Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 19:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 បន្ទាប់​មក ត្រូវ​ចាក់​ប្រេង​តាំង​យេហ៊ូវ ជា​កូន​នីមស៊ី​ឲ្យ​ឡើង​ធ្វើ​ជា​ស្តេច សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ដែរ ឯ​អេលី‌សេ ជា​កូន​សាផាត ដែល​នៅ​អេបិល-មហូឡា ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ហោរា​ជំនួស​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 បន្ទាប់​មក ត្រូវ​ចាក់​ប្រេង​អភិសេក​យេហ៊ូវ ជា​កូន​របស់​នឹម​ស៊ី ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល រួច​ចាក់​ប្រេង​តែង‌តាំង​អេលីសេ ជា​កូន​របស់​សាផាត នៅ​អេបិល-មហូ‌ឡា ឲ្យ​ធ្វើ​ជា​ព្យាការី​ជំនួស​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ហើយ​ត្រូវ​ចាក់​ប្រេង តាំង​យេហ៊ូវ ជា​កូន​នីមស៊ី​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ដែរ ឯ​អេលី‌សេ ជា​កូន​សាផាត ដែល​នៅ​អេបិល-មហូឡា នោះ​ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ហោរា​ជំនួស​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 បន្ទាប់​មក ត្រូវ​តែង‌តាំង​យេហ៊ូវ ជា​កូន​របស់​នឹមស៊ី ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល រួច​តែង‌តាំង​អេលី‌យ៉ាសាក់ ជា​កូន​របស់​សាផាត​នៅ​អេបិល-មហូឡា ឲ្យ​ធ្វើ​ជា​ណាពី​ជំនួស​អ្នក។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 19:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​រីសប៉ា ជា​កូន​អ័យ៉ា ដែល​នាង​បាន​បង្កើត​ថ្វាយ​ស្ដេចសូល គឺ​អើម៉ូនី​មួយ មេភី‌បូសែត មួយ ព្រម​ទាំង​កូន​ប្រុស​ប្រាំ​នាក់​របស់​នាង​មីកាល ជា​បុត្រី​របស់​ស្ដេចសូល ដែល​នាង​បាន​បង្កើត​ឲ្យ​អ័ទ្រី‌អែល ជា​កូន​បារស៊ី‌ឡាយ នៅ​មហូ‌ឡា​ដែរ


ហើយ​ត្រូវ​ឲ្យ​សង្ឃ​សាដុក និង​ហោរា​ណាថាន់ ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​នៅ​ទី​នោះ រួច​ឲ្យ​ផ្លុំ​ត្រែ​ឡើង ហើយ​ស្រែក​ថា "សូម​ឲ្យ​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះជន្ម​យឺន​យូរ!"។


ប្អាណា​ជា​កូន​អ័ហ៊ី‌លូឌ លោក​នោះ​ត្រួត​លើ​ស្រុក​ត្អាណាក ស្រុក​មេគី‌ដោ ហើយ​គ្រប់​ស្រុក​បេត-សៀន ដែល​នៅ​ជិត​សារ‌ថាន ខាង​ក្រោម​ក្រុង​យេស‌រាល ចាប់​តាំង​ពី​បេត-សៀន​រហូត​ដល់​អេបិល-មហូឡា ខាង​នាយ​យ៉ុក‌មាម។


នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​លើក​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​សួគ៌​ដោយ​ខ្យល់​កួច​នោះ លោក​អេលីយ៉ា និង​អេលី‌សេ​បាន​ចេញ​ពី​ក្រុង​គីល‌កាល​ទៅ​ជា‌មួយ​គ្នា។


ពេល​ពួក​ហោរា​ពី​ក្រុង​យេរីខូរ​ឈរ​មើល​ឃើញ​ពី​ត្រើយ​ម្ខាង គេ​ពោល​ថា៖ «វិញ្ញាណ​របស់​លោក​អេលីយ៉ា​បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ» ពួក​គេ​បាន​មក​ទទួល​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក។


ពេល​ឆ្លង​ទៅ​ផុត​ហើយ លោក​អេលីយ៉ា​បាន​ប្រាប់​អេលី‌សេ​ថា៖ «ចូរ​អ្នក​សូម​អ្វីៗ​ដែល​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​សម្រាប់​អ្នក មុន​ពេល​ដែល​ព្រះ​លើក​ខ្ញុំ​ឡើង​ទៅ»។ អេលី‌សេ​ឆ្លើយ​ថា៖ «សូម​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ មួយ​ទ្វេ​ជា​ពីរ​ដង!»។


នៅ​ជំនាន់​ហោរា​អេលី‌សេ ក៏​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដែរ តែ​គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​ស្អាត​សោះ មាន​តែ​លោក​ណាម៉ាន ជា​សាសន៍​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។


កាល​គេ​ផ្លុំ​ត្រែ​ទាំង​បីរយ​ឡើង ព្រះ‌យេហូវ៉ា​បណ្ដាល​ឲ្យ​គេ​កាប់​សម្លាប់​គ្នា​ឯង ពេញ​ក្នុង​កង‌ទ័ព​ទាំង​មូល ហើយ​ទ័ព​របស់​គេ​ក៏​រត់​រហូត​ដល់​បេត-ស៊ីតា ឆ្ពោះ​ទៅ​សេរេរ៉ា ហើយ​រហូត​ដល់​ព្រំ​ប្រទល់​អេបិល-មហូឡា ជិត​តា‌បាត។


តែ​ដល់​វេលា​ដែល​ត្រូវ​ឲ្យ​នាង​ម៉្រាប បុត្រី​ស្ដេច​សូល​ទៅ​ដាវីឌ នោះ​ត្រឡប់​ទៅ​ជា​លើក​ទៅ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ័ទ្រី‌អែល ជា​ពួក​មហូ‌ឡា​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម