Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 4:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដើម្បី​ឲ្យ​បាន​ទុក​ជា​ទី​សំគាល់ នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា ប្រយោជន៍​ដល់​ថ្ងៃ​ក្រោយ កាល​ណា​កូន​ចៅ​ឯង​សួរ​ថា ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដើម្បី​ឲ្យ​បាន​ជា​ទី​សម្គាល់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា "តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ទុក​ជា​សញ្ញា​សម្គាល់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា “តើ​ថ្ម​ទាំង​នេះ​មាន​អត្ថ‌ន័យ​ដូច​ម្ដេច?”

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ទុក​ជា​សញ្ញា​សំគាល់​នៅ​កណ្តាល​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា “តើ​ថ្ម​ទាំង​នេះ​មាន​អត្ថន័យ​ដូច​ម្តេច?”

សូមមើលជំពូក ចម្លង




យ៉ូស្វេ 4:6
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អង្គ​អើយ យើង​ខ្ញុំ​បាន​ឮ​ដោយ​ត្រចៀក ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្លែង​ប្រាប់​មក​យើង​ខ្ញុំ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ នៅ​សម័យ​ចាស់​បុរាណ​ក្នុង​ជំនាន់​គេ


ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​លះ‌បង់​ចោល​ទូលបង្គំ​ឡើយ ទោះ​ទាំង​វេលា​ដែល​ទូលបង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផង ដរាប​ដល់​ទូលបង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ‌ចេស្តា​ទ្រង់ ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ នឹង​ពី​ឥទ្ធា‌នុភាព​ទ្រង់ ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ


ថ្ងៃ​នេះ​នឹង​បាន​ជា​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​ថ្ងៃ​នេះ​ជា​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​ដំណ​រៀង‌រាប​ត​ទៅ។


រួច​ដល់​ថ្ងៃ​ក្រោយ បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ការ​នេះ​ជា​អ្វី នោះ​ត្រូវ​ប្រាប់​ថា នេះ​គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ផ្ទះ​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ


នោះ​នឹង​បាន​សំរាប់​ជា​ទី​សំគាល់​នៅ​ដៃ​អ្នក​រាល់​គ្នា ហើយ​ក៏​ជា​សេចក្ដី​រំឭក​នៅ​កណ្តាល​ថ្ងាស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ក្រិត្យ‌វិន័យ​ព្រះ‌យេហូវ៉ា​បាន​នៅ​ក្នុង​មាត់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​យ៉ាង​ខ្លាំង​ពូកែ​ហើយ


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​អស់​ទាំង​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ជា​កុំ​ខាន ដ្បិត​នោះ​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​ឯង​រាល់​គ្នា នៅ​អស់​ទាំង​ដំណ​ត​ទៅ ដើម្បី​ឲ្យ​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ


ឯ​មនុស្ស​រស់ គឺ​ជា​មនុស្ស​រស់​ហើយ ដែល​នឹង​សរសើរ​ដល់​ទ្រង់ ដូច​ជា​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ដែរ ឪពុក​នឹង​បន្ត​សេចក្ដី​ពិត​របស់​ទ្រង់​ឲ្យ​កូន​ស្គាល់​ត​ទៅ


នោះ​នឹង​មាន​ដើម​កកោះ​ដុះ​ឡើង​ជំនួស​គុម្ព​បន្លា ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង​ជំនួស​អញ្ចាញ ការ​ទាំង​នេះ​នឹង​បាន​សំរាប់​ជា​ល្បី​ព្រះ‌នាម​ដល់​ព្រះ‌យេហូវ៉ា ហើយ​សំរាប់​ជា​ទី​សំគាល់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ត​រៀង​ទៅ ដែល​មិន​ត្រូវ​កាត់​ផ្តាច់​ចេញ​ឡើយ។


អញ​ក៏​តាំង​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ឲ្យ​គេ​ដែរ ទុក​សំរាប់​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ


ចូរ​ញែក​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា


ត្រូវ​ឲ្យ​យក​ពាន​ទាំង​ប៉ុន្មាន​របស់​មនុស្ស ដែល​បាន​ធ្វើ​បាប​មាន​ទោស​ដល់​ស្លាប់​នោះ ទៅ​ផែ​ធ្វើ​ជា​បន្ទះ សំរាប់​នឹង​ប៉ាន​ភ្ជាប់​នឹង​អាសនា ដ្បិត​គេ​បាន​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ​ជា​របស់​បរិសុទ្ធ​ក៏​នឹង​បាន​ជា​ទី​សំគាល់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល


ដ្បិត​សេចក្ដី​សន្យា​នោះ គឺ​សន្យា​ដល់​អ្នក​រាល់​គ្នា នឹង​កូន​ចៅ​អ្នក​រាល់​គ្នា ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ដែរ គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ហៅ


ត្រូវ​ឲ្យ​បង្រៀន​ពាក្យ​ទាំង​នេះ​ដល់​ពួក​កូន​ចៅ​ឯង ដោយ​និយាយ​ប្រាប់​ក្នុង​កាល​ដែល​ឯង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង


គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់​ដល់​យើង​ខ្ញុំ នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​យើង​ទាំង​អស់​គ្នា​ត​ទៅ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដង្វាយ​ដុត​យញ្ញ‌បូជា នឹង​ដង្វាយ​មេត្រី​របស់​យើង​ខ្ញុំ ប្រយោជន៍​ដល់​ពេល​ទៅ​មុខ កុំ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​និយាយ​នឹង​កូន​ចៅ​យើង​ខ្ញុំ​ថា ឯង​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា​ទេ​នោះ​ឡើយ


រួច​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​ឯង​រាល់​គ្នា​សួរ​ឪពុក​ថា តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច


ប្រាប់​គេ​ថា ចូរ​ដើរ​ទៅ​ខាង​មុខ​ហឹប​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដល់​កណ្តាល​ទន្លេ​យ័រដាន់ ហើយ​យក​ថ្ម​១​ដុំ​ម្នាក់​គ្រប់​គ្នា​លី​ទៅ តាម​ចំនួន​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រាអែល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម