បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
១ សាំយូអែល 23:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌក៏ចាកចេញពីទីនោះ ទៅអាស្រ័យនៅក្នុងជម្រកលាក់ខ្លួនទាំងប៉ុន្មាននៅស្រុកអេន-កេឌីវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌចាកចេញពីតំបន់នោះ ទៅនៅអេន-គេឌី ជាកន្លែងមួយដែលពិបាកទៅដល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដាវីឌក៏ចាកចេញពីទីនោះ ទៅអាស្រ័យនៅក្នុងទីពំនួនទាំងប៉ុន្មានដែលនៅស្រុកអេន-កេឌីវិញ។ អាល់គីតាប ទតចាកចេញពីតំបន់នោះ ទៅនៅអេន-គេឌី ជាកន្លែងមួយដែលពិបាកទៅដល់។។ |
បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
មានពួកអ្នកនាំសារមកទូលព្រះបាទយេហូសាផាតថា៖ «មានកងទ័ពយ៉ាងសន្ធឹកពីស្រុកអេដុម មកទាស់នឹងព្រះករុណា មកពីនាយសមុទ្រ ហើយមើល៍ គេមកដល់ហាសាលូន-តាម៉ារហើយ» (នោះគឺ ស្រុកអេន-កេឌី)។
ស្ងួនសម្លាញ់របស់ខ្ញុំប្រៀបដូចជា កញ្ចុំផ្កាក្រពេនដល់ខ្ញុំ ដែលដុះនៅក្នុងចម្ការទំពាំងបាយជូរ ស្រុកអេន-កេឌី។
ពួកនេសាទត្រីនឹងឈរនៅមាត់សមុទ្រនោះ ចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម ទីនោះនឹងបានជាទីសម្រាប់បង់សំណាញ់ ឯត្រីនៅក្នុងទឹកនោះ នឹងមានយ៉ាងសន្ធឹកគ្រប់បែបតាមពូជ ដូចជាត្រីនៅក្នុងសមុទ្រធំដែរ
នីបសាន អៀ-ហាមេឡាក់ និងអេន-កេឌី ទាំងអស់មានប្រាំមួយក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
នោះសូលក៏ឈប់ដេញតាមដាវីឌ ហើយក៏វិលត្រឡប់ទៅច្បាំងនឹងពួកភីលីស្ទីនវិញ ហេតុនោះបានជាគេហៅទីនោះថា សេឡា-ហាម៉ាលេកុត
ពេលស្តេចសូលត្រឡប់មកពីដេញតាមពួកភីលីស្ទីនវិញ នោះមានគេទូលទ្រង់ថា៖ «ឥឡូវនេះ ដាវីឌនៅត្រង់ទីរហោស្ថានអេន-កេឌី»។
នោះដាវីឌក៏ស្បថថ្វាយស្ដេចសូល រួចស្ដេចសូលវិលត្រឡប់ទៅឯដំណាក់វិញ តែដាវីឌ និងពួកលោកក៏នាំគ្នាឡើងទៅឯជម្រកលាក់ខ្លួនវិញដែរ។