ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 6:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​សង្ឃ និង​ពួក​លេវី ព្រម​ទាំង​ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ​ឯ​ទៀត នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ ដោយ​អំណរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​អ៊ីស្រា‌អែល ក្រុម​បូជា‌ចារ្យ ក្រុម​លេវី និង​ប្រជា‌ជន​នៅ​សេស‌សល់ ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដោយ​អំណរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល ពួក​សង្ឃ នឹង​ពួក​លេវី ព្រម​ទាំង​ពួក​អ្នក​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឯ​ទៀត ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នេះ​ដោយ​អំណរ

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​អ៊ីស្រ‌អែល ក្រុម​អ៊ីមុាំ ក្រុម​លេវី និង​ប្រជា‌ជន​នៅ​សេស‌សល់ ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ដំណាក់​របស់​អុលឡោះដោយ​អំណរ។

សូមមើលជំពូក



អែសរ៉ា 6:16
21 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ស្តេច និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ថ្វាយ​យញ្ញ‌បូជា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ឯ​យញ្ញ‌បូជា​ដែល​សាឡូម៉ូន​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​មេត្រី នោះ​គឺ​គោ​ពីរ​ម៉ឺន​ពីរ​ពាន់ និង​ចៀម​មួយ​សែន​ពីរ​ម៉ឺន គឺ​យ៉ាង​នោះ​ហើយ ដែល​ស្តេច និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា


គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​យក​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ឡើង​មក ដោយ​សម្រែក​អរ​សប្បាយ និង​សូរ​ស្នែង ត្រែ ឈិង ព្រម​ទាំង​ដេញ​ពិណ ហើយ​ចាប់​ស៊ុង​ផង។


រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី និង​ពួក​នេធី‌និម។


មួយ​ទៀត ព្រះ‌បាទ​ហេ‌សេ‌គា និង​ពួក​អ្នក​ជា​ប្រធាន ក៏​បង្គាប់​ពួក​លេវី​ឲ្យ​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ទំនុក​របស់​ព្រះ‌បាទ​ដាវីឌ និង​របស់​អេសាភ ជា​អ្នក​មើល​ឆុត គេ​ក៏​ច្រៀង​សរសើរ​ដោយ​ចិត្ត​រីក‌រាយ​សប្បាយ រួច​ឱន​ក្បាល​ថ្វាយ​បង្គំ។


ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ក៏​ប្រឹក្សា សម្រេច​នឹង​ធ្វើ​បុណ្យ​នោះ​ប្រាំពីរ​ថ្ងៃ​ទៀត ដូច្នេះ គេ​ក៏​ធ្វើ​ប្រាំពីរ​ថ្ងៃ​ទៀត ដោយ​រីក‌រាយ​សប្បាយ។


ដូច្នេះ មាន​អំណរ​ជា​ខ្លាំង នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដ្បិត​ចាប់​តាំង​ពី​គ្រា​ព្រះបាទ​សាឡូម៉ូន បុត្រ​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល​មក នោះ​មិន​ដែល​មាន​ការ​យ៉ាង​នោះ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ឡើយ។


ព្រះបាទ​សាឡូម៉ូន​បាន​ថ្វាយ​យញ្ញ‌បូជា ជា​គោ​ពីរ​ម៉ឺន​ពីរ​ពាន់​ក្បាល និង​ចៀម​មួយ​សែន​ពីរ​ម៉ឺន​ក្បាល។ ដូច្នេះ ស្តេច និង​ប្រជាជន​បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌ដំណាក់​នៃ​ព្រះ។


កាល​ខ្មាំង​សត្រូវ​របស់​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ឮ​ថា ពួក​អ្នក​ដែល​ចេញ​មក​ពី​សណ្ឋាន​ជា​ឈ្លើយ កំពុង​សង់​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល


គេ​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ដោយ​អំណរ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​អរ​សប្បាយ ហើយ​បាន​បង្វែរ​ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច​ស្រុក​អាស‌ស៊ើរ មក​ឯ​ពួក​គេ ដើម្បី​ឲ្យ​ស្ដេច​ជួយ​គាំ​ទ្រ​ពួក​គេ​ក្នុង​ការ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។


នៅ​ពេល​ធ្វើ​ពិធី​បុណ្យ​ឆ្លង​កំផែង​ក្រុង​យេរូ‌សាឡិម គេ​ស្វែង​រក​ពួក​លេវី​ពី​គ្រប់​កន្លែង​ទាំង​អស់​របស់​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​ធ្វើ​ពិធី​បុណ្យ​ឆ្លង​ដោយ​អំណរ ព្រម​ទាំង​មាន​ចម្រៀង​អរ​ព្រះ‌គុណ មាន​ច្រៀង​អម​ដោយ​ឈិង ពិណ និង​ស៊ុង។


នៅ​ថ្ងៃ​នោះ គេ​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​សន្ធឹក ហើយ​មាន​ចិត្ត​សប្បាយ​រីក‌រាយ ដ្បិត​ព្រះ​ធ្វើ​ឲ្យ​គេ​អរ​សប្បាយ​ជា​ខ្លាំង ឯ​ស្រ្ដី និង​ក្មេងៗ ក៏​សប្បាយ​រីក​រាយ​ដែរ។ អំណរ​លាន់ឮ​ចេញពី​ក្រុង​យេរូ‌សាឡិម​ទៅ​យ៉ាង​ឆ្ងាយ។


ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ប្រជា‌ជន​ខ្លះ ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​អ៊ីស្រា‌អែល​ទាំង​អស់ បាន​វិល​ត្រឡប់​ទៅ​ក្រុង​របស់​ពួក‌គេ​វិញ។ លុះ​ចូល​ដល់​ខែ​ទីប្រាំពីរ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​តាំង​ទី​លំ​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន។


បន្ទាប់​មក លោក​បន្ត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ ហើយ​ផឹក​ស្រា​ឆ្ងាញ់ៗ​ទៅ សូម​យក​ខ្លះ​ជូន​អ្នក​ណា​ដែលគ្មាន​អ្វី​រៀប​ចំឲ្យ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ឡើយ ដ្បិត​អំណរ​របស់​ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។


ខ្ញុំ​មាន​អំណរ​ណាស់ កាល​គេ​ប្រាប់​ខ្ញុំ​ថា៖ «មក​យើង នាំ​គ្នា​ទៅ​ដំណាក់ របស់​ព្រះ‌យេហូវ៉ា!»


ពេល​នោះ គេ​ក៏​នាំ​ដានី‌យ៉ែល​ចូល​មកចំពោះ​ស្តេច ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​ទៅកាន់​ដានី‌យ៉ែល​ថា៖ «តើ​លោក​ឈ្មោះ​ដានី‌យ៉ែល ជា​ម្នាក់​ក្នុង​ចំណោម​ពួក​ឈ្លើយ​សាសន៍​យូដា ដែលព្រះ​រាជា ជាព្រះ​បិតា​របស់​យើង បាន​‌នាំ​ពី​ស្រុក​យូដា​មក​នោះ​មែន​ឬ?


ពេល​នោះ ជា​រដូវ​រងា ហើយ​គេ​នាំ​គ្នា​ធ្វើ​បុណ្យ​ឆ្លងនៅ​ក្រុង​យេរូ‌សាឡិម


នៅ​ទី​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក និង​គ្រួសារ​របស់​អ្នក ត្រូវ​អរ​សប្បាយក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន ជា​របស់​ល្អ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ​អ្នក។


ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ជា‌និច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង!