ទូលបង្គំអាចរាប់ឆ្អឹងជំនីរ របស់ទូលបង្គំបានទាំងអស់ គេសម្លក់សម្លឹងមកទូលបង្គំ
លូកា 23:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯប្រជាជនដែលឈរមើល និងពួកនាម៉ឺន ក៏បន្តុះបង្អាប់ព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សផ្សេងទៀត បើគាត់ជាព្រះគ្រីស្ទ ជាអ្នករើសតាំងរបស់ព្រះមែន នោះឲ្យគាត់សង្គ្រោះខ្លួនឯងទៅ»។ ព្រះគម្ពីរខ្មែរសាកល ប្រជាជនបានឈរមើល រីឯពួកមេគ្រប់គ្រងក៏សើចចំអកដាក់ព្រះអង្គ ទាំងនិយាយថា៖ “វាបានសង្គ្រោះអ្នកដទៃ បើសិនវាជាព្រះគ្រីស្ទរបស់ព្រះ ជាអ្នកដែលត្រូវបានជ្រើសរើសមែន ចូរឲ្យវាសង្គ្រោះខ្លួនឯងចុះ!”។ Khmer Christian Bible ប្រជាជនបានឈរមើលព្រះអង្គ ឯពួកអាជ្ញាធរក៏មើលងាយព្រះអង្គដែរ ដោយនិយាយថា៖ «វាសង្គ្រោះអ្នកដទៃបាន ចូរឲ្យវាសង្គ្រោះខ្លួនឯងមើល៍ បើវានេះជាព្រះគ្រិស្ដដែលព្រះជាម្ចាស់រើសតាំងមែន» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រិស្ត*របស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែននោះ ឲ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបណ្តាជនដែលឈរមើល នឹងពួកនាម៉ឺន ដែលឈរជាមួយ ក៏បន្តុះទ្រង់ថា វាបានជួយសង្គ្រោះមនុស្សឯទៀត បើវាជាព្រះគ្រីស្ទ ជាអ្នករើសតាំងរបស់ព្រះមែន នោះឲ្យវាជួយសង្គ្រោះខ្លួនវាទៅ អាល់គីតាប ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយអ៊ីសាថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាអាល់ម៉ាហ្សៀសរបស់អុលឡោះ ហើយជាអ្នកដែលអុលឡោះបានជ្រើសរើសមែននោះ ឲ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។ |
ទូលបង្គំអាចរាប់ឆ្អឹងជំនីរ របស់ទូលបង្គំបានទាំងអស់ គេសម្លក់សម្លឹងមកទូលបង្គំ
ប៉ុន្ដែ ពេលទូលបង្គំមានទុក្ខលំបាក គេអរសប្បាយ ហើយប្រមូលផ្ដុំគ្នា គេប្រមូលផ្ដុំគ្នាទាស់នឹងទូលបង្គំ ហើយពួកជនពាលដែលទូលបង្គំពុំស្គាល់ បានហែកហូរទូលបង្គំឥតឈប់ឈរ
ឱពួកមនុស្សជាតិអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាស្រឡាញ់ពាក្យឥតប្រយោជន៍ ហើយស្វែងរកសេចក្ដីភូតភរ ដល់កាលណាទៀត? -បង្អង់
ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នក ដែលព្រះអង្គបានវាយ ហើយគេតំណាលពីការឈឺចាប់របស់អស់អ្នក ដែលព្រះអង្គបានវាយឲ្យរបួស។
គេពោលថា «ព្រះបានបោះបង់ចោលវាហើយ ចូរដេញតាម ហើយចាប់វាមក! ដ្បិតគ្មានអ្នកណាជួយរំដោះវាបានទេ»។
នេះនែអ្នកបម្រើរបស់យើង ដែលយើងទប់ទល់ គឺជាអ្នកជ្រើសរើសរបស់យើង ដែលជាទីរីករាយដល់ចិត្តយើង យើងបានដាក់វិញ្ញាណយើងឲ្យសណ្ឋិតលើព្រះអង្គ ហើយព្រះអង្គនឹងសម្ដែងចេញ ឲ្យគ្រប់ទាំងសាសន៍បានឃើញសេចក្ដីយុត្តិធម៌។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធរបស់គេ ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកទាំងឡាយដែលមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ព្រោះព្រះយេហូវ៉ា ព្រះអង្គជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គបានរើសអ្នក។
ព្រះអង្គត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ព្រះអង្គជាមនុស្សមានទុក្ខព្រួយ ហើយទទួលរងជំងឺរោគា ដូចជាអ្នកដែលមនុស្សគេចមុខចេញ ព្រះអង្គត្រូវគេមើលងាយ ហើយយើងមិនបានរាប់អានព្រះអង្គសោះ។
ខ្ញុំបានទៅជាទីសំណើច ដល់ជនជាតិទាំងឡាយរបស់ខ្ញុំ ហើយជាបទចម្រៀងរបស់គេជានិច្ចរាល់ថ្ងៃ។
«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។
«នេះជាអ្នកបម្រើរបស់យើង ដែលយើងបានជ្រើសរើស ជាស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់។ យើងនឹងដាក់វិញ្ញាណរបស់យើង សណ្ឋិតលើព្រះអង្គ ហើយទ្រង់នឹងប្រកាសប្រាប់ ពីសេចក្តីយុត្តិធម៌ដល់សាសន៍ដទៃ។
ពេលនោះ មានសំឡេងមួយពីស្ថានសួគ៌មកថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់»។
ពួកផារិស៊ី ដែលជាពួកអ្នកមានចិត្តលោភ ក៏បានស្តាប់គ្រប់សេចក្តីទាំងនោះដែរ ហើយគេចំអកឲ្យព្រះអង្គ។
រីឯអ្នកទោសម្នាក់ដែលជាប់ព្យួរ និយាយប្រមាថព្រះអង្គថា៖ «បើអ្នកជាព្រះគ្រីស្ទពិត ចូរសង្គ្រោះខ្លួនឯង ហើយសង្រ្គោះយើងផង!»។
ចូរអ្នករាល់គ្នាចូលមករកព្រះអង្គ ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោល តែព្រះបានជ្រើសរើស ហើយរាប់ជាមានតម្លៃវិសេសវិញ