ត្រូវប្រព្រឹត្តយ៉ាងនេះចំពោះអើរ៉ុន និងកូនរបស់គាត់ តាមអស់ទាំងសេចក្ដីដែលយើងបានបង្គាប់អ្នក។ ត្រូវធ្វើពិធីតែងតាំងពួកគេឡើងជាសង្ឃឲ្យគ្រប់ប្រាំពីរថ្ងៃ។
លេវីវិន័យ 15:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើកាលណាមនុស្សដែលហូរខ្ទុះនោះបានជាស្អាតហើយ នោះត្រូវរាប់ប្រាំពីរថ្ងៃ ឲ្យបានញែកខ្លួនជាស្អាត រួចត្រូវបោកសម្លៀកបំពាក់ ហើយងូតក្នុងទឹកដែលហូរ នោះនឹងបានស្អាតវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាខ្ទុះរបស់អ្នកកើតជំងឺកាមរោគនោះឈប់ហូរ គាត់ត្រូវរង់ចាំប្រាំពីរថ្ងៃ ទើបគាត់អាចធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយដងទឹកជ្រោះយកមកលាងសម្អាតខ្លួនប្រាណ រួចហើយទើបគាត់បរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកាលណាមនុស្ស ដែលហូរខ្ទុះនោះ បានជាស្អាតហើយ នោះត្រូវរាប់៧ថ្ងៃ ឲ្យបានញែកខ្លួនជាស្អាត រួចត្រូវបោកសំលៀកបំពាក់ ហើយងូតក្នុងទឹកដែលហូរ នោះនឹងបានស្អាតវិញ អាល់គីតាប កាលណាខ្ទុះរបស់អ្នកដែលកើតជំងឺកាមរោគនោះឈប់ហូរ គាត់ត្រូវរង់ចាំប្រាំពីរថ្ងៃ ទើបគាត់អាចធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយដងទឹកពីជ្រោះយកមកលាងសំអាតខ្លួនប្រាណ រួចហើយទើបគាត់បានបរិសុទ្ធ។ |
ត្រូវប្រព្រឹត្តយ៉ាងនេះចំពោះអើរ៉ុន និងកូនរបស់គាត់ តាមអស់ទាំងសេចក្ដីដែលយើងបានបង្គាប់អ្នក។ ត្រូវធ្វើពិធីតែងតាំងពួកគេឡើងជាសង្ឃឲ្យគ្រប់ប្រាំពីរថ្ងៃ។
ក្នុងរយៈពេលប្រាំពីរថ្ងៃ ត្រូវថ្វាយតង្វាយជម្រះអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនាក៏នឹងបានបរិសុទ្ធដែរ។
ក៏នឹងសម្អាតគេ ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់គេ ជាអំពើដែលគេបានប្រព្រឹត្តរំលងនឹងយើង ហើយយើងនឹងអត់ទោសចំពោះអស់ទាំងអំពើទុច្ចរិត ដែលគេបានធ្វើបាប ហើយប្រព្រឹត្តរំលងនឹងយើងនោះ
លុះដល់ថ្ងៃទីប្រាំបី ត្រូវយកកូនចៀមឈ្មោលពីរឥតខ្ចោះ និងចៀមញីមួយឥតខ្ចោះអាយុមួយខួបមក ព្រមទាំងម្សៅយ៉ាងម៉ដ្តបីខ្ញឹងលាយនឹងប្រេង សម្រាប់ជាតង្វាយម្សៅ និងប្រេងមួយកំប៉ុង ។
អ្នកដែលបានញែកជាស្អាត ត្រូវបោកសម្លៀកបំពាក់ខ្លួន ព្រមទាំងកោរសក់ ហើយងូតទឹកចេញ រួចនឹងបានស្អាត ហើយនឹងចូលទៅក្នុងជំរំបាន តែត្រូវនៅខាងក្រៅទីលំនៅរបស់ខ្លួនប្រាំពីរថ្ងៃ។
បើកាលណានាងបានស្អាតពីឈាមនោះហើយ នោះនាងត្រូវរាប់ឲ្យគ្រប់ប្រាំពីរថ្ងៃ រួចមកនឹងបានស្អាតវិញ។
បើអ្នកណាពាល់គ្រែរបស់អ្នកនោះ ត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
ហើយអ្នករាល់គ្នាមិនត្រូវចេញពីត្រសាលជំនុំនៅអស់ប្រាំពីរថ្ងៃ ដរាបដល់អស់ទាំងថ្ងៃដែលតាំងអ្នករាល់គ្នាឡើងជាសង្ឃបានសម្រេច ដ្បិតត្រូវធ្វើពិធីតាំងអ្នករាល់គ្នាជាសង្ឃឲ្យគ្រប់ប្រាំពីរថ្ងៃ។
លុះដល់ថ្ងៃទីប្រាំបី លោកម៉ូសេក៏ហៅលោកអើរ៉ុន និងពួកកូនលោកមក ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង។
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលតបមកលោកម៉ូសេថា៖ «ប្រសិនបើឪពុកនាងស្តោះទឹកមាត់ដាក់មុខនាង តើនាងមិនត្រូវរងសេចក្ដីខ្មាសអស់រយៈពេលប្រាំពីរថ្ងៃទេឬ? ដូច្នេះ ចូរបង្ខាំងនាងឲ្យនៅខាងក្រៅជំរំរយៈពេលប្រាំពីរថ្ងៃទៅ បន្ទាប់មក សឹមនាំនាងមកវិញ»។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ដោយមានសេចក្តីសន្យាទាំងនេះ ចូរយើងសម្អាតខ្លួនពីគ្រប់ទាំងសេចក្តីស្មោកគ្រោកខាងសាច់ឈាម និងខាងវិញ្ញាណចេញ ទាំងខំឲ្យបានបរិសុទ្ធទាំងស្រុង ដោយកោតខ្លាចដល់ព្រះ។
សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។
និងពីព្រះយេស៊ូវគ្រីស្ទ ជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី។ ព្រះអង្គស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ