Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:15 - អាល់គីតាប

15 យើង​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អស់​លោក​បាន លុះ​ត្រា​តែ​ពួក​អ្នក​សុខ​ចិត្ត​ខតាន់​ដូច​យើង គឺ​ត្រូវ​ខតាន់​ឲ្យ​ប្រុសៗ​ទាំង​អស់​គ្នា ក្នុង​ចំណោម​ពួក​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 មានតែ​ល័ក្ខខ័ណ្ឌមួយនេះ​ប៉ុណ្ណោះ ដែល​យើង​នឹង​ព្រម​តាម​ពួកលោក គឺ​ប្រសិនបើ​ពួកលោក​ត្រឡប់​ដូចជា​ពួកយើង ដោយ​មនុស្សប្រុស​ទាំងអស់​ក្នុងចំណោម​ពួកលោក​ត្រូវ​ទទួលពិធីកាត់ស្បែក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 បើ​ចង់​ឲ្យ​យើង​ខ្ញុំ​ព្រម​តាម​លោក នោះ​មាន​តែ​ពួក​លោក​ត្រឡប់​ដូច​ជា​យើង​ដែរ ដោយ​កាត់​ស្បែក​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 យើង​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អស់​លោក​បាន លុះ​ត្រា​តែ​ពួក​លោក​សុខ​ចិត្ត​កាត់​ស្បែក​ដូច​យើង គឺ​ត្រូវ​កាត់​ស្បែក​ឲ្យ​ប្រុសៗ​ទាំង​អស់​គ្នា ក្នុង​ចំណោម​ពួក​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 បើ​ចង់​ឲ្យ​យើង​ខ្ញុំ​ព្រម​តាម​ទ្រង់ នោះ​មាន​តែ​ពួក​ទ្រង់​ត្រឡប់​ដូច​ជា​យើង​ខ្ញុំ​ដែរ ដោយ​កាត់​ស្បែក​ដល់​ពួក​ប្រុសៗ​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់​គ្នា​ត្រូវ​គោរព​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក ដែល​នឹង​កើត​មក​តាម​ក្រោយ ដូច​តទៅ​នេះ គឺ​ត្រូវ​ខតាន់*​ឲ្យ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា។


«យើង​មិន​អាច​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អ្នក​ទេ គឺ​យើង​ពុំ​អាច​លើក​ប្អូន​ស្រី​ឲ្យ​បុរស​ណា ដែល​មិន​ខតាន់​បាន​ឡើយ ធ្វើ​ដូច្នេះ នឹង​នាំ​ឲ្យ​យើង​បាក់​មុខ​ជា​មិន​ខាន។


ធ្វើ​ដូច្នោះ ទើប​យើង​លើក​កូន​ស្រីៗ​របស់​យើង​ឲ្យ​ពួក​អ្នក ហើយ​យើង​ក៏​នឹង​ដណ្តឹង​កូន​ស្រី​របស់​ពួក​អ្នក​ដែរ យើង​នឹង​រស់​នៅ​ជា​មួយ​ពួក​អ្នក ហើយ​យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ជា​សាសន៍​តែ​មួយ។


បង​ប្អូន​អើយ ខ្ញុំ​អង្វរ​បង​ប្អូន​ថា សូម​កាន់​ចិត្ដ​ឲ្យ​បាន​ដូច​ខ្ញុំ ដូច​ខ្ញុំ​បាន​កាន់​ចិត្ដ​ដូច​បង​ប្អូន​ដែរ។ បង​ប្អូន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ខ្ញុំ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម