Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 30:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ក៏​ប្រឹក្សា សម្រេច​នឹង​ធ្វើ​បុណ្យ​នោះ​ប្រាំពីរ​ថ្ងៃ​ទៀត ដូច្នេះ គេ​ក៏​ធ្វើ​ប្រាំពីរ​ថ្ងៃ​ទៀត ដោយ​រីក‌រាយ​សប្បាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 អង្គ​ប្រជុំ​ទាំង​មូល​បាន​ព្រម​ព្រៀង​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ប្រាំ‌ពីរ​ថ្ងៃ​បន្ត​ទៀត។ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​នេះ ពួក​គេ​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ប្រឹក្សា សំរេច​នឹង​ធ្វើ​បុណ្យ​នោះ​៧​ថ្ងៃ​ទៀត ដូច្នេះ គេ​ក៏​ធ្វើ​៧​ថ្ងៃ​ទៀត ដោយ​រីក‌រាយ​សប្បាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អង្គ​ប្រជុំ​ទាំង​មូល​បាន​ព្រម​ព្រៀង​គ្នា ប្រារព្ធ​ពិធី​បុណ្យ​ប្រាំ​ពីរ​ថ្ងៃ​បន្ត​ទៀត។ ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​នេះ ពួក​គេ​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 30:23
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​វេលា​នោះ ព្រះបាទ​សាឡូម៉ូន និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គឺ​ជា​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក ចាប់​តាំង​ពី​ទ្វារ​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ គេ​បាន​ធ្វើ​បុណ្យ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង អស់​ប្រាំពីរ​ថ្ងៃ រួច​រាប់​ប្រាំពីរ​ថ្ងៃ​ទៀត សរុប​ទាំង​អស់​ដប់បួន​ថ្ងៃ។


មួយ​ទៀត ព្រះ‌បាទ​ហេ‌សេ‌គា និង​ពួក​អ្នក​ជា​ប្រធាន ក៏​បង្គាប់​ពួក​លេវី​ឲ្យ​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ទំនុក​របស់​ព្រះ‌បាទ​ដាវីឌ និង​របស់​អេសាភ ជា​អ្នក​មើល​ឆុត គេ​ក៏​ច្រៀង​សរសើរ​ដោយ​ចិត្ត​រីក‌រាយ​សប្បាយ រួច​ឱន​ក្បាល​ថ្វាយ​បង្គំ។


ដ្បិត​ព្រះ‌បាទ​ហេ‌សេ‌គា​ជា​ស្តេច​យូដា ទ្រង់​បាន​ប្រទាន​គោ​មួយ​ពាន់ និង​ចៀម​ប្រាំពីរ​ពាន់ ដល់​ក្រុម​ជំនុំ​សម្រាប់​ជា​តង្វាយ ហើយ​ពួក​អ្នក​ជា​ប្រធាន​ក៏​ឲ្យ​គោ​មួយ​ពាន់ និង​ចៀម​មួយ​ម៉ឺន​ដល់​គេ​ដែរ ក៏​មាន​ពួក​សង្ឃ​ជា​ច្រើន​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ


នៅ​ថ្ងៃ​ទី​ប្រាំបី គេ​បាន​ប្រជុំ​យ៉ាង​ឱឡារិក ព្រោះ​គេ​ធ្វើ​បុណ្យ​ឆ្លង​អាស‌នា​អស់​ប្រាំពីរ​ថ្ងៃ និង​បុណ្យ​នោះ​ប្រាំពីរ​ថ្ងៃ​ទៀត។


ក្រុម​ជំនុំ​ទាំង​មូល គឺ​អស់​អ្នក​ដែល​បាន​វិល​ត្រឡប់​ពី​សណ្ឋាន​ជា​ឈ្លើយ បាន​ធ្វើ​បារាំ​គ្រប់ៗ​គ្នា ហើយ​គេ​ស្នាក់​នៅ​ក្នុង​បារាំ​ទាំង​នោះ ដ្បិត​តាំង​ពី​គ្រា​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន រហូត​ដល់​ថ្ងៃ​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​ដែល​បាន​ធ្វើ​ដូច្នោះ​ឡើយ។ ដូច្នេះ មាន​សេចក្ដី​រីក‌រាយ​កើត​ឡើង​ជា​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម