វាតែងនៅជាមួយកូន ដូចជាមិនមែនរបស់ខ្លួនទេ ហើយដែលវាពងជាឥតប្រយោជន៍នោះ ក៏មិនរវល់ផង
១ ថែស្សាឡូនីច 2:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្អូនអើយ អ្នករាល់គ្នាដឹងស្រាប់ហើយថា ដែលយើងមករកអ្នករាល់គ្នា នោះមិនឥតប្រយោជន៍ទេ។ ព្រះគម្ពីរខ្មែរសាកល បងប្អូនអើយ ខ្លួនអ្នករាល់គ្នាផ្ទាល់ដឹងហើយថា ការដែលយើងចូលទៅដល់អ្នករាល់គ្នា មិនមែនឥតប្រយោជន៍ទេ Khmer Christian Bible បងប្អូនអើយ! អ្នករាល់គ្នាដឹងហើយថា ការដែលយើងមកឯអ្នករាល់គ្នានេះ មិនមែនឥតប្រយោជន៍ទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនអើយ បងប្អូនផ្ទាល់ក៏ជ្រាបស្រាប់ហើយថា យើងមករកបងប្អូនមិនមែនឥតប្រយោជន៍ទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបងប្អូនអើយ អ្នករាល់គ្នាដឹងហើយ ពីបែបដែលយើងខ្ញុំចូលមកឯអ្នករាល់គ្នាថា មិនមែនជាឥតកើតផលទេ អាល់គីតាប បងប្អូនអើយ បងប្អូនផ្ទាល់ ក៏ជ្រាបស្រាប់ហើយថា យើងមករកបងប្អូនមិនមែនឥតប្រយោជន៍ទេ |
វាតែងនៅជាមួយកូន ដូចជាមិនមែនរបស់ខ្លួនទេ ហើយដែលវាពងជាឥតប្រយោជន៍នោះ ក៏មិនរវល់ផង
ប្រសិនបើព្រះយេហូវ៉ាមិនសង់ផ្ទះទេ អស់អ្នកដែលសង់នឹងធ្វើការជាឥតប្រយោជន៍។ ប្រសិនបើព្រះយេហូវ៉ាមិនថែរក្សាទីក្រុងទេ អ្នកយាមល្បាតនឹងខំប្រឹងយាម ជាឥតប្រយោជន៍។
ឯទូលបង្គំដែលបានរក្សាចិត្តឲ្យបរិសុទ្ធ ហើយលាងដៃឲ្យឥតមានសៅហ្មង នោះឥតប្រយោជន៍ទទេ។
តែខ្ញុំបានពោលថា ខ្ញុំបានខំប្រឹងធ្វើជាឥតប្រយោជន៍ ខ្ញុំបានបង់កម្លាំងខ្ញុំទៅទទេៗជាអសារឥតការ ប៉ុន្តែ សេចក្ដីយុត្តិធម៌ដែលគួរដល់ខ្ញុំ នោះនៅនឹងព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរ។
គេខំធ្វើការមិនមែនឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា ព្រមទាំងកូនដែលគេបង្កើតមកនោះដែរ។
មើល៍! តើមិនមែនព្រះយេហូវ៉ានៃពួកពលបរិវារទេឬ ដែលធ្វើឲ្យស្នាដៃរបស់ជនជាតិនានារលាយក្នុងភ្លើង ហើយការនឿយហត់របស់សាសន៍ទាំងប៉ុន្មាន ទៅជាឥតប្រយោជន៍?
ប៉ុន្តែ ដែលខ្ញុំជាយ៉ាងណាសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ មិនមែនឥតប្រយោជន៍ឡើយ។ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការលើសជាងអ្នកទាំងនោះទៅទៀត ប៉ុន្តែ មិនមែនខ្ញុំទេ គឺព្រះគុណរបស់ព្រះ ដែលស្ថិតនៅជាមួយខ្ញុំវិញ។
អ្នករាល់គ្នាកំពុងតែបានសង្គ្រោះដោយសារដំណឹងល្អនោះ ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានប្រកាសប្រាប់ ពុំនោះទេ អ្វីដែលអ្នករាល់គ្នាបានជឿមុខជាឥតប្រយោជន៍។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
ដោយយើងធ្វើការជាមួយព្រះ យើងសូមទូន្មានអ្នករាល់គ្នាថា កុំទទួលព្រះគុណរបស់ព្រះ ជាអសាឥតការឡើយ។
ខ្ញុំបានឡើងទៅតាមការបើកសម្តែង ហើយបានប្រាប់ពួកគេអំពីដំណឹងល្អ ដែលខ្ញុំបានប្រកាសក្នុងចំណោមសាសន៍ដទៃ (រីឯអស់អ្នកដែលទំនងជាអ្នកមុខអ្នកការវិញ ខ្ញុំបានប្រាប់ដាច់ដោយឡែក) ក្រែងលោការដែលខ្ញុំកំពុងរត់ ឬបានរត់រួចមកហើយ ត្រឡប់ទៅជាឥតប្រយោជន៍។
ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំមានអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការដោយឥតប្រយោជន៍ឡើយ។
ហេតុនេះហើយបានជាយើងអរព្រះគុណដល់ព្រះជានិច្ច ព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលយើងប្រកាសដល់អ្នករាល់គ្នា អ្នករាល់គ្នាមិនបានទទួលយក ទុកដូចជាពាក្យរបស់មនុស្សទេ គឺបានទទួលតាមភាពពិតជាព្រះបន្ទូលរបស់ព្រះ ដែលព្រះបន្ទូលនេះកំពុងធ្វើការក្នុងអ្នករាល់គ្នាជាអ្នកជឿ។
ហេតុនេះ កាលខ្ញុំមិនអាចទ្រាំតទៅទៀតបាន ខ្ញុំក៏ចាត់ធីម៉ូថេឲ្យមក ដើម្បីឲ្យដឹងអំពីជំនឿរបស់អ្នករាល់គ្នា ព្រោះក្រែងមេល្បួងមកលួងលោមអ្នករាល់គ្នា ហើយការនឿយហត់របស់យើង បែរទៅជាឥតប្រយោជន៍វិញ។
នៅពេលព្រះអង្គយាងមក ដើម្បីទទួលសិរីល្អក្នុងចំណោមពួកបរិសុទ្ធរបស់ព្រះអង្គ ហើយនៅថ្ងៃនោះ អស់អ្នកដែលជឿនឹងមានចិត្តស្ញប់ស្ញែង ព្រោះអ្នករាល់គ្នាបានជឿទីបន្ទាល់របស់យើង។
ជាទីបញ្ចប់ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សាយចេញទៅ ហើយបានតម្កើងឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ