Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 16:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ដ្បិត​ពាន​របស់​មនុស្ស​ដែល​បាន​ធ្វើ​បាប​ទាំង​នេះ បាន​បរិសុទ្ធ​ដោយ​ព្រោះ​ជីវិត​របស់​ពួកគេ​ដែល​មាន​ទោស​ដល់​ស្លាប់​នោះ។ ចូរ​យក​ពាន​ទាំង​នោះ​ទៅ​ដំ​ជា​បន្ទះ​សម្រាប់​ស្រោប​អាស‌នា ដ្បិត​គេ​បាន​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច្នេះ ពាន​ទាំង​នោះ​បាន​បរិសុទ្ធ​ហើយ ហើយ​យ៉ាង​នេះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ចូរ​យក​ពាន​របស់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បាត់​បង់​ជីវិត​នោះ ទៅ​ដំ​ជា​បន្ទះ​លោហ‌ធាតុ​ស្រោប​អាសនៈ ទុក​ជា​ការ​ព្រមាន​ដល់​កូន​ចៅ​អ៊ីស្រា‌អែល។ ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ ព្រោះ​គេ​បាន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ត្រូវ​ឲ្យ​យក​ពាន​ទាំង​ប៉ុន្មាន​របស់​មនុស្ស ដែល​បាន​ធ្វើ​បាប​មាន​ទោស​ដល់​ស្លាប់​នោះ ទៅ​ផែ​ធ្វើ​ជា​បន្ទះ សំរាប់​នឹង​ប៉ាន​ភ្ជាប់​នឹង​អាសនា ដ្បិត​គេ​បាន​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ​ជា​របស់​បរិសុទ្ធ​ក៏​នឹង​បាន​ជា​ទី​សំគាល់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ចូរ​យក​ពាន​របស់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បាត់​បង់​ជីវិត​នោះ ទៅ​ដំ​ជា​បន្ទះ​លោហ‌ធាតុ ស្រោប​អាសនៈ​ទុក​ជា​ការ​ព្រមាន​ដល់​កូន​ចៅ​អ៊ីស្រ‌អែល។ ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ ព្រោះ​គេ​បាន​យក​មក​ជូនអុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង




ជន‌គណនា 16:38
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ព្រះបាទ​សាឡូម៉ូន​ក៏​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា៖ «បើ​អ័ដូ‌នីយ៉ា​មិន​ត្រូវ​ស្លាប់ ដោយ​ព្រោះ​ពោល​ពាក្យ​នេះ​ទេ នោះ​សូម​ឲ្យ​ព្រះ​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​យ៉ាង​នេះ ហើយ​លើស​ទៅ​ទៀត​ផង


ឯ​ពួក​នោះ គេ​រង់​ចាំ​តែ​នឹង​កម្ចាយ​ឈាម របស់​ខ្លួន​គេ ហើយ​ក៏​អែប​លប​ដោយ​សម្ងាត់ ដើម្បី​តែ​នឹង​បំផ្លាញ​ជីវិត​ខ្លួន​គេ​វិញ


សេចក្ដី​ស្ញែង​ខ្លាច​របស់​ស្តេច ប្រៀប​ដូច​ជា​សំឡេង​គ្រហឹម​របស់​សិង្ហ អ្នក​ណា​ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់​ឡើង ឈ្មោះ​ថា​ធ្វើ​បាប​ដល់​ជីវិត​ខ្លួន​ហើយ។


តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​នឹង​យើង​នោះ ក៏​ប្រទូស្ត​ដល់​ព្រលឹង​ខ្លួន​ដែរ អស់​អ្នក​ណា​ដែល​ស្អប់​យើង នោះ​ឈ្មោះ​ថា​ស្រឡាញ់​សេចក្ដី​ស្លាប់​ហើយ។


ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ​នេះ ទាស់​នឹង​ព្រលឹង​របស់​ខ្លួន​ដូច្នេះ? ជា​ការ​ដែល​កាត់​ពួក​អ្នក​រាល់​គ្នា​ទាំង​ប្រុស​ទាំង​ស្រី ទាំង​ក្មេង និង​កូន​នៅ​បៅ ចេញ​ពី​ពួក​យូដា ឥត​ទុក​ឲ្យ​មាន​ណា​មួយ​នៅ​សល់​ឡើយ។


ហើយ​យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​ធ្វើ​ឲ្យ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​សម្គាល់ និង​ជា​ពាក្យ​ទំនៀម យើង​ក៏​នឹង​កាត់​អ្នក​នោះ​ចេញ​ពី​កណ្ដាល​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


ឯង​គិត‌គូរ​បង្កើត​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​ផ្ទះ​ឯង​វិញ ដោយ​ផ្តាច់‌ផ្តិល​ជន​ជាតិ​ជា​ច្រើន ក៏​មាន​បាប​ទាស់​នឹង​ព្រលឹង​ឯង​ហើយ។


«ចូរ​ប្រាប់​អេលាសារ ជា​កូន​របស់​សង្ឃ​អើរ៉ុន ឲ្យ​យក​ពាន​ទាំង​នោះ​ចេញ​ពី​ក្នុង​ភ្លើង រួច​យក​ភ្លើង​ទៅ​គោះ​ចោល​ឲ្យ​ឆ្ងាយ


ដូច្នេះ សង្ឃ​អេលាសារ​ក៏​យក​ពាន​លង្ហិន​ដែល​អស់​អ្នក​ត្រូវ​ភ្លើង​ឆេះ​នោះ​បាន​ថ្វាយ មក​ដំ​ជា​បន្ទះ​ស្រោប​អាស‌នា


ទុក​ជា​ទី​រំឭក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ណា ក្រៅ​ពី​កូន​ចៅ​របស់​អើរ៉ុន ចូល​ទៅ​ដុត​កំញាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​ដូចកូរេ និង​បក្ស​ពួក​របស់​គាត់ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​អេលាសារ តាមរយៈ​លោក​ម៉ូសេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដាក់​ដំបង​របស់​អើរ៉ុន នៅ​មុខ​សេចក្ដី​បន្ទាល់​វិញ​ទៅ ទុក​ជា​ទី​សម្គាល់​ព្រមាន​ពួក​បះ‌បោរ ដើម្បី​ឲ្យ​អ្នក​បញ្ឈប់​ការ​រអ៊ូ‌រទាំ​របស់​ពួកគេ​ទាស់​នឹង​យើង ក្រែង​លោ​គេ​ត្រូវ​ស្លាប់»។


ហើយ​ដី​បាន​ហា​ឡើង ហើយ​ស្រូប​ពួកគេ​ជា‌មួយ​កូរេ នៅ​ពេល​ដែល​ពួក​កូរេ​នោះ​ត្រូវ​ស្លាប់ ហើយ​ភ្លើង​ក៏​លេប​ត្របាក់​មនុស្ស​ពីរ​រយ​ហាសិប​នាក់។ អ្នក​ទាំង​នោះ​បាន​ត្រឡប់​ជា​ការ​ព្រមាន​ដល់​ប្រជាជន។


ហេតុ‌កា​រណ៍​ទាំង​នោះ​បាន​កើត​ឡើង​ដល់​ពួក​លោក​ទុក​ជា​គំរូ ហើយ​បាន​ចែង​ទុក​សម្រាប់​ទូន្មាន​យើង ដែល​យើង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។


ហើយ​បើ​ព្រះ‌អង្គ​បាន​បញ្ឆេះ​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា​ឲ្យ​ទៅ​ជា​ផេះ ទាំង​ដាក់​ទោស​គេ​ឲ្យ​វិនាស​សាប​សូន្យ​ទៅ ទុក​ជា​គំរូ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​ទមិឡ​ល្មើស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម