្បិតបើខ្ញុំមិនទៅទេ ព្រះជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមក។
ប៉ុន្តែ អ្នករាល់គ្នានឹងទទួលព្រះចេស្តា នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម នៅស្រុកយូដាទាំងមូល និងស្រុកសាម៉ារី ហើយរហូតដល់ចុងបំផុតនៃផែនដី»។
ចូរសង្វាតឲ្យបានអំណោយទានដែលប្រសើរជាងគេចុះ។ ប៉ុន្តែ ខ្ញុំនឹងបង្ហាញអ្នករាល់គ្នាអំពីផ្លូវមួយដែលវិសេសជាងទៅទៀត។
គឺគាត់ត្រូវតែទទួលស្គាល់កូនច្បងរបស់ប្រពន្ធដែលគាត់មិនស្រឡាញ់ ដោយចែកទ្រព្យសម្បត្តិដល់កូននោះមួយជាពីរ ដ្បិតកូននោះផលដំបូងនៃកម្លាំងរបស់គាត់ ហើយសិទ្ធិរបស់កូនច្បងជារបស់កូននោះឯង»។
ឯលោកយ៉ូស្វេ ជាកូនរបស់លោកនុន មានចិត្តពេញដោយប្រាជ្ញាញាណ ព្រោះលោកម៉ូសេបានដាក់ដៃលើលោក ហើយប្រជាជនអ៊ីស្រាអែលក៏ស្តាប់តាមលោក ដោយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ចាស់ទុំណាដែលនាំមុខបានល្អ ត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្តិយសទ្វេដង ជាពិសេសអស់អ្នកដែលនឿយហត់នឹងប្រកាសព្រះបន្ទូល និងបង្រៀន។