ចំណែកអ្នកណាដែលខ្វះខាតគ្មានល្មមនឹងធ្វើដូច្នោះបាន គេក៏រើសយកឈើដែលមិនចេះពុកវិញ គេរកជាងមានស្នាដៃមកឆ្លាក់ធ្វើរូបមួយតម្កល់ឡើងជាប់ មិនឲ្យត្រូវរើចេញឡើយ។
អេសាយ 44:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់កាប់ដើមតាត្រៅ ក៏យកដើមចន្ទន៍ ក្រឹស្នា និងដើមម៉ៃសាក់ គឺគាត់រើសយកតែឈើណាដែលជាប់ៗនៅក្នុងព្រៃ ឬគាត់ដាំដើមខ្វាវដែលដុះលាស់ឡើងដោយសារទឹកភ្លៀង។ ព្រះគម្ពីរខ្មែរសាកល គាត់កាប់រំលំដើមស៊ីដាសម្រាប់ខ្លួន ក៏ជ្រើសរើសយកដើមស្រល់ និងដើមអូក ហើយឲ្យវាដុះរឹងមាំក្នុងចំណោមដើមឈើក្នុងព្រៃសម្រាប់ខ្លួនគាត់។ គាត់ដាំដើមអូរ៉ែន ហើយទឹកភ្លៀងក៏ធ្វើឲ្យវាធំឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេកាប់ដើមឈើដ៏ធំៗ គេជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃ ពីចំណោមដើមឈើទាំងឡាយនៅក្នុងព្រៃ។ គេដាំដើមស្រល់ ហើយភ្លៀងបានធ្វើឲ្យដុះលូតលាស់ឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់កាប់ដើមតាត្រៅ១ ក៏យកដើមចន្ទន៍ ក្រឹស្នា នឹងដើមម៉ៃសាក់ គឺគាត់រើសយកតែឈើណាដែលជាប់ៗនៅក្នុងព្រៃ ឬគាត់ដាំដើមខ្វាវដែលដុះលាស់ឡើងដោយសារទឹកភ្លៀង អាល់គីតាប គេកាប់ដើមឈើដ៏ធំៗ គេជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃ ពីចំណោមដើមឈើទាំងឡាយនៅក្នុងព្រៃ។ គេដាំដើមស្រល់ ហើយភ្លៀងបានធ្វើឲ្យដុះលូតលាស់ឡើង។ |
ចំណែកអ្នកណាដែលខ្វះខាតគ្មានល្មមនឹងធ្វើដូច្នោះបាន គេក៏រើសយកឈើដែលមិនចេះពុកវិញ គេរកជាងមានស្នាដៃមកឆ្លាក់ធ្វើរូបមួយតម្កល់ឡើងជាប់ មិនឲ្យត្រូវរើចេញឡើយ។
ឯជាងឈើគាត់វាយបន្ទាត់ ក៏គូររាងដោយខ្មៅដៃ គាត់ឈូសយករាង ហើយគូសដោយប្រពាយ រួចឆ្លាក់ឲ្យដូចជារូបមនុស្ស តាមលម្អរបស់មនុស្ស ដើម្បីតាំងនៅក្នុងផ្ទះ។
ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសម្រាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង ហើយក៏ធ្វើព្រះមួយឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ។
ប្រជារាស្ត្ររបស់យើងទៅសុំយោបល់ពីដុំឈើ ហើយឲ្យដំបងរបស់គេនិយាយប្រាប់គេ ដ្បិតនិស្ស័យនៃអំពើពេស្យាចារបាននាំឲ្យគេវង្វេង គេបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន។
វេទនាដល់អ្នកណាដែលនិយាយដល់ដុំឈើថា "សូមតើនឡើង" ហើយដល់ដុំថ្មគថា "សូមក្រោកឡើង" តើរូបនោះអាចបង្រៀនបានឬ? មើល៍! គេស្រោបវាដោយមាស និងប្រាក់ តែគ្មានខ្យល់ដង្ហើមនៅខាងក្នុងទេ