អ័ដូរ៉ាមជាអ្នកទទួលខុសត្រូវលើកំណែន ឯយេហូសាផាតជាកូនអ័ហ៊ីលូឌ ជាអ្នកកត់ត្រាពង្សាវតារ
១ ពង្សាវតារក្សត្រ 12:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមកស្តេចរេហូបោមចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នាយកដុំថ្មគប់លោកឲ្យស្លាប់ទៅ ដូច្នេះ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់ ឡើងព្រះរាជរថរត់ទៅឯក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទរេហូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ តែពួកគេយកដុំថ្មគប់សម្លាប់លោក។ ព្រះបាទរេហូបោមក៏ប្រញាប់ប្រញាល់ឡើងរាជរថ ភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកស្តេចរេហូបោមទ្រង់ចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នាគេចោលលោកនឹងថ្មឲ្យស្លាប់ទៅ ដូច្នេះ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់ នឹងឡើងព្រះរាជរថរត់ទៅឯក្រុងយេរូសាឡិម អាល់គីតាប ស្តេចរេហូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រអែលឯទៀតៗ តែពួកគេយកដុំថ្មគប់សម្លាប់គាត់។ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់ឡើងរទេះភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។ |
អ័ដូរ៉ាមជាអ្នកទទួលខុសត្រូវលើកំណែន ឯយេហូសាផាតជាកូនអ័ហ៊ីលូឌ ជាអ្នកកត់ត្រាពង្សាវតារ
ទ្រង់បានចាត់គេឲ្យទៅភ្នំល្បាណូន ដោយវេនក្នុងមួយខែមួយម៉ឺននាក់ គឺគេនៅឯភ្នំល្បាណូនមួយខែ ហើយនៅផ្ទះពីរខែ មានអ័ដូនីរ៉ាមជាអ្នកត្រួតលើពួកមនុស្សដែលត្រូវកេណ្ឌមកធ្វើការនោះ។
ពេលស្តេចរេហូបោមបានចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នា បានគប់ដុំថ្មសម្លាប់លោកចោលទៅ។ ដូច្នេះ ស្តេចរេហូបោមបានប្រញាប់ប្រញាល់ឡើងរាជរថ រត់ទៅឯក្រុងយេរូសាឡិម។
ប៉ុន្តែ គេរួមគំនិតគ្នាគិតប្រទូស្តនឹងលោកវិញ ក៏គប់ដុំថ្មសម្លាប់លោក នៅក្នុងទីលានព្រះវិហាររបស់ព្រះយេហូវ៉ា តាមបង្គាប់ស្តេច។
ដូច្នេះ លោកម៉ូសេក៏ស្រែកអំពាវនាវដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវធ្វើដូចម្តេចជាមួយប្រជាជននេះ? គេប្រុងនឹងយកថ្មគប់សម្លាប់ទូលបង្គំហើយ»។
អ្នកដែលមានចិត្តក្លាហាន ក្នុងចំណោមមនុស្សខ្លាំងពូកែ គេនឹងរត់ទៅទាំងខ្លួនអាក្រាតនៅថ្ងៃនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ប៉ុន្តែ ក្រុមជំនុំទាំងមូលគិតគ្នាបម្រុងនឹងយកដុំថ្មគប់សម្លាប់ពួកគេ។ ពេលនោះ សិរីល្អរបស់ព្រះយេហូវ៉ាបានលេចមកក្នុងត្រសាលជំនុំ ឲ្យកូនចៅអ៊ីស្រាអែលទាំងអស់ឃើញ។
ពេលនោះ មេទ័ព និងពួកកងរក្សាព្រះវិហារ ក៏ទៅនាំពួកសាវកមក តែមិនមែនដោយអំពើឃោរឃៅឡើយ ដ្បិតគេខ្លាចប្រជាជនគប់គេនឹងដុំថ្ម។