Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 18:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 កាល​ណា​អ្នក​រាល់​គ្នា​បាន​ថ្វាយ​ចំណែក​ដែល​ល្អ​បំផុត នោះ​អ្នក​រាល់​គ្នា​មិន​មាន​ទោស​ដោយ​ព្រោះ​រឿង​នេះ​ឡើយ តែ​មិន​ត្រូវ​បង្អាប់​តង្វាយ​បរិសុទ្ធ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ប្រសិន​បើ​អ្នក​រាល់​គ្នា​ញែក​ចំណែក​ដ៏​ល្អ​វិសេស​ទុក​សម្រាប់​យើង​ហើយ អ្នក​រាល់​គ្នា​នឹង​គ្មាន​បាប​នៅ​ពេល​បរិភោគ​ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ក៏​មិន​បណ្ដាល​ឲ្យ​តង្វាយ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ដូច្នេះ កាល​ណា​ឯង​រាល់​គ្នា​បាន​ថ្វាយ​ចំណែក​ល្អ​បំផុត ជា​ដង្វាយ​លើក​ចុះ​ឡើង​ហើយ នោះ​មិន​មាន​ទោស​ដោយ​ព្រោះ​របស់​ទាំង​នោះ​ទេ តែ​មិន​ត្រូវ​បង្អាប់​ដល់​ដង្វាយ​បរិសុទ្ធ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ យ៉ាង​នោះ​ឯង​រាល់​គ្នា​មិន​ត្រូវ​ស្លាប់​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ប្រសិន​បើ​អ្នក​រាល់​គ្នា​ញែក​ចំណែក​ដ៏​ល្អ​វិសេស​ទុក​សម្រាប់​យើង​ហើយ អ្នក​រាល់​គ្នា​នឹង​គ្មាន​បាប នៅ​ពេល​បរិភោគ​ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ក៏​មិន​បណ្តាល​ឲ្យ​ជំនូន​ដ៏​វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។

សូមមើលជំពូក ចម្លង




ជន‌គណនា 18:32
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អើរ៉ុន និង​កូន​ប្រុសៗ​របស់​គាត់ ត្រូវ​ស្លៀក​ខោ​នោះ នៅ​ពេល​ដែល​ពួក‌គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​នៅ​ពេល​ចូល​ទៅ​កាន់​អាស‌នា ដើម្បីបំពេញ​មុខ​ងារ​ក្នុង​ទី​បរិសុទ្ធ។ ដូច្នេះ ពួក‌គេ​នឹង​គ្មាន​ទោស ហើយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​ច្បាប់​សម្រាប់​អើរ៉ុន និង​ពូជ​ពង្ស​របស់គាត់​រហូត​ត​ទៅ។


ហើយ​អស់​អ្នក​ណា​ដែល​បរិ‌ភោគ នោះ​ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​ទុច្ចរិត​របស់​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បង្អាប់​តង្វាយ​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​សាសន៍​ខ្លួន។


«ចូរ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ឲ្យ​គេ​រក្សា​ខ្លួន​ចំពោះ​តង្វាយ​បរិសុទ្ធ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​សម្រាប់​យើង ដើម្បី​កុំ​ឲ្យ​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


គឺ​អ្នក​រាល់​គ្នា​ថ្វាយ​នំបុ័ង ដែល​មិន​បរិសុទ្ធ​នៅ​លើ​អាសនា​របស់​យើង អ្នក​រាល់​គ្នា​ក៏​ពោល​ថា "តើ​យើង​បាន​បង្អាប់​ព្រះ‌អង្គដូចម្ដេច?" គឺ​ដោយ​សារ​អ្នក​រាល់​គ្នា​និយាយ​ថា តុ​របស់​ព្រះ‌យេហូវ៉ា​គួរ​ឲ្យ​ស្អប់។


ចាប់​ពី​នេះ​តទៅ កូន​ចៅ​អ៊ីស្រា‌អែល​មិន​ត្រូវ​ចូល​មក​ជិត​ត្រសាល​ជំនុំ​ទៀត​ឡើយ ក្រែង​គេ​ត្រូវ​មាន​ទោស ហើយ​ត្រូវ​ស្លាប់។


អ្នក​រាល់​គ្នា រួម​ជា‌មួយ​គ្រួសារ​របស់​អ្នក​រាល់​គ្នា អាច​បរិ‌ភោគ​ភោគ​ផល​ទាំង​នោះ​នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ភោគ​ផល​ទាំង​នេះ ជា​កម្រៃ​សម្រាប់​ការ‌ងារ​ដែល​អ្នក​រាល់​គ្នា​បាន​បម្រើ​ក្នុង​ត្រសាល​ជំនុំ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖


ដូច្នេះ អ្នក​ណា​បរិ‌ភោគ​នំបុ័ង​នេះ ឬ​ផឹក​ពី​ពែង​របស់​ព្រះ‌អម្ចាស់​បែប​មិន​គួរ​សម អ្នក​នោះ​នឹង​មាន​ទោស​ចំពោះ​ព្រះ​កាយ និង​ព្រះ‌លោ​ហិត​របស់​ព្រះ‌អម្ចាស់។


ដ្បិត​អ្នក​ណា​ដែល​បរិ‌ភោគ​ដោយ​មិន​យល់​ដល់​ព្រះ‌កាយ​របស់​ព្រះ‌អម្ចាស់ អ្នក​នោះ​បរិ‌ភោគ និង​ផឹក​សេចក្ដី​ជំនុំ​ជម្រះ​ដល់​ខ្លួន​ឯង​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម