Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 4:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 លោក​មាន​ប្រសាសន៍​ទៅ​កាន់ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ថ្ងៃ​ក្រោយ ពេល​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ឪពុក​ថា "តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ថ្ងៃ​ក្រោយ ពេល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ឪពុក​ថា “តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 រួច​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​ឯង​រាល់​គ្នា​សួរ​ឪពុក​ថា តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

21 បន្ទាប់​មក គាត់​និយាយ​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែលថា៖ «ថ្ងៃ​ក្រោយ ពេល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ឪពុក​ថា “តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?”។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 4:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​នៅ​ពេល​ខាង​មុខ បើ​កូន​អ្នក​រាល់​គ្នា​សួរ​ថា "តើ​នេះ​មាន​ន័យ​ដូច​ម្ដេច?" ត្រូវ​ឆ្លើយ​ថា "ព្រះ‌យេហូវ៉ា​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។


រី​ឯ​ថ្ម​ទាំង​ដប់ពីរ​ដុំ ដែល​គេ​បាន​យក​ចេញ​ពី​កណ្ដាល​ទន្លេ​យ័រដាន់មក លោក​យ៉ូស្វេបាន​ដាក់​បញ្ឈរ​នៅ​គីល‌កាល


អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​កូន​ចៅ​ឲ្យ​ដឹង​ថា "ពួក​អ៊ីស្រា‌អែល​បាន​ដើរ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​លើ​ដី​ស្ងួត"។


ដើម្បី​ឲ្យ​បាន​ជា​ទី​សម្គាល់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា "តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?"


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម