Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:15 - ព្រះគម្ពីរខ្មែរសាកល

15 មានតែ​ល័ក្ខខ័ណ្ឌមួយនេះ​ប៉ុណ្ណោះ ដែល​យើង​នឹង​ព្រម​តាម​ពួកលោក គឺ​ប្រសិនបើ​ពួកលោក​ត្រឡប់​ដូចជា​ពួកយើង ដោយ​មនុស្សប្រុស​ទាំងអស់​ក្នុងចំណោម​ពួកលោក​ត្រូវ​ទទួលពិធីកាត់ស្បែក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 បើ​ចង់​ឲ្យ​យើង​ខ្ញុំ​ព្រម​តាម​លោក នោះ​មាន​តែ​ពួក​លោក​ត្រឡប់​ដូច​ជា​យើង​ដែរ ដោយ​កាត់​ស្បែក​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 យើង​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អស់​លោក​បាន លុះ​ត្រា​តែ​ពួក​លោក​សុខ​ចិត្ត​កាត់​ស្បែក​ដូច​យើង គឺ​ត្រូវ​កាត់​ស្បែក​ឲ្យ​ប្រុសៗ​ទាំង​អស់​គ្នា ក្នុង​ចំណោម​ពួក​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 បើ​ចង់​ឲ្យ​យើង​ខ្ញុំ​ព្រម​តាម​ទ្រង់ នោះ​មាន​តែ​ពួក​ទ្រង់​ត្រឡប់​ដូច​ជា​យើង​ខ្ញុំ​ដែរ ដោយ​កាត់​ស្បែក​ដល់​ពួក​ប្រុសៗ​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

15 យើង​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អស់​លោក​បាន លុះ​ត្រា​តែ​ពួក​អ្នក​សុខ​ចិត្ត​ខតាន់​ដូច​យើង គឺ​ត្រូវ​ខតាន់​ឲ្យ​ប្រុសៗ​ទាំង​អស់​គ្នា ក្នុង​ចំណោម​ពួក​អ្នក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​សម្ពន្ធមេត្រី​របស់យើង ដែល​អ្នក​ត្រូវ​រក្សា​រវាង​យើង និង​អ្នក ព្រមទាំង​រវាង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក គឺ​មនុស្សប្រុស​ទាំងអស់​ក្នុងចំណោម​អ្នករាល់គ្នា​ត្រូវ​ទទួលពិធីកាត់ស្បែក​។


គឺ​ពួកគេ​និយាយថា​៖ “ពួកយើង​មិនអាច​ធ្វើ​រឿង​នេះ​បានឡើយ គឺមិនអាច​ឲ្យ​ប្អូនស្រី​របស់ពួកយើង​ទៅ​មនុស្ស​ដែល​គ្មានការកាត់ស្បែក​បានទេ ដ្បិត​ធ្វើ​ដូច្នោះ​ជា​សេចក្ដីអាម៉ាស់​ដល់​ពួកយើង​។


នោះ​ពួកយើង​នឹង​ឲ្យ​កូនស្រី​របស់ពួកយើង​ទៅ​ពួកលោក ហើយ​យក​កូនស្រី​របស់ពួកលោក​សម្រាប់​ពួកយើង ព្រមទាំង​រស់នៅ​ជាមួយ​ពួកលោក ហើយ​ក្លាយជា​ប្រជាជាតិ​តែមួយ​។


បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​បាន​ដូច​ខ្ញុំ ដ្បិត​ខ្ញុំក៏​បាន​ដូច​អ្នករាល់គ្នា​ដែរ​។ អ្នករាល់គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម