ឱព្រះអើយ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក បុព្វបុរសយើងខ្ញុំ បានប្រាប់យើងខ្ញុំ អំពីកិច្ចការដែលព្រះអង្គបានធ្វើ នៅជំនាន់របស់លោក គឺនៅសម័យចាស់បុរាណថា
យ៉ូស្វេ 4:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យបានជាទីសម្គាល់នៅក្នុងចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា "តើថ្មទាំងនេះមានន័យដូចម្តេច?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទុកជាសញ្ញាសម្គាល់នៅកណ្ដាលចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា “តើថ្មទាំងនេះមានអត្ថន័យដូចម្ដេច?” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យបានទុកជាទីសំគាល់ នៅក្នុងពួកឯងរាល់គ្នា ប្រយោជន៍ដល់ថ្ងៃក្រោយ កាលណាកូនចៅឯងសួរថា ថ្មទាំងនេះមានន័យដូចម្តេច អាល់គីតាប ទុកជាសញ្ញាសំគាល់នៅកណ្តាលចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា “តើថ្មទាំងនេះមានអត្ថន័យដូចម្តេច?” |
ឱព្រះអើយ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក បុព្វបុរសយើងខ្ញុំ បានប្រាប់យើងខ្ញុំ អំពីកិច្ចការដែលព្រះអង្គបានធ្វើ នៅជំនាន់របស់លោក គឺនៅសម័យចាស់បុរាណថា
ឱព្រះអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះជាទូលបង្គំចាស់សក់ស្កូវហើយក៏ដោយ ដើម្បីឲ្យទូលបង្គំបានប្រកាស ពីឫទ្ធានុភាពរបស់ព្រះអង្គ ដល់មនុស្សជំនាន់ក្រោយ គឺពីព្រះចេស្ដារបស់ព្រះអង្គ ដល់មនុស្សទាំងអស់ដែលត្រូវកើតមក។
ថ្ងៃនេះនឹងបានជាសេចក្ដីរំឭកដល់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវប្រារព្ធថ្ងៃនេះទុកជាពិធីបុណ្យថ្វាយព្រះយេហូវ៉ា គឺត្រូវកាន់ថ្ងៃនេះគ្រប់តំណមនុស្ស ទុកជាច្បាប់រហូតតទៅ។
រួចនៅពេលខាងមុខ បើកូនអ្នករាល់គ្នាសួរថា "តើនេះមានន័យដូចម្ដេច?" ត្រូវឆ្លើយថា "ព្រះយេហូវ៉ាបាននាំពួកយើងចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ដោយព្រះហស្តដ៏ខ្លាំងពូកែ។
ពិធីនេះនឹងបានជាទីសម្គាល់មួយនៅដៃអ្នករាល់គ្នា និងជាសេចក្ដីរំឭកនៅកណ្ដាលថ្ងាសអ្នករាល់គ្នា ដើម្បីឲ្យក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ។
«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា "អ្នករាល់គ្នាត្រូវគោរពថ្ងៃសប្ប័ទរបស់យើងកុំខាន ដ្បិតនេះជាទីសម្គាល់រវាងយើងនឹងអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ ដើម្បីឲ្យបានដឹងថា យើងនេះជាព្រះយេហូវ៉ា ដែលញែកអ្នករាល់គ្នាចេញជាបរិសុទ្ធ។
ឯមនុស្សរស់គឺជាមនុស្សរស់ហើយ ដែលនឹងសរសើរដល់ព្រះអង្គ ដូចជាទូលបង្គំនៅថ្ងៃនេះដែរ ឪពុកនឹងបន្តសេចក្ដីពិតរបស់ព្រះអង្គឲ្យកូនស្គាល់តទៅ
នឹងមានដើមកកោះដុះឡើង ជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើង ជំនួសអញ្ចាញ ការទាំងនេះនឹងបានសម្រាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសម្រាប់ជាទីសម្គាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ។
យើងក៏តាំងថ្ងៃសប្ប័ទរបស់យើងឲ្យគេដែរ ទុកសម្រាប់ជាទីសម្គាល់ដល់យើង និងគេ ប្រយោជន៍ឲ្យគេបានដឹងថា យើងជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ។
ចូរញែកថ្ងៃសប្ប័ទរបស់យើងចេញជាបរិសុទ្ធ នោះនឹងបានជាទីសម្គាល់ដល់យើង និងអ្នករាល់គ្នា ដើម្បីឲ្យអ្នកបានដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា។
ដ្បិតពានរបស់មនុស្សដែលបានធ្វើបាបទាំងនេះ បានបរិសុទ្ធដោយព្រោះជីវិតរបស់ពួកគេដែលមានទោសដល់ស្លាប់នោះ។ ចូរយកពានទាំងនោះទៅដំជាបន្ទះសម្រាប់ស្រោបអាសនា ដ្បិតគេបានថ្វាយនៅចំពោះព្រះយេហូវ៉ា ដូច្នេះ ពានទាំងនោះបានបរិសុទ្ធហើយ ហើយយ៉ាងនេះនឹងបានជាទីសម្គាល់ដល់កូនចៅអ៊ីស្រាអែល»។
ដ្បិតសេចក្តីសន្យានោះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។
ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅអ្នករាល់គ្នា ដោយនិយាយប្រាប់ពួកគេ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលអ្នកដើរតាមផ្លូវ ពេលអ្នកចូលដំណេក និងពេលអ្នកក្រោកពីដំណេកផង។
គឺទុកគ្រាន់តែជាទីបន្ទាល់មួយរវាងយើងខ្ញុំ និងអ្នករាល់គ្នា ព្រមទាំងរវាងកូនចៅរបស់យើងជំនាន់ក្រោយថា យើងខ្ញុំបានគោរពប្រតិបត្តិនៅចំពោះព្រះយេហូវ៉ា ដោយថ្វាយតង្វាយដុត តង្វាយយញ្ញបូជា និងតង្វាយមេត្រីរបស់យើងខ្ញុំ ដើម្បីកុំឲ្យកូនចៅរបស់អ្នករាល់គ្នា អាចពោលមកកាន់កូនចៅរបស់យើងខ្ញុំនៅថ្ងៃខាងមុខថា "អ្នករាល់គ្នាគ្មានចំណែកនឹងព្រះយេហូវ៉ា" បានឡើយ"។
លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅអ្នករាល់គ្នាសួរឪពុកថា "តើថ្មទាំងនេះមានន័យដូចម្តេច?"
លោកយ៉ូស្វេមានប្រសាសន៍ទៅគេថា៖ «ចូរដើរទៅខាងមុខហិបរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា គឺទៅកណ្ដាលទន្លេយ័រដាន់ ហើយយកថ្មម្នាក់មួយដុំដាក់លើស្មា តាមចំនួនកុលសម្ព័ន្ធនៃប្រជាជនអ៊ីស្រាអែល