នេះជាសេចក្ដីសញ្ញារបស់យើង ដែលយើងតាំងជាមួយអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ អ្នកត្រូវកាន់តាម គឺថា ប្រុសៗទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា ត្រូវតែកាត់ស្បែក។
លោកុប្បត្តិ 34:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើចង់ឲ្យយើងខ្ញុំព្រមតាមលោក នោះមានតែពួកលោកត្រឡប់ដូចជាយើងដែរ ដោយកាត់ស្បែកឲ្យប្រុសៗទាំងអស់ក្នុងចំណោមពួកលោក។ ព្រះគម្ពីរខ្មែរសាកល មានតែល័ក្ខខ័ណ្ឌមួយនេះប៉ុណ្ណោះ ដែលយើងនឹងព្រមតាមពួកលោក គឺប្រសិនបើពួកលោកត្រឡប់ដូចជាពួកយើង ដោយមនុស្សប្រុសទាំងអស់ក្នុងចំណោមពួកលោកត្រូវទទួលពិធីកាត់ស្បែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងយល់ព្រមតាមពាក្យស្នើរបស់អស់លោកបាន លុះត្រាតែពួកលោកសុខចិត្តកាត់ស្បែកដូចយើង គឺត្រូវកាត់ស្បែកឲ្យប្រុសៗទាំងអស់គ្នា ក្នុងចំណោមពួកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើចង់ឲ្យយើងខ្ញុំព្រមតាមទ្រង់ នោះមានតែពួកទ្រង់ត្រឡប់ដូចជាយើងខ្ញុំដែរ ដោយកាត់ស្បែកដល់ពួកប្រុសៗទាំងអស់គ្នា អាល់គីតាប យើងយល់ព្រមតាមពាក្យស្នើរបស់អស់លោកបាន លុះត្រាតែពួកអ្នកសុខចិត្តខតាន់ដូចយើង គឺត្រូវខតាន់ឲ្យប្រុសៗទាំងអស់គ្នា ក្នុងចំណោមពួកអ្នក។ |
នេះជាសេចក្ដីសញ្ញារបស់យើង ដែលយើងតាំងជាមួយអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ អ្នកត្រូវកាន់តាម គឺថា ប្រុសៗទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា ត្រូវតែកាត់ស្បែក។
គេពោលថា៖ «យើងមិនអាចធ្វើដូច្នេះបានទេ គឺមិនអាចឲ្យប្អូនស្រីរបស់យើងទៅមនុស្សដែលមិនកាត់ស្បែកបានឡើយ ដ្បិតធ្វើដូច្នោះ នឹងនាំឲ្យយើងមានសេចក្ដីអាម៉ាស់មិនខាន។
ធ្វើដូច្នោះ ទើបយើងនឹងឲ្យកូនស្រីរបស់យើងទៅពួកលោក ហើយយកកូនស្រីរបស់ពួកលោកមកវិញដែរ យើងនឹងរស់នៅជាមួយពួកលោក ហើយត្រឡប់ទៅជាសាសន៍តែមួយ។
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យបានដូចជាខ្ញុំ ដ្បិតខ្ញុំក៏បានដូចជាអ្នករាល់គ្នាដែរ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំទេ។