បន្ទាប់មក ខ្ញុំនិយាយទៅគេថា "អស់លោកជាមនុស្សបរិសុទ្ធដល់ព្រះយេហូវ៉ា ហើយគ្រឿងប្រដាប់ទាំងនេះក៏បរិសុទ្ធដែរ ឯប្រាក់ និងមាសនេះ ជាតង្វាយស្ម័គ្រចិត្ត ដែលគេថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អស់លោក។
លេវីវិន័យ 22:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរប្រាប់ដល់អើរ៉ុន និងពួកកូនលោក ឲ្យគេរក្សាខ្លួនចំពោះតង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយសម្រាប់យើង ដើម្បីកុំឲ្យបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់យើងឡើយ យើងនេះជាព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ថា ក្នុងករណីខ្លះ ពួកគេមិនអាចបរិភោគតង្វាយដ៏វិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលថ្វាយជាសក្ការៈបូជាដល់យើងឡើយ ក្រែងលោគេបង្អាប់នាមដ៏វិសុទ្ធរបស់យើង។ យើងជាព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រាប់ដល់អើរ៉ុន នឹងពួកកូនលោក ឲ្យគេរក្សាខ្លួនចំពោះដង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់អញ ដើម្បីកុំឲ្យបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់អញឡើយ អញនេះជាព្រះយេហូវ៉ា អាល់គីតាប «ចូរប្រាប់ហារូន និងកូនចៅរបស់គាត់ថា ក្នុងករណីខ្លះ ពួកគេមិនអាចបរិភោគជំនូនបរិសុទ្ធ ដែលជនជាតិអ៊ីស្រអែលជូនដល់យើងឡើយ ក្រែងលោគេបង្អាប់នាមដ៏វិសុទ្ធរបស់យើង។ យើងជាអុលឡោះតាអាឡា។ |
បន្ទាប់មក ខ្ញុំនិយាយទៅគេថា "អស់លោកជាមនុស្សបរិសុទ្ធដល់ព្រះយេហូវ៉ា ហើយគ្រឿងប្រដាប់ទាំងនេះក៏បរិសុទ្ធដែរ ឯប្រាក់ និងមាសនេះ ជាតង្វាយស្ម័គ្រចិត្ត ដែលគេថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អស់លោក។
នោះត្រូវញែកអស់ទាំងកូនដំបូងដែលកើតពីពោះ ថ្វាយព្រះយេហូវ៉ា។ កូនដំបូងទាំងអស់ដែលកើតពីហ្វូងសត្វរបស់អ្នករាល់គ្នា បើជាឈ្មោល នោះនឹងបានជារបស់ព្រះយេហូវ៉ា។
ស្លាកនោះនឹងនៅលើថ្ងាសអើរ៉ុន ហើយអើរ៉ុនត្រូវទទួលកំហុសទាំងប៉ុន្មានខាងឯតង្វាយបរិសុទ្ធ ដែលកូនចៅអ៊ីស្រាអែលយកមកថ្វាយ ហើយស្លាកនោះនឹងនៅលើថ្ងាសរបស់អើរ៉ុនជាដរាបនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គបានទទួលតង្វាយរបស់ពួកគេ។
ចូរចេញទៅ ចូរចេញទៅ ចូរអ្នករាល់គ្នាចេញពីទីនេះទៅចុះ កុំពាល់របស់អ្វីដែលមិនស្អាតឡើយ ចូរចេញពីកណ្ដាលទីក្រុងនេះទៅ ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះយេហូវ៉ាអើយ ចូរញែកខ្លួនចេញជាស្អាតចុះ។
អ្នករាល់គ្នាមិនបានរក្សាបញ្ញើនៃរបស់បរិសុទ្ធដែលយើងផ្ញើទុកនឹងអ្នក គឺបានតាំងពួកសាសន៍ដទៃឲ្យរក្សាបញ្ញើរបស់យើង នៅទីបរិសុទ្ធជំនួសអ្នករាល់គ្នាទៅវិញ»។
គឺយ៉ាងដូច្នោះហើយ ដែលអ្នករាល់គ្នាត្រូវញែកពួកកូនចៅអ៊ីស្រាអែលចេញពីសេចក្ដីស្មោកគ្រោករបស់គេ ដើម្បីកុំឲ្យគេត្រូវស្លាប់ក្នុងសេចក្ដីស្មោកគ្រោករបស់គេ ដោយមកនាំឲ្យរោងឧបោសថយើង ដែលនៅកណ្ដាលគេបានស្មោកគ្រោកដែរ។
មិនត្រូវយកកូនចៅរបស់អ្នកណាមួយទៅធ្វើយញ្ញបូជា ថ្វាយព្រះម៉ូឡុកឡើយ ក៏កុំឲ្យបង្អាប់ដល់ព្រះនាមនៃព្រះរបស់អ្នកឲ្យសោះ យើងជាព្រះយេហូវ៉ា។
ហើយមិនត្រូវស្បថបំពានដោយនូវឈ្មោះយើង ទាំងបង្អាប់ដល់ព្រះនាមរបស់អ្នកឡើយ យើងនេះជាព្រះយេហូវ៉ា។
យើងនឹងតាំងមុខទាស់នឹងអ្នកនោះ ហើយនឹងកាត់ចេញពីសាសន៍ខ្លួនទៅ ព្រោះបានឲ្យកូនខ្លួនទៅព្រះម៉ូឡុក ទាំងនាំឲ្យទីបរិសុទ្ធយើងទៅជាស្មោកគ្រោក ហើយបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់យើងផង។
ត្រូវឲ្យគេបានបរិសុទ្ធសម្រាប់ព្រះរបស់ខ្លួន ហើយមិនត្រូវបង្អាប់ដល់ព្រះនាមព្រះរបស់ខ្លួនឡើយ ដ្បិតគេថ្វាយតង្វាយដុត គឺជាព្រះស្ងោយនៃព្រះយេហូវ៉ា ជាព្រះរបស់គេ ហេតុនោះបានជាគេត្រូវតែបានបរិសុទ្ធ។
អ្នករាល់គ្នាមិនត្រូវបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់យើងឡើយ គឺដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានតម្កើងយើងឡើងជាបរិសុទ្ធ យើងនេះគឺព្រះយេហូវ៉ា ដែលញែកអ្នករាល់គ្នាចេញជាបរិសុទ្ធ
កាលណាអ្នករាល់គ្នាបានថ្វាយចំណែកដែលល្អបំផុត នោះអ្នករាល់គ្នាមិនមានទោសដោយព្រោះរឿងនេះឡើយ តែមិនត្រូវបង្អាប់តង្វាយបរិសុទ្ធរបស់កូនចៅអ៊ីស្រាអែលឡើយ ក្រែងអ្នករាល់គ្នាត្រូវស្លាប់"»។
«ក្នុងហ្វូងគោ និងហ្វូងចៀមរបស់អ្នក នោះអស់ទាំងកូនឈ្មោល ដែលជាកូនដំបូង ត្រូវញែកជាបរិសុទ្ធថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ។ មិនត្រូវយកកូនដំបូងពីហ្វូងគោរបស់អ្នកទៅប្រើការ ក៏មិនត្រូវកាត់រោមកូនដំបូងពីហ្វូងចៀមរបស់អ្នកដែរ។