Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គាត់​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហា‌ណា ម្នាក់​ទៀត​ឈ្មោះ​ពេនី‌ណា។ ពេនី‌ណា​មាន​កូន តែ​ហា‌ណា​គ្មាន​កូន​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 បុរស​នោះ​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហាណា និង​ម្នាក់​ទៀត​ឈ្មោះ​ពេនីណា។ នាង​ពេនីណា​មាន​កូន​ច្រើន រីឯ​នាង​ហាណា​វិញ នាង​គ្មាន​កូន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គាត់​មាន​ប្រពន្ធ​២ មួយ​ឈ្មោះ​ហាណា មួយ​ទៀត​ឈ្មោះ​ពេនី‌ណា ឯ​ពេនី‌ណា​នាង​មាន​កូន តែ​នាង​ហាណា​គ្មាន​កូន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 បុរស​នោះ​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហា‌ណា និង​ម្នាក់​ទៀត​ឈ្មោះ​ពេនី‌ណា។ នាង​ពេនី‌ណា​មាន​កូន​ច្រើន រីឯ​នាង​ហា‌ណា​វិញ នាង​គ្មាន​កូន​ទេ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 1:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​សោះ។


លោក​អ៊ីសាក​បាន​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា សូម​ឲ្យ​ព្រះ‌អង្គ​ប្រោស​ប្រណី​ដល់​ប្រពន្ធ​របស់​លោក ព្រោះ​នាង​ជា​ស្ត្រី​អារ។ ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន​របស់​លោក រួច​ហើយ​នាង​រេបិកា​ប្រពន្ធ​របស់​លោក​ក៏​មាន​ផ្ទៃ​ពោះ។


កាល​ព្រះ‌យេហូវ៉ា​ទត​ឃើញ​ថា លោក​យ៉ាកុប​ស្អប់​នាង​លេអា ព្រះ‌អង្គ​ក៏​ប្រោស​ឲ្យ​ផ្ទៃ​នាង​បង្កើត​កូន​បាន តែ​នាង​រ៉ាជែល​នៅ​ជា​ស្ត្រី​អារ។


ឡាមេក​មាន​ប្រពន្ធ​ពីរ មួយ​ឈ្មោះ​នាង​អ័ដា មួយ​ទៀត​ឈ្មោះ​នាង​ស៊ីឡា។


ឡាមេក​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា៖ «ម្នាល​អ័ដា និង​ស៊ី‌ឡា​អើយ សូម​ស្តាប់​ពាក្យ​ខ្ញុំ ឱ​នាង​ជា​ប្រពន្ធ​របស់​ឡាមេក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ ខ្ញុំ​បាន​សម្លាប់​មនុស្ស​ម្នាក់ ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស គឺ​កំលោះ​ម្នាក់ ដែល​បាន​វាយ​ខ្ញុំ​ឲ្យ​មាន​ស្នាម​ជាំ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​មក​ពី​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស ប៉ុណ្ណោះ បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ប្រពន្ធ តែ​ពី​ដើម​មក​មិន​មែន​ដូច្នោះ​ទេ។


លោក​គ្មាន​កូន​សោះ ដ្បិត​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ផង។


មាន​ហោរា​ស្រី​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​ផាញូអែល ក្នុង​កុល‌សម្ព័ន្ធ​អេស៊ើរ។ គាត់​ចាស់​ណាស់​ហើយ គាត់​រស់​នៅ​ជា​មួយ​ប្តី​បាន​ប្រាំ​ពីរ​ឆ្នាំ​ក្រោយ​ពេល​រៀប​ការ


គ្រា​នោះ មាន​បុរស​ម្នាក់​នៅ​សូរ៉ាស់ ក្នុង​កុល​សម្ព័ន្ធ​ដាន់ ឈ្មោះ​ម៉ាណូ‌អា។ ប្រពន្ធ​របស់​គាត់​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ។


គ្រា​នោះ គេឌាន​មាន​កូន​ប្រុស​ចិត​សិប​នាក់ គឺ​កូន​ដែល​លោក​បាន​បង្កើត ដ្បិត​លោក​មាន​ប្រពន្ធ​ច្រើន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម