រីឯនាងចេះតែនិយាយទៅលោកយ៉ូសែបរាល់ថ្ងៃ តែលោកមិនព្រមស្ដាប់តាម ហើយទៅដេកជាមួយនាង ឬទៅជិតនាងឡើយ។
សុភាសិត 23:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងលបចាំដូចជាចោរ ហើយក៏ចម្រើនអ្នកក្បត់ នៅក្នុងពួកមនុស្សលោក។ ព្រះគម្ពីរខ្មែរសាកល នាងសម្ងំចាំដូចចោរប្លន់ ហើយបន្ថែមមនុស្សក្បត់នៅក្នុងចំណោមមនុស្សប្រុស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រីនោះចាំស្ទាក់នៅតាមផ្លូវ ដូចចោរស្ទាក់ចាំប្លន់ វាធ្វើឲ្យប្រុសជាច្រើនក្បត់ប្រពន្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ គេលបចាំដូចជាចោរ ហើយក៏ចំរើនអ្នកក្បត់នៅក្នុងពួកមនុស្សលោក។ អាល់គីតាប ស្រីនោះចាំស្ទាក់នៅតាមផ្លូវ ដូចចោរស្ទាក់ចាំប្លន់ វាធ្វើឲ្យប្រុសជាច្រើនក្បត់ប្រពន្ធ។ |
រីឯនាងចេះតែនិយាយទៅលោកយ៉ូសែបរាល់ថ្ងៃ តែលោកមិនព្រមស្ដាប់តាម ហើយទៅដេកជាមួយនាង ឬទៅជិតនាងឡើយ។
មាត់របស់ស្រីអាវ៉ាសែ ជារណ្តៅយ៉ាងជ្រៅ អ្នកណាដែលជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា នឹងធ្លាក់ទៅក្នុងរណ្តៅនោះ។
ដ្បិតថ្លៃឈ្នួលរបស់ស្រីពេស្យា នោះត្រឹមតែនំបុ័ងមួយចំណិតប៉ុណ្ណោះ តែប្រពន្ធរបស់អ្នកដទៃវិញ តែងដេញចាប់យកជីវិតដ៏វិសេស។
នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា នាងនោះតែងខ្លួនរបៀបជាស្រីពេស្យា ហើយមានចិត្តពេញដោយឧបាយ។
ប៉ុន្តែ គេមិនដឹងថា ពួកមនុស្សស្លាប់មាននៅទីនោះ ឬថាភ្ញៀវរបស់ស្ត្រីនោះស្ថិតនៅក្នុង ទីជម្រៅនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។
ខ្ញុំក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ។
ចូរមើលទៅទីខ្ពស់ត្រងិលទាំងប៉ុន្មាន ហើយមើលចុះ! តើមិនមែនជាកន្លែង ដែលអ្នកបានដេកជាមួយទេឬ? អ្នកបានអង្គុយចាំគូកំណាន់តាមផ្លូវ ដូចជាសាសន៍អារ៉ាប់នៅទីរហោស្ថានដែរ ហើយអ្នកបានធ្វើឲ្យស្រុកអាប់ឱន ដោយអំពើផិតក្បត់ និងអំពើទុច្ចរិតរបស់អ្នក។
ទៅប្រព្រឹត្តអំពើពេស្យាចារ។ ស្រាចាស់ និងស្រាថ្មី ធ្វើឲ្យប្រជារាស្ត្ររបស់យើងលែងចេះពិចារណា។
កាលពួកអ៊ីស្រាអែលស្នាក់នៅស្រុកស៊ីទីមនៅឡើយ ប្រជាជនចាប់ផ្ដើមសហាយស្មន់ជាមួយពួកកូនស្រីសាសន៍ម៉ូអាប់។
យើងមិនត្រូវបណ្ដោយខ្លួនឲ្យមានអំពើសហាយស្មន់ ដូចបុព្វបុរសខ្លះបានប្រព្រឹត្ត ហើយមានពីរម៉ឺនបីពាន់នាក់ ត្រូវវិនាសតែក្នុងរយៈពេលមួយថ្ងៃ។