ព្រះអង្គលះចោលព្រះដំណាក់ព្រះអង្គនៅស៊ីឡូរ ជារោងឧបោសថដែលព្រះអង្គធ្លាប់គង់នៅ កណ្ដាលមនុស្ស
១ សាំយូអែល 1:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាល់ឆ្នាំ អែលកាណាតែងចេញពីក្រុងរបស់ខ្លួន ឡើងទៅស៊ីឡូរ ដើម្បីថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ។ នៅទីនោះ មានហុបនី និងភីនេហាស ជាកូនទាំងពីរនាក់របស់លោកអេលី ធ្វើជាសង្ឃនៃព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ឆ្នាំ លោកអែលកាណាតែងតែធ្វើដំណើរពីភូមិរបស់គាត់ ទៅថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល*នៅស៊ីឡូ ព្រមទាំងថ្វាយយញ្ញបូជាទៀតផង។ នៅគ្រានោះ កូនប្រុសទាំងពីរនាក់របស់លោកអេលី គឺលោកហូបនី និងលោកភីនេហាស ធ្វើជាបូជាចារ្យរបស់ព្រះអម្ចាស់នៅស៊ីឡូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រាល់តែឆ្នាំគាត់តែងឡើងពីក្រុងខ្លួនទៅឯស៊ីឡូរ ដើម្បីនឹងថ្វាយបង្គំ ហើយថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ រីឯនៅទីនោះមានហុបនី នឹងភីនេហាស ជាកូនអេលីទាំង២នាក់ ធ្វើជាសង្ឃនៃព្រះយេហូវ៉ា អាល់គីតាប រៀងរាល់ឆ្នាំ លោកអែលកាណាតែងតែធ្វើដំណើរពីភូមិរបស់គាត់ ទៅថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនៅស៊ីឡូ ព្រមទាំងធ្វើគូរបានទៀតផង។ នៅគ្រានោះ កូនប្រុសទាំងពីរនាក់របស់លោកអេលី គឺលោកហូបនី និងលោកភីនេហាស ធ្វើជាអ៊ីមុាំបម្រើអុលឡោះតាអាឡា នៅស៊ីឡូ។ |
ព្រះអង្គលះចោលព្រះដំណាក់ព្រះអង្គនៅស៊ីឡូរ ជារោងឧបោសថដែលព្រះអង្គធ្លាប់គង់នៅ កណ្ដាលមនុស្ស
ក្នុងមួយឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា ត្រូវមកបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះចំនួនបីដង។
ប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា ត្រូវមកបង្ហាញខ្លួនបីដងក្នុងមួយឆ្នាំ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។
ជារៀងរាល់ឆ្នាំ មាតាបិតារបស់ព្រះអង្គតែងតែធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីចូលរួមពិធីបុណ្យរំលង។
ត្រូវឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា មានមុខនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក បីដងក្នុងមួយឆ្នាំ ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស គឺនៅពេលបុណ្យនំបុ័ងឥតដំបែម្តង បុណ្យសប្ដាហ៍ទីប្រាំពីរម្តង និងបុណ្យបារាំម្តង។ គេមិនត្រូវមានមុខនៅចំពោះព្រះយេហូវ៉ា ដោយដៃទទេឡើយ។
បន្ទាប់មក ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូលបានជួបប្រជុំគ្នានៅស៊ីឡូ ហើយដំឡើងត្រសាលជំនុំនៅទីនោះ។ ស្រុកនោះទាំងមូលក្រាបចុះចូលនៅចំពោះពួកគេ។
ដូច្នេះ គេតាំងរូបឆ្លាក់ដែលមីកាបានធ្វើ ទុកសម្រាប់ពួកគេ ក្នុងអំឡុងពេលដែលដំណាក់របស់ព្រះនៅស៊ីឡូរ។
ដូច្នេះ ពួកគេពោលថា៖ «មើល៍ រាល់ឆ្នាំ គេតែងធ្វើបុណ្យថ្វាយព្រះយេហូវ៉ា នៅស៊ីឡូរ ដែលនៅខាងជើងបេត-អែល នៅខាងកើតផ្លូវដែលឡើងពីបេត-អែល ទៅស៊ីគែម និងខាងត្បូងល្បូណា»។
លោកអែលកាណាជាប្តី និងក្រុមគ្រួសាររបស់គាត់ទាំងអស់គ្នា ក៏នាំគ្នាឡើងទៅថ្វាយយញ្ញបូជា តាមដែលធ្លាប់ថ្វាយដល់ព្រះយេហូវ៉ារាល់ឆ្នាំ ហើយក៏លាបំណន់របស់គាត់ផង។
ក្រោយដែលគេបានបរិភោគ និងផឹកនៅស៊ីឡូររួចហើយ នោះនាងហាណាក៏ក្រោកឡើង ហើយចូលទៅចំពោះព្រះយេហូវ៉ា ។ រីឯអេលីជាសង្ឃកំពុងអង្គុយនៅកន្លែងរបស់លោក ជិតសសរទ្វារព្រះវិហារព្រះយេហូវ៉ា។
ព្រមទាំងអ័ហ៊ីយ៉ាជាកូនអ័ហ៊ីទូប បងរបស់អ៊ីកាបូឌ ដែលជាកូនភីនេហាស ភីនេហាស ជាកូនអេលី ជាសង្ឃរបស់ព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលលោកពាក់អេផូឌដែរ គេឥតបានដឹងជាយ៉ូណាថានទៅទេ។
រាល់ឆ្នាំ ម្តាយរបស់គាត់ធ្លាប់ដេរអាវតូចមួយយកមកឲ្យ នៅពេលនាងឡើងមកជាមួយប្តី ដើម្បីថ្វាយយញ្ញបូជាដែលត្រូវថ្វាយប្រចាំឆ្នាំ។
នេះជាទីសម្គាល់សម្រាប់អ្នក ជាការដែលត្រូវកើតដល់ហុបនី និងភីនេហាស កូនទាំងពីរនាក់របស់អ្នក គឺគេនឹងស្លាប់ទាំងពីរនាក់នៅថ្ងៃតែមួយ។
យើងបានប្រាប់លោកហើយថា យើងនឹងដាក់ទោសគ្រួសាររបស់លោកជារៀងរហូត ដោយព្រោះកំហុសដែលលោកបានដឹងពីពួកកូនរបស់លោក ដ្បិតកូនរបស់លោកបានប្រមាថដល់ព្រះ ហើយលោកមិនបានហាមឃាត់ដល់គេសោះ។
ឯហិបរបស់ព្រះ គេក៏ចាប់នាំយកទៅ ចំណែកហុបនី និងភីនេហាស ជាកូនលោកអេលីទាំងពីរក៏ស្លាប់ដែរ។
ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូរ ហើយនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ានៃពួកពលបរិវារដែលនៅកណ្ដាលចេរូប៊ីម។ កូនប្រុសលោកអេលីទាំងពីរ គឺហុបនី និងភីនេហាសក៏នៅទីនោះជាមួយហិបសញ្ញារបស់ព្រះដែរ។